ថ្ងៃអាទិត្យ ទី៣១ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជួបសំណេះសំណាលជាមួយសមាជិកនៃសមាគមមូលនិធីត្រីចក្រយានកម្ពុជា(ស៊ីក្លូ) និងផ្ដល់អំណោយ ក្នុងឱកាសអបអរបុណ្យចូលឆ្នាំថ្មី
Sun,12 April 2026 (Time 11:55 AM)
ដោយ ៖ (ចំនួនអ្នកអាន: 110នាក់)

ភ្នំពេញ៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា បានជួបសំណេះសំណាលជាមួយសមាជិកនៃសមាគមមូលនិធីត្រីចក្រយានកម្ពុជា(ស៊ីក្លូ) និងផ្ដល់អំណោយ រួមមានគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ដែលជាអំណោយរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិតផ្ទាល់ ក្នុងឱកាសអបអរបុណ្យចូលឆ្នាំថ្មី ក៏ដូចជារលឹកដឹងគុណដល់ពួកគាត់ ដែលបានចូលរួមថែរក្សានូវស៊ីក្លូកម្ពុជា។

ក្នុងឱកាសជួបសំណេះសំណាល នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បាននាំយកនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជូនចំពោះសមាជិកសមាគម ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងសូមឲ្យមានសេចក្តីសុខសេចក្ដីចម្រើនគ្រប់ៗគ្នា ។
លោកជំទាវបណ្ឌិតបន្តថា ការជួបសំណេះសំណាលនេះ គឺមានគោលបំណង៣ធំៗ ក្នុងនោះគឺ ទី១. ការជួបសំណេះសំណាលសួរសុខទុក្ខ និងការផ្ដល់អំណោយជូនសមាជិកសមាគមមូលនិធិត្រីចក្រយានកម្ពុជា, ទី២. ការនាំក្រុមយុវតីជាសមាគមកាយឫទ្ធិនារីកម្ពុជាមកឃើញផ្ទាល់ ពីការលំបាករបស់លោកតា លោកអ៊ំ និងលោកពូៗជាអ្នកធ្លាក់ស៊ីក្លូ ដើម្បីខិតខំរកថវិកា សម្រាប់ផ្គត់ផ្គងគ្រួសារ និងទី៣. ការចូលរួមពីសមាជិកកាយឫទ្ធិនារីកម្ពុជា រួមគ្នាធ្វើសេចក្តីល្អ ជួយដល់អ្នកមានការលំបាក ។

បន្ថែមពីលើនេះ ជាការគិតគូរចំពោះការអភិវឌ្ឍនូវធនធានមនុស្ស, លោកជំទាវបណ្ឌិត មានប្រសាសន៍ សម្ដេចធិបតី និងលោកជំទាវ ផ្តល់ជូនអាហារូបករណ៍សម្រាប់ថា្នក់បរិញ្ញាបត្រ ឬបរិញ្ញាបត្ររង តាមរយៈសមាគមសិស្ស-និស្សិត អាហារូបករណ៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់កូនចៅរបស់លោកតា លោកអ៊ំ លោកពូ ដែលជាសមាជិករបស់សមាគមមូលនិធិត្រីចក្រយានកម្ពុជា ។
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនលោកតា លោកអ៊ំ លោកពូ ដែលបានចំណាយជាថវិកាក្តី សម្ភារក្តី ឧបត្ថម្ភជូនដល់វីរយុទ្ធជនជួរមុខ រួមទាំងជនភៀសសឹក ដែលនេះជាការបង្ហាញយ៉ាងច្បាស់នូវស្មារតីខ្មែរស្រឡាញ់ខ្មែរ។ លោកជំទាវបណ្ឌិត ក៏សូមថ្លែងអំណរគុណជូនដល់សប្បុរសជន សមាជិក សមាជិការបស់ សមាគមកាយឫទ្ធិនារីកម្ពុជា ដែលបានឧបត្ថម្ភទ្រព្យធនសម្រាប់ចែកជូនក្នុងកម្មវិធីថ្ងៃនេះ។

ក្នុងឱកាសនោះ លោកតាៗ លោកអ៊ំ និងលោកពូជាអ្នកធាក់ស៊ីក្លូ បានបង្ហាញនូវការសប្បាយរីករាយ និងថ្លែងអំណរគុណដល់សម្ដេចតេជោ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត សម្ដេចធិបតី និងលោកជំទាវបណ្ឌិត ដែលតែងតែយកចិត្តទុកដាក់ ពីសុខទុក្ខរបស់ពួកគាត់ តាមរយៈការផ្ដល់ថវិកាសម្រាប់អាហារប្រចាំថ្ងៃ និងឧបត្ថម្ភសម្ភារផ្សេងៗជាបន្តបន្ទាប់ ជាពិសេសក្នុងពិធី បុណ្យភ្ជំបិណ្ឌ និងបុណ្យចូលឆ្នាំប្រពៃណីជាតិ។
សូមរំលឹកបញ្ជាក់ថា សម្ដេតេជោ ហ៊ុន សែន អតីតនាយរដ្ឋមន្ត្រី បានអនុញ្ញាតឲ្យបង្កើតសមាគមមូលនិធិត្រីចក្រយានកម្ពុជា កាលពីឆ្នាំ២០១៨ ដើម្បីជួយទ្រទ្រង់នូវជីវភាពរស់នៅជូនដល់លោកតា លោកអ៊ំ លោកពូ បងប្អូនដែលប្រកបរបរធាក់ស៊ីក្លូ ។

បច្ចុប្បន្ន សមាគមមានសមាជិកចំនួន ៣៨៣នាក់ កំពុងប្រកបរបរធាក់ស៊ីក្លូ ដោយរាជរដ្ឋាភិបាលបានជួយឧបត្ថម្ភជាថវិកា សម្ភារប្រើប្រាស់ ឯកសណ្ឋាន បណ្ណមូលនិធិសុខាភិបាលប្រចាំឆ្នាំ ប្រាក់ឧបត្ថម្ភក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិ និងពិធីបុណ្យភ្ជុំបិណ្ឌ ការឧបត្ថម្ភជូនក្រុមគ្រួសារ របស់សមាជិកដែលទទួលមរណភាព ការផ្លាស់ប្តូរវេនគ្នាដឹកភ្ញៀវទេសចរក្នុងតំបន់ផ្លូវថ្មើរជើងចតុមុខ រួមទាំងជំនួយបច្ចេកទេសក្នុងការជួសជុលថែទាំស៊ីក្លូ យ៉ាងទៀងទាត់។
ក្នុងឱកាសនោះដែរ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានក្រុមប្រឹក្សាភិបាលសមាគមមូលនិធិត្រីចក្រយានកម្ពុជា បានគូសបញ្ជាក់ថា សមាគមមានសមាជិកសកម្ម ដែលជាអ្នកប្រកបរបរធាក់ស៊ីក្លូរ សរុប ៣៨៣នាក់ ដោយក្នុងនោះសមាជិកចាស់២៨៥នាក់ និងសមាជិកបញ្ចូលថ្មី ស្របតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់បំផុត របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតចំនួន៩៨នាក់។

លោក ឃួង ស្រេង ក៏បានបញ្ជាក់ដែរថា ការជួបជុំគ្នានាឱកាសនេះ ស្របពេលដែលប្រជាជនខ្មែរទូទាំងប្រទេស កំពុងត្រៀមរៀបចំប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំមមី ដែលជាពេលវេលាមានសារសំខាន់ សម្រាប់ពលរដ្ឋខ្មែរគ្រប់រូប ជួបជុំគ្រួសារ សម្តែងការដឹងគុណ ចំពោះចាស់ព្រឹទ្ធធាចារ្យ លេងល្បែងប្រជាប្រិយ និងទទួលសិរីសួស្តីក្នុងឆ្នាំថ្មី ។

ឈរលើមូលដ្ឋាននេះ សមាគមកាយឬទ្ធិនារីកម្ពុជា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែតបានរៀបចំនូវពិធីសប្បុរធម៌ និងនាំមកនូវអំណោយដ៏ថ្លៃថ្លាបំផុត របស់សម្តេចធិបតី នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត សម្រាប់ចែកជូនដល់ សមាជិក នៃមូលនិធិត្រីចក្រយានកម្ពុជា ចំនួន៣៨៣នាក់ ដើម្បីជាការចែករំលែកនូវសេចក្តីស្រលាញ់ និងការចូលរួមចំណែកជាមួយបងប្អូនទាំងអស់គ្នា ក្នុងការអបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មី ជាមួយនឹងក្រុមគ្រួសារនៅពេលខាងមុខនេះ ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម សុខ លូ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្ដីពីការពង្រឹងលើការសម្របសម្រួលព័ត៌មាន និងដោះស្រាយសាធារណមតិក្នុងបណ្ដាញសង្គមស្ថិតក្នុងដែនសមត្ថកិច្ចខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលរាជធានីភ្នំពេញ៖ គិតត្រឹមថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ មានសមាជិកគណបក្សជាង៧៨ម៉ឺននាក់ ស្មើនឹងចំនួន ៧៨,៨១% នៃចំនួនប្រជាពលរដ្ឋ ក្នុងបញ្ជីបោះឆ្នោតសរុប ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ផ្ញើសារយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរមូលដ្ឋានឱ្យបង្ក្រាប Online Scams ឱ្យទាល់តែអស់ជាដាច់ខាត ពីព្រោះនេះគឺជាមុខមាត់របស់ប្រទេសជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ណែនាំក្រសួងសុខាភិបាល ត្រូវបន្តខិតខំត្រៀមវិធានការបង្ការនិងទប់ស្កាត់នូវការផ្ទុះឡើងនៃជំងឺអេបូឡា និងវីរុសហាន់តា ()

វីដែអូ