ភ្នំពេញ៖ នាព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួមក្នុងពិធីបើកព្រឹត្តិការណ៍សុខភាពតែមួយនៅកម្ពុជា នៅសណ្ឋាគារ សូហ្វីតែល ភ្នំពេញភូគីត្រា។ថ្លែងទៅកាន់អង្គពិធី លោករដ្ឋមន្រ្តី បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅ និងថ្លែងអំណរគុណដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ តំណាងអង្គការដៃគូអភិវឌ្ឍន៍នានា ដែលបានចូលរួមគាំទ្រ ការអនុវត្តសកម្មភាពពហុវិស័យ សុខភាពតែមួយ។លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (MAFF) ប្តេជ្ញាចិត្តយ៉ាង មុតមាំចំពោះគំនិតផ្តួចផ្តើមនេះ និងសហការជាមួយគ្រប់ភាគីពាក់ព័ន្ធ រួមទាំងក្រសួងស្ថាប័ន និងដៃគូអភិវឌ្ឍន៍ ដើម្បីប្រទេសកម្ពុជាក្លាយជាបុរេសកម្មក្នុងតំបន់។លោករដ្ឋមន្រ្តី បានលើកឡើងថា សម្រាប់វិស័យកសិកម្ម សុខភាពតែមួយ (One Health) គឺផ្តោតសំខាន់លើបង្ការជំងឺឆ្លងក្នុងផលិតកម្មបសុសត្វ និងជលផល ដើម្បីធានាភាពធន់ផលិតកម្ម ព្រមទាំងការចូលរួមគាំទ្រការធានាសុខភាពសាធារណៈ តាមរយៈការបង្ការការឆ្លងជំងឺពីសត្វមកមនុស្ស (Zoonotic Disease)។ក្នុងន័យនេះ អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ គឺចូលរួមក្នុងការស៊ើបអង្កេត និងឆ្លើយតបទៅនឹងការផ្ទុះឡើងជំងឺសត្វ ដោយមានកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងសុខាភិបាលដើម្បីបង្ការការរីករាលដាល។ ក្នុងកិច្ចការនេះដែរ អគ្គនាយកដ្ឋានព្រៃឈើ និងសត្វព្រៃ ក៏ចូលរួមស៊ើបអង្កេតនិងឆ្លើយតបនឹងជំងឺសត្វព្រៃ ដោយមានកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងបរិស្ថានផងដែរ៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
វីដែអូ