ថ្ងៃអាទិត្យ ទី៣១ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
អនុប្រធានទី២រដ្ឋសភា បន្តសាងសង់ផ្ទះជូនប្រជាពលរដ្ឋក្រីក្រគ្មានទីពឹង នៅក្នុងឃុំជាច ស្រុកកំចាយមារ
Wed,01 April 2026 (Time 03:58 PM)
ដោយ ៖ (ចំនួនអ្នកអាន: 26នាក់)

ព្រៃវែង៖ លោក វង សូត អនុប្រធានទី២ នៃរដ្ឋសភា និងលោកស្រី ហេង ពៅ
នាព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ នេះ
បានអញ្ជើញប្រគល់ផ្ទះ និងបន្តពិនិត្យដំណើរការសាងសង់ផ្ទះបន្ថែមទៀត ដើម្បីប្រគល់ជូនប្រជាពលក្រីក្រ ក្នុងស្រុកកំចាយមា ខេត្តព្រៃវែង។

ផ្ទះថ្ម ១ខ្នងទំហំ ៤.៥០ម៉ែត្រ x ៨.៥០ ម៉ែត្រ ជារចនាបទក្រពើហារ ប្រកដំបូលស៊ីប្រូស៊ីម៉ង់ ដែលសាងសង់រួចរាល់តាំង ពីឆ្នាំ២០២៥ ត្រូវបានប្រគល់ជូនលោកយាយ សុខ សន អាយុ ៩២ឆ្នាំ ដែលជាជនចាស់ជរាទីទាល់ក្រ និងគ្មានទីពឹងរស់ នៅភូមិជាចត្បូង ឃុំជាច ស្រុកកំចាយ មារ ខេត្តព្រៃវែង។

ក្រោយពីពិធីប្រគល់ផ្ទះ លោកអនុប្រធានទី២រដ្ឋសភា និងលោកស្រី បានអញ្ជើញពិនិត្យវឌ្ឍនភាពនៃការសាងសង់ផ្ទះមនុស្សធម៌មួយខ្នង ទៀតស្ថិតនៅភូមិទួលអង្ក្រង ឃុំជាច ស្រុកកំចាយមារ ខេត្ត ព្រៃវែង។

ផ្ទះដែលកំពុងសាងសង់នេះ នឹងត្រូវប្រគល់ជូនលោកស្រី ញ៉ែម នឿន អាយុ ៧៣ឆ្នាំ ជាចាស់ជរាគ្មានទីពឹង និងមានជីវភាពខ្វះខាត។ ការសាងសង់ផ្ទះថ្មីនេះ គឺមានការចូលរួមកម្លាំងពីប្រជាពលរដ្ឋស្ម័គ្រចិត្ត និងកម្លាំងប្រជាការពារភូមិ ក្រោមបច្ចេកទេសរបស់ជាងជំនាញ។

លោកអនុប្រធានទី២រដ្ឋសភា បានបញ្ជាក់ថា ការជ្រើសរើសប្រជាពលរដ្ឋក្រីក្រមកទទួលផ្ទះអំណោយនេះ គឺប្រកបដោយតម្លាភាពបំផុត ក្រោមការត្រួតពិនិត្យពីអាជ្ញាធរភូមិឃុំ ដោយមានការ បោះឆ្នោតពីប្រជាពលរដ្ឋក្នុងភូមិ ដើម្បីជ្រើសរើសប្រជាពលរដ្ឋក្រីក្រសាកសម នឹងទទួលអំណោយផ្ទះថ្ម១ខ្នងនេះ។

សូមបញ្ជាក់ថា នេះគឺជាផ្ទះទី៤ និងទី៥ គិតចាប់ពីឆ្នាំ២០២៣ ដែលត្រូវបានសាងសង់ និងប្រគល់ជូនប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត ក្នុងឃុំជាច ក្រោមសប្បុរសធម៌ដ៏ថ្លៃថ្លារបស់លោក វង សូត និងលោកស្រី។

លោក វង សូត និងលោកស្រី បានសន្យាថា នឹងបន្តសាងសង់ផ្ទះថ្មនេះ ជូនប្រជា ពលរដ្ឋក្រីក្រគ្រប់ៗភូមិ នៃឃុំជាច ស្រុកកំចាយមារ ដោយស្នើឱ្យអាជ្ញាធរភូមិឃុំ បន្តយកចិត្តទុកដាក់ និងជ្រើសរើសប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតក្នុងភូមិ ដើម្បីរៀបចំការបោះឆ្នោតឱ្យមានតម្លាភាព ជៀសវាងការអាក់អន់ចិត្តរវវាងគ្នា។

សកម្មភាពដ៏ថ្លៃថ្លារបស់លោក វង សូត អនុប្រធានទី២រដ្ឋសភា មិនត្រឹមតែជាការផ្តល់ជម្រកដ៏កក់ក្តៅប៉ុណ្ណោះទេ ប៉ុន្តែគឺជាការបង្ហាញឱ្យឃើញនូវទឹកចិត្តសប្បុរស ធម៌ ការរួមសុខរួមទុក្ខ និងការមិនបោះបង់ពលរដ្ឋណាម្នាក់ចោលឡើយ។ នេះជាការចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ឱ្យមានភាពប្រសើរឡើងស្របតាមគោល នយោបាយគាំពារសង្គមរបស់រាជរដ្ឋា ភិបាល៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម សុខ លូ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្ដីពីការពង្រឹងលើការសម្របសម្រួលព័ត៌មាន និងដោះស្រាយសាធារណមតិក្នុងបណ្ដាញសង្គមស្ថិតក្នុងដែនសមត្ថកិច្ចខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលរាជធានីភ្នំពេញ៖ គិតត្រឹមថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ មានសមាជិកគណបក្សជាង៧៨ម៉ឺននាក់ ស្មើនឹងចំនួន ៧៨,៨១% នៃចំនួនប្រជាពលរដ្ឋ ក្នុងបញ្ជីបោះឆ្នោតសរុប ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ផ្ញើសារយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរមូលដ្ឋានឱ្យបង្ក្រាប Online Scams ឱ្យទាល់តែអស់ជាដាច់ខាត ពីព្រោះនេះគឺជាមុខមាត់របស់ប្រទេសជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ណែនាំក្រសួងសុខាភិបាល ត្រូវបន្តខិតខំត្រៀមវិធានការបង្ការនិងទប់ស្កាត់នូវការផ្ទុះឡើងនៃជំងឺអេបូឡា និងវីរុសហាន់តា ()

វីដែអូ