ភ្នំពេញ៖ បន្ទាប់ពីទទួលបានដំណឹងតារាសម្តែង និងជាអ្នកដឹកនាំរឿងលោក សារ៉ែន ហៅ ខុង ជួបគ្រោះថ្នាក់ចរាចរណ៍យ៉ាងរន្ធត់ ដែលបណ្តាលឱ្យកូនស្រីរបស់លោកស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ រីឯលោក ខុង កំពុងរងរបួសធ្ងន់បាក់ជើង និងផុងលលាក្បាលមានឈាមកកក្នុងខួរក្បាល ដែលត្រូវការការវះកាត់បន្ទាន់នោះ, លោកជំទាវ អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានប្រកាសឧបត្ថម្ភថវិកាចំនួន ១០លានរៀល ដើម្បីជួយសម្រួលដល់ការធ្វើបុណ្យកូនស្រី និងការព្យាបាលលោក សារ៉ែន ហៅ ខុង។គួរបញ្ជាក់ផងដែរថា ថវិកាចំនួន ១០លានរៀលនេះ ៣លានរៀលជាថវិការបស់សមាគមសិល្បករខ្មែរ រីឯថវិកាចំនួន ៧លានរៀលទៀត ជាថវិកាផ្ទាល់ខ្លួនរបស់លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង។ ដោយឡែកប្រសិនបើ ការព្យាបាលលោក ខុង ត្រូវការឈាមច្រើននោះ សមាគមសិល្បករខ្មែរ ក៏មានមូលនិធិឈាមរបស់សមាគមអាចជួយដល់លោក ខុង ក្នុងការព្យាបាលផងដែរ។ទន្ទឹមនឹងគ្នានោះ តាងនាមសមាគមសិល្បករខ្មែរ ក៏សូមចូលរួមសោកស្តាយ និងរំលែកទុក្ខយ៉ាងក្រៀមក្រំចំពោះការបាត់បង់ដ៏ធំធេងរបស់គ្រួសារលោក សារ៉ែន ហៅ ខុង ផងដែរ៕
ព័ត៌មានគួរចាប់អារម្មណ៍
គណៈរដ្ឋមន្ត្រីប្រជុំពិនិត្យរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការគន្លឹះក្នុងការពង្រឹងសមត្ថភាពរដ្ឋបាលសាធារណៈ ដើម្បីជំរុញនិងលើកកម្ពស់ការអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈ ឱ្យមានប្រសិទ្ធភាពខ្ពស់ ()
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
វីដែអូ