បាត់ដំបង៖ ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ និងឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង និងលោកជំទាវ បានដឹកនាំរៀបចំពិធីរាប់បាត្រប្រគេនព្រះសង្ឃចំនួន១០៨អង្គ និងបង្សុកូលឧទ្ទិសកុសលផលបុណ្យជូនដួងវិញ្ញាណក្ខន្ធយុទ្ធជនពលីការពារបូរណភាពទឹកដីស្ថិតក្នុងស្មារតីនៃក្តីស្រឡាញ់ជាតិមាតុភូមិ និងការដឹងគុណចំពោះការលះបង់របស់វីរកងទ័ពរបស់កម្ពុជា។ពិធីនេះធ្វើឡើងនៅបរិវេណមុខសាលាខេត្តបាត់ដំបង នៅថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរត្រូវនឹងថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៦។សូមជម្រាបថា ដើម្បីសម្ដែងនូវការដឹងគុណដល់ការលះបង់ដ៏ធំធេងរបស់វីរកងទ័ពកម្ពុជាដែលបាន លះបង់សាច់ស្រស់ឈាមស្រស់ពលីក្នុងបុព្វហេតុការពារជាតិមាតុភូមិ បូរណភាពទឹកដី និងសេចក្តីសុខសាន្តរបស់ប្រជាជន រដ្ឋបាលខេត្តបាត់ដំបងបានណែនាំដល់បណ្តាវត្តអារាមទូទាំងខេត្តឱ្យរៀបចំពិធីពូនភ្នំខ្សាច់ រាប់បាត្រព្រះសង្ឃ និងបង្សុកូលឧទ្ទិសកុសលផលបុណ្យជារៀងរាល់ថ្ងៃក្នុងអំឡុងពិធីបុណ្យចូលឆ្នាំថ្មីជូនដល់ វិញ្ញាណក្ខន្ធវីរកងទ័ពពលីទាំងអស់ឱ្យបានទៅកាន់សុគតិភព។ជាមួយគ្នានេះ រដ្ឋបាលខេត្តនឹងរៀបចំផងដែរនូវពិធីរាប់បាត្រព្រះសង្ឃចំនួន១០៨ អង្គ ឧទ្ទិសកុសលផលបុណ្យជូនដល់វិញ្ញាណក្ខន្ធវីរកងទ័ពពលីរបស់កម្ពុជាគ្រប់រូប នៅបរិវេណមុខសាលាខេត្តបាត់ដំបង នាព្រឹកថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៦ស្ថិតក្នុងស្មារតីនៃក្តីស្រឡាញ់ជាតិមាតុភូមិ និងការដឹងគុណចំពោះការលះបង់របស់វីរកងទ័ពរបស់កម្ពុជា៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
វីដែអូ