បន្ទាយមានជ័យ៖ ម៉ូតូអគ្គិសនីចំនួន ៤២គ្រឿង ដែលជាអំណោយដ៏ថ្លៃថ្លារបស់លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ត្រូវបានប្រគល់ជូនដល់ការិយាល័យជំនាញ និងអធិការដ្ឋាននគរបាលក្រុង/ស្រុកទាំង៩ នៃខេត្តបន្ទាយមានជ័យ។ពិធីប្រគល់និងទទួល បានធ្វើឡើងនៅព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦ ក្រោមវត្តមានលោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ។លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានមានប្រសាសន៍ថា ម៉ូតូអគ្គិសនី ចំនួន ៤២គ្រឿងនេះ សម្រាប់ជាមធ្យោបាយធ្វើដំណើរបំពេញភារកិច្ចប្រចាំថ្ងៃ ហើយអ្វីដែលត្រូវយកចិត្តទុកដាក់ខ្លាំងបំផុត គឺក្នុងពេលចូលឆ្នាំថ្មីប្រពៃណីជាតិ ត្រូវពង្រឹងការងារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម និងសន្តិសុខព្រហ្មទណ្ឌ។ទន្ទឹមគ្នានោះ លោក បានណែនាំដល់កងកម្លាំងនគរបាលទូទាំងខេត្ត ត្រូវពង្រឹងការយាមល្បាត២៤ម៉ោងលើ២៤ម៉ោង ត្រៀមកម្លាំង មធ្យោបាយ សម្ភារ ឲ្យបានគ្រប់គ្នា ដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណះ ការពារក្បួនប្រតិភូថ្នាក់ដឹកនាំជាតិ អន្តរជាតិដែលឆ្លងកាត់ភូមិសាស្ត្រខេត្ត ឬចុះបំពេញបេសកម្មការងារផ្សេងៗ ត្រូវធានាឲ្យនូវសុវត្ថិភាពពេញលេញ។ ក្រៅពីនេះ លោក ក៏បានត្រៀមកម្លាំងនគរបាលសម្រាប់ចុះអន្តរាគមន៍ជួយពលរដ្ឋ ក្នុងករណីជួបគ្រោះធម្មជាតិ និងករណីអគ្គីភ័យដែលអាចកើតមានជាយថាហេតុផងដែរ៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
វីដែអូ