ភ្នំពេញ៖ ការប្រមូលទុកដាក់សំរាម យកទៅទុកដាក់នៅទីលាន បានចំនួន ២ ១៩០,៤៥តោន ថយចុះ៤៨% ធៀបនឹងបរិមាណសំរាមប្រមូលបានប្រចាំថ្ងៃនៅថ្ងៃធម្មតា ក្នុងអំឡុងថ្ងៃទី៣ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៦។យោងតាមទិន្នន័យរបស់សេវាប្រមូលសំរាម និងអាជ្ញាធរ បរិមាណសំរាមនៅរាជធានីភ្នំពេញ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីឆ្នាំនេះ បានបង្ហាញនូវសញ្ញាវិជ្ជមាន តាមរយៈការថយចុះគួរឱ្យកត់សម្គាល់។ ជាក់ស្តែង សរុបទាំង៣ថ្ងៃនៃពិធីបុណ្យ សំរាមចំនួនជាង ៧ ១៣៤តោន ត្រូវបានប្រមូលទុកដាក់ទៅទីលានទុកដាក់សំរាមនៅក្នុងរាជធានីភ្នំពេញ។ដោយឡែកនៅថ្ងៃធម្មតាការប្រមូលទុកដាក់សំរាមដែលបញ្ចេញដោយប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ ដោយក្រុមហ៊ុនប្រមូលសំរាមទាំង៣ មានប្រមាណ ពី៤០០០តោន ទៅ៤៥០០តោនក្នុង១ថ្ងៃ ហើយនៅសរុបទូទាំងប្រទេស សំរាមជាង ១ម៉ឺនតោន ត្រូវបានប្រមូលទុកដាក់ទៅទីលានជារៀងរាល់ថ្ងៃ ហើយក្នុងនោះ ២០% ជាសំណល់ប្លាស្ទិក។លោក ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន បានបញ្ជាក់ថា ការថយចុះនេះដោយសារការចូលរួមចំណែកយ៉ាងសកម្មរបស់ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធ ក្នុងការទុកដាក់សំរាមឱ្យមានរបៀបរៀបរយ និងការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក។ ការចូលរួមទាំងនេះមិនត្រឹមតែជួយឱ្យទីក្រុង ទីប្រជុំជន តាមមមូលដ្ឋាន និងតាមដងផ្លូវ មានសោភ័ណភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយការពារបរិស្ថានកម្ពុជា ជាពិសេសការជំរុញចលនាឆ្ពោះទៅការរៀបចំផ្ទះរបស់យើង ប្រទេសកម្ពុជា មាន«ភាពស្អាត តាមរយៈយុទ្ធនាការផ្សេងៗដូចជា "ថ្ងៃនេះខ្ញុំមិនប្រើថង់ប្លាស្ទិកទេ" យុទ្ធនាការ "កម្ពុជាស្អាត ខ្មែរធ្វើបាន" និងយុទ្ធនាការ«ផ្លូវជាតិ គ្មានសំរាមនិងសំណល់ប្លាស្ទិក» ដែលបានដាកចេញស្របនឹងយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន និងគោលនយោបាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលកម្ពុជា។លោក ខ្វៃ អាទិត្យា បានបន្ថែមថា កម្ពុជាត្រូវការពង្រឹងការចូលរួមបន្ថែមទៀត ដើម្បីប្រែក្លាយសកម្មភាព ទៅជាចលនា ដើម្បីការផ្លាស់ប្តូរផ្នត់គំនិត របស់ប្រជាពលរដ្ឋ បង្កើនចូលរួមគ្រប់គ្រងសំរាមឱ្យបានត្រឹមត្រូវ ធ្វើការញែកសំរាម ការកែច្នៃសំរាម និងការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
វីដែអូ