(បន្ទាយមានជ័យ)៖ ក្នុងឱកាសថ្ងៃបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរលោកបណ្ឌិត ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងប៉ោយប៉ែត រួមជាមួយលោក គាត ហ៊ុល អភិបាល ក្រុងប៉ោយប៉ែត លោក គ្រី សំណាង សមាជិកក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ ព្រមទាំងក្រុមការងារបាននាំយកអំណោយ ជាសម្ភារៈ គ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនចុះសួរសុខទុក្ខ និងប្រគល់ជូនដល់កម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត កម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែត ព្រមទាំងរដ្ឋបាលសង្កាត់ទាំង៥ ទូទាំងក្រុងប៉ោយប៉ែត នាឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។នៅក្នុងនោះលោកបណ្ឌិត ប៉ាន់ខែម ប៊ុនថន បានមានប្រសាសន៍ផ្តាំផ្ញេីក្រេីនរំលឹកដល់មន្ត្រីរាជការ និងប្រជាពរដ្ឋក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ សូមបេីកបរប្រុងប្រយ័ត្ន ចេះអធ្យាស្រ័យគ្នា និងបេីកបរដោយការទទួលខុសត្រូវ ដេីម្បីធានាបានសុវត្ថិភាពចរាចរណ៍លេីដងផ្លូវ និងរួមគ្នាបញ្ចៀសគ្រោះថ្នាក់ចរាចរណ៍ដែលអាចកេីតឡេីងជាយថាហេតុណាមួយ។ជាមួយគ្នានេះ លោកបានបញ្ជាក់ថា ការសប្បាយរបស់បងប្អូនមិនត្រូវបានហាមឃាត់ នោះទេ ដូចជាការធ្វេីដំណេីរកម្សាន្តទៅតាមបណ្ដាខេត្តនានា ក៏ប៉ុន្តែល្បែងណាដែលអាជ្ញាធរហាមឃាត់គឺរាល់ល្បែងទាំងឡាយណាដែលនាំឱ្យមានគ្រោះថ្នាក់ ដូចជាជះទឹក ទឹកច្រកថង់យកទៅគប់គ្នា និងការរត់ដេញប៉ាតម្សៅគ្នានៅតាមដងផ្លូវ ឬពេលកំពុងបើកបរជាដេីមដែលជាហេតុបង្កឱ្យមានគ្រោះថ្នាក់។ក្នុងនោះលោក ប៉ាន់ខែម ប៊ុនថន ក៏បានបួងសួងដល់ទេវតាឆ្នាំថ្មី សូមជួយបីបាច់ថែរក្សាបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់សូមសុខសប្បាយរីកចម្រើននិងជោគជ័យទាំងអស់គ្នាក្រោមម្លប់សន្តិភាព។សូមបញ្ជាក់ដែរថា អំណោយដែលលោកបណ្ឌិត ប៉ាន់ខែម ប៊ុនថន និងក្រុមការងារប្រគល់ជូនរួមមាន ៖ អធិការក្រុងប៉ោយប៉ែត ទទួលបានទឹកបរិសុទ្ធចំនួន ៣០០កេស មី១០០កេស ទឹកក្រូច១០០កេស ថវិកា ៤លានរៀល។ កម្លាំងអាវុធហត្ថក្រុងទទួលបាន ទឹកបរិសុទ្ធចំនួន ៣០០កេស មី១០០កេស ទឹកក្រូច១០០កេសនិងថវិកា ៤លានរៀល។ ដោយឡែកសង្កាត់ទាំងប្រាំទទួលបាន ក្នុងមួយសង្កាត់ ទឹកបរិសុទ្ធ១០០កេស មី៥០កេស ទឹកក្រូច៥០កេស និងថវិកាចំនួន ៥០ម៉ឺនរៀល៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
វីដែអូ