ថ្ងៃច័ន្ទ ទី២៧ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ដឹកនាំប្រជាពលរដ្ឋ និងភ្ញៀវទេសចរ លេងទាញព្រ័ត្រមិត្តភាព ២៥០ម៉ែត្រ នៅលើផ្លូវថ្មើរជើងចតុមុខ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ថ្ងៃទី១
Tue,14 April 2026 (Time 09:27 PM)
ដោយ ៖ (ចំនួនអ្នកអាន: 93នាក់)

ភ្នំពេញ៖ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) និងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦ ត្រូវនឹងថ្ងៃទី១ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៃព្រឹត្តិការណ៍អង្គរសង្រា្កន្ត ឆ្នាំ២០២៦ បានដឹកនាំប្រជាពលរដ្ឋ ភ្ញៀវជាតិ និងភ្ញៀវទេសចរអន្តរជាតិ លេងល្បែងប្រជាប្រិយទាញព្រ័ត្រមិត្តភាព ដែលមានប្រវែង២៥០ម៉ែត្រ នៅលើផ្លូវថ្មើរជើងចតុមុខ។

សម្រាប់ល្បែងប្រជាប្រិយទាញព្រ័ត្រមិត្តភាព ដែលមានប្រវែង ២៥០ម៉ែត្រ ដែលលោក ហ៊ុន ម៉ានី និងលោក ឃួង ស្រេង ដឹកនាំនេះ មានមនុស្សប្រមាណជាង ៧០០នាក់ចូលរួម ទាញជុំគ្នា ដែលជាចំនួនមនុស្សចូលរួមលេងច្រើនបំផុត មិនធ្លាប់មាន។

សូមជម្រាបថា ល្បែងទាញព្រ័ត្រ ជាល្បែងលេងកំសាន្តសប្បាយរបស់យុវជនខ្មែរទាំងបុរសទាំងស្រ្តី ទាំងកម្លោះ ទាំងក្រមុំ ដែលគេលេងដោយប្រើកម្លាំងកាយ និងលេងតែនៅរដូវចូលឆ្នាំខ្មែរប៉ុណ្ណោះ។ ល្បែងទាញព្រ័ត្រនេះ ចាត់ទុកជាការហាត់កម្លាំង ហាត់ប្រាណ ឱ្យរាងកាយមានកម្លាំង មានសុខភាពល្អ។ ល្បែងទាញព្រ័ត្រ ដើមឡើយគេច្រើននិយមលេងក្នុងវត្ដអារាម ក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ ព្រោះវត្ដមានទីវាលធំទូលាយ ងាយដល់ការលេងល្បែងនេះ តែអាចលេងនៅតាមភូមិក៏បាន បើប្រសិនជាភូមិនោះ មានមនុស្សនៅផ្ដុំគ្នាច្រើន ហើយមានទីវាលល្មមលេងកើត។ ល្បែងនេះ គេច្រើនលេងនៅពេលថ្ងៃ តែប្រសិនជាមានចង្កៀងភ្លឺ រឺ ពន្លឺព្រះចន្ទភ្លឺថ្លាល្អ គេអាចលេងនៅពេលយប់ក៏បាន។

សម្រាប់នៅរាជធានីភ្នំពេញ ក្នុងថ្ងៃទី១នៃថ្ងៃចូលឆ្នាំថ្មីប្រពៃណីខ្មែរ ដែលគេនិយមហៅថា ជាថ្ងៃមហាសង្រ្កាន្ត មានការរៀបចំតុបតែងលំអរ ផ្ការភ្ញី ក្បូក្បាច់រចនា បំពាក់អំពូលភ្លើងលំអរពេលរាត្រី និងលេងល្បែងកំសាន្ត ល្បែងប្រជាប្រិយ៍ខ្មែរ នៅគ្រប់ទីប្រជុំជនដូចជា រមណីយដ្ឋានវប្ធម៌ប្រវត្តិសាស្រ្តវត្តភ្នំ ផ្លូវថ្មើជើងតាមដងទន្លេ ចាប់ពីផ្សាររាត្រី ដល់មុខព្រះរមរាជវាំង និងនៅតាមទីប្រជុំជននានាជាច្រើនទៀត។

សូមជម្រាបជូនថា ល្បែងទាញព្រ័ត្រ ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីរបស់មនុស្សជាតិ នៃអង្គការយូណេស្កូ (UNESCO) នៅថ្ងៃទី ០២ ខែធ្នូ ឆ្នាំ២០១៥៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

វីដែអូ