បាត់ដំបង៖ លោក សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង ប្រធានអនុប្រធានមន្ទីរនានាជុំវិញខេត្ត មន្ត្រីរាជការ ក្នុងខេត្ត បានចូលរួមលេងល្បែងប្រជាប្រិយ និងការរាំលេងកម្សាន្ត ជាមួយប្រជាពលរដ្ឋ និងភ្ញៀវជាតិ អន្តរជាតិ ក្នុងព្រឹត្តិការណ៍សង្ក្រាន្តបាត់ដំបង នារសៀលថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៦ នៅតំបន់ល្បែងប្រជាប្រិយខ្មែរ និងតន្ត្រី មុខវិមានឯករាជ្យ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ប្រកបដោយក្តីសោមនស្សរីករាយបំផុត។ការចូលរួមលេងកម្សាន្តនេះ គឺជាការបង្ហាញឱ្យឃើញនូវការយកចិត្តទុកដាក់ក្នុងការរួមសុខ រួមទុក្ខ និងរួមភាពសប្បាយរីករាយជាមួយគ្នា រវាងថ្នាក់ដឹកនាំខេត្ត មន្ទីរ អង្គភាព កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការជុំវិញខេត្ត ជាមួយប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ អន្តរជាតិ ដែលបានចូលរួមលេងល្បែងប្រជាប្រិយ នៅក្នុងតំបន់ល្បែងប្រជាប្រិយខ្មែរ ដោយក្នុងនោះមានការរាំលេងកម្សាន្តបែបចង្វាក់ប្រពៃណីខ្មែរដូចជាចង្វាក់រាំវង់ រាំក្បាច់ សារ៉ាវ៉ាន់ ឡាំលាវ និងចូកកំពឹសជាដើម។តំណាងប្រជាពលរដ្ឋនៅសង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង លោក សុភា សុគន្ធ បានបញ្ជាក់ថា ពេលឃើញវត្តមានថ្នាក់ដឹកនាំខេត្ត និងតំណាងមន្ត្រីរាជការក្នុងខេត្តបាត់ដំបង បានចូលរួមលេងល្បែងប្រជាប្រិយ និងការរាំលេងកម្សាន្តជាមួយប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ អន្តរជាតិនាពេលនេះបានធ្វើឱ្យមានភាពកក់ក្តៅ និងការបង្កើននូវភាពស្និទ្ធស្នាល កាន់តែបង្កនូវបរិយាកាសសប្បាយរីករាយមួយកម្រិតថែមទៀត ហើយតាមរយៈនេះក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ និងអ្នកទេសចរសូមមកចូលរួមលេងល្បែងប្រជាប្រិយខ្មែរឱ្យបានច្រើនកុះករ នៅឯតំបន់ល្បែងប្រជាប្រិយខ្មែរ រង្វង់មូលវិមានឯករាជ្យ ក្រុងបាត់ដំបង ដើម្បីលើកកម្ពស់ល្បែងប្រជាប្រិយខ្មែរ ឱ្យកាន់តែល្បីល្បាញ និងដើម្បីឱ្យពិភពលោកកាន់តែស្គាល់អំពីល្បែងប្រជាប្រិយរបស់ខ្មែរយើងផងដែរ។សូមបញ្ជាក់ថា រដ្ឋបាលខេត្តបាត់ដំបង សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តបាត់ដំបង រួមជាមួយមន្ទីរជំនាញពាក់ព័ន្ធ ក្នុងខេត្តបាត់ដំបង បានរៀបចំព្រឹត្តិការណ៍សង្ក្រាន្តបាត់ដំបង ឆ្នាំ២០២៦ មានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ ដោយមានរៀបចំនូវកម្មវិធីសប្បាយៗជាច្រើន ដូចជាការរាំលេងកម្សាន្តជាចង្វាក់ប្រពៃណីជាតិ ការលេងល្បែងប្រជាប្រិយខ្មែរ ការសំដែងល្ខោនខោល ការតាំងបង្ហាញមុខម្ហូបអាហារ បង្អែមខ្មែរ ការបង្ហាញអំពីរបៀបនៃការធ្វើមុខម្ហូប និងបង្អែម តាំងពីដំបូងរហូតដល់ឆ្អិន ដើម្បីពិសា និងចែកជូនភ្លក់បានជូនដល់អ្នកដែលបានចូលរួមនៅក្នុងព្រឹត្តិការណ៍ដ៏សំខាន់នេះផងដែរ៕
ព័ត៌មានគួរចាប់អារម្មណ៍
គណៈរដ្ឋមន្ត្រីប្រជុំពិនិត្យរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការគន្លឹះក្នុងការពង្រឹងសមត្ថភាពរដ្ឋបាលសាធារណៈ ដើម្បីជំរុញនិងលើកកម្ពស់ការអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈ ឱ្យមានប្រសិទ្ធភាពខ្ពស់ ()
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
វីដែអូ