ស្ទឹងត្រែង៖ ប្រធានមន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែង លោក អ៊ន់ ប៉ោសឿន បានឲ្យដឹងថា ចំនួនភ្ញៀវទេសចរបានទៅលេងកម្សាន្តនៅខេត្តស្ទឹងត្រែង ក្នុងថ្ងៃចូលឆ្នាំទី២ ត្រូវនឹងថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៦ មានចំនួន ៨៥,៦៣០នាក់ កើនឡើងចំនួន ៣,០៩៩នាក់ ស្មើនឹង២៦ភាគរយ។លោក អ៊ន់ ប៉ោសឿន បានបញ្ជាក់ថា ការកើនឡើងភ្ញៀវទេសចរបែបនេះ ដោយសារតែឆ្នាំថ្មីនេះ រដ្ឋបាលខេត្តក្រោមការដឹកនាំដោយ លោក សរ សុពុត្រា អភិបាលខេត្ត បានរៀបចំនូវផ្ទាំងទស្សនីយភាពកម្សាន្តសប្បាយៗជាច្រើនជូនពលរដ្ឋបានទស្សនា និងលេងកម្សាន្ត។ ក្នុងចំណោមភ្ញៀវទេសចរទាំងអស់ មានភ្ញៀវទេសចរជាតិចំនួន ៨៥,៦១០នាក់ កើនឡើង ៣,០៩៧នាក់ ស្មើនឹង ៤ភាគរយ ភ្ញៀវទេសចរបរទេសចំនួន ២០នាក់ កើនឡើង ៥នាក់ ស្មើនឹង ៣៣ភាគរយ។សូមជម្រាបថា យោងតាមហ្វេសប៊ុករបស់លោក សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង នៅយប់ថ្ងៃទី១៦ ខែមេសា ជាថ្ងៃបញ្ចប់កម្មវិធីចូលឆ្នាំ នឹងមានក្រុមល្ខោនបាសាក់សម្តែងរឿង «ម៉ាក់ភូយុងកែវ» ជូនទស្សនាពេញមួយរាត្រី នៅទីលានតេជោ-ធិបតី មុខសាលាខេត្តស្ទឹងត្រែង ផងដែរ៕
ព័ត៌មានគួរចាប់អារម្មណ៍
គណៈរដ្ឋមន្ត្រីប្រជុំពិនិត្យរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការគន្លឹះក្នុងការពង្រឹងសមត្ថភាពរដ្ឋបាលសាធារណៈ ដើម្បីជំរុញនិងលើកកម្ពស់ការអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈ ឱ្យមានប្រសិទ្ធភាពខ្ពស់ ()
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
វីដែអូ