ថ្ងៃច័ន្ទ ទី២៧ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
ភ្ញៀវទេសចរជាង ៤២ម៉ឺននាក់ បានទៅលេងកម្សាន្ត ខេត្តបាត់ដំបង ថ្ងៃទី២នៃពិធីបុណ្យឆ្នាំថ្មី បានថយចុះជាង៣៦% ធៀបនឹងឆ្នាំ២០២៥
Thu,16 April 2026 (Time 11:08 AM)
ដោយ ៖ (ចំនួនអ្នកអាន: 128នាក់)

បាត់ដំបង ៖ ប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង លោក អ៊ុច ភុំភីនីហ្សារ៉ា បានឱ្យដឹងថា ភ្ញៀវទេសចរជាតិ អន្តរជាតិ និងប្រជាពលរដ្ឋ ដែលបានមកទស្សនាកម្សាន្តសប្បាយតាមបណ្តារមណីយដ្ឋាន គោលដៅទេសចរណ៍ និងសង្ក្រាន្តបាត់ដំបង នៅថ្ងៃទី២ នៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ត្រូវនឹងថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៦ ហាក់មានការធ្លាក់ចុះរហូតដល់ជាង៣៦%។

លោក អ៊ុច ភុំភីនីហ្សារ៉ា បញ្ជាក់ទៀតថា សម្រាប់ថ្ងៃទី២ ភ្ញៀវទេសចរសរុបទាំងអស់មានចំនួន ៤២៣,៥៨០នាក់ មានការថយចុះជាង៣៦%នេះ ធៀបនឹងរយៈពេលដូចគ្នាទៅនឹងឆ្នាំ២០២៥ ក្នុងនោះភ្ញៀវទេសចរជាតិ ចំនួន ៤២២,៩៦០នាក់ ថយចុះចំនួនជាង៣៦% ភ្ញៀវទេសចរអន្តរជាតិមានចំនួន ៦២០នាក់ ថយចុះជាង៣៥% ។

សម្រាប់ភ្ញៀវមកទស្សនាកម្សាន្តក្នុងព្រឹត្តិការណ៍សង្ក្រាន្តបាត់ដំបង សរុបចំនួន ១១៧,៨៤៥នាក់ ក្នុងនោះភ្ញៀវជាតិចំនួន ១១៧,៥៨០នាក់ ភ្ញៀវអន្តរជាតិចំនួន ២៦៥នាក់ និងភ្ញៀវទស្សនាកម្សាន្តតាមរមណីយដ្ឋាន គោលដៅទេសចរណ៍នានាក្នុងខេត្តបាត់ដំបង សរុបចំនួន ៣០៥,៧៣៥នាក់ ក្នុងនោះភ្ញៀវជាតិចំនួន ៣០៥,៣៨០នាក់ និងភ្ញៀវអន្តរជាតិ ចំនួន៣៥៥នាក់។

លោក អ៊ុច ភុំភីនីហ្សារ៉ា បានបន្តទៀតថា ការធ្លាក់ចុះចំនួនភ្ញៀវទេសចរគឺបណ្តាលមកពីកត្តា ៣សំខាន់ ទី១. ការរៀបចំព្រឹត្តិការណ៍សង្ក្រាន្តបាត់ដំបង ក្នុងឆ្នាំនេះមិនមានតំបន់ត្រជាក់ចិត្តសម្រាប់ឱ្យលេងទឹក និងប៉ាតម្សៅ។ ទី២. អាកាសធាតុក្តៅខ្លាំង ពិបាកក្នុងការធ្វើដំណើរ និងកត្តាទី៣. បញ្ហាសេដ្ឋកិច្ចបានធ្លាក់ចុះ ដោយសារបញ្ហាប្រេងឥន្ធនៈ បណ្តាលមកពីសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា។

តែទោះជាយ៉ាងណាក៏ដោយ បេីតាមលោកប្រធានមន្ទីរទេសចរណ៍ ថាដំណើរកម្សាន្តនៅតាមតំបន់រមណីយដ្ឋាននីមួយៗក្នុងខេត្ត និងព្រឹត្តិការណ៍សង្ក្រាន្តបាត់ដំបង បានប្រព្រឹត្តិទៅដោយរលូន ខណៈមានសមត្ថកិច្ចពាក់ព័ន្ធនៅប្រចាំការជាប់ជាប្រចាំ ដើម្បីរង់ចាំឆ្លើយតបឱ្យបានទាន់ពេលវេលា ក្នុងករណីមានបញ្ហាអ្វីកើតឡើង។

ចំពោះតំណាងក្រុមយុវជនមកពីស្រុកថ្មគោល លោក ថាន វណ្ណា បានបង្ហាញនូវការយល់ឃើញរបស់ខ្លួនថា បើទោះបីជារដ្ឋបាលខេត្ត មិនបានរៀបចំឱ្យលេងបាញ់ទឹក និងប៉ាតម្សៅនៅក្នុងទីតាំងព្រឹត្តិការណ៍សង្ក្រាន្តដូចរាល់ឆ្នាំក៏ពិតមែន តែលោកបានងាកមកជំរុញឱ្យយុវជន និងប្រជាពលរដ្ឋចូលរួមលេងល្បែងប្រជាប្រិយ ការដាក់តាំងបង្ហាញផលិតផល និងការបង្ហាញម៉ូតសម្លៀកបំពាក់ប្រពៃណីខ្មែរ ជាដើម ដែលនេះគឺពិតជាបានបង្ហាញនូវគុណតម្លៃនៃវប្បធម៌ ប្រពៃណី និងដួងព្រលឹងរបស់ជាតិខ្មែរយើង។

សូមបញ្ជាក់ថា តាមការសង្កេតទិដ្ឋភាពជាក់ស្តែងសម្រាប់ថ្ងៃទី១ និងថ្ងៃទី២នៃពីធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំ២០២៦ លំហូរភ្ញៀវទេសចរចូលទៅលេងកម្សាន្តនៅក្នុងក្រុងបាត់ដំបង មានចំនួនច្រើននៅពេលល្ងាច និងពេលរាត្រី ដោយសារអាកាសធាតុបានបន្ថយកម្តៅ រួមនឹងមានការប្រគំតន្ត្រី និងការតាំងលក់ផលិតផលផ្សេងៗទៀតផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

វីដែអូ