សហរដ្ឋអាម៉េរិក៖ ស្ថិតនៅក្នុងការិយាល័យអូវ៉ល ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានបង្ហាញជំហរមិនរុញរា ជាមួយនឹងការប្រើពាក្យសម្តីឌឺដងដាក់ប្រទេសអ៊ីរ៉ង់ បន្ទាប់ពីមានសេចក្តីរាយការណ៍ថា ទីក្រុងតេហ៍រ៉ង់ បានព្រមានវាយប្រហារលើក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សរបស់អាម៉េរិក។ លោក ត្រាំ បានសួរត្រឡប់ទៅអ្នកកាសែតវិញដោយភាពជឿជាក់ថា តើអ៊ីរ៉ង់យកអ្វីមកគំរាម បើកម្លាំងរបស់ពួកគេត្រូវបានបង្រ្កាបជិតអស់ទៅហើយនោះ ដោយលោកថែមទាំងប្រៀបធៀបការគំរាមនោះថា ដូចជាការប្រើកាំភ្លើងជ័រក្មេងលេងតែប៉ុណ្ណោះ ។នាពេលថ្មីៗនេះ ការគំរាមកំហែងរបស់កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ (IRGC) បានដៅមុខសញ្ញាទៅលើក្រុមហ៊ុនបច្ចេកវិទ្យាចំនួន ១៨ ល្បីៗរបស់អាម៉េរិក រួមមានដូចជា អេបផល (Apple), ម៉ៃក្រូសូហ្វ (Microsoft), ហ្គូហ្គល់ (Google) និងអិនវីឌៀ (NVIDIA) ជាដើម។ អ៊ីរ៉ង់ បញ្ជាក់ថា ការវាយប្រហារនឹងកើតឡើងចាប់ពីថ្ងៃទី១ ខែមេសា ប្រសិនបើសហរដ្ឋអាម៉េរិក នៅតែបន្តយុទ្ធនាការធ្វើឃាតលើក្រុមថ្នាក់ដឹកនាំកំពូលៗរបស់អ៊ីរ៉ង់ ដែលសកម្មភាពនេះ បានធ្វើឱ្យស្ថានភាពរវាងប្រទេសទាំងពីរកាន់តែតានតឹងខ្លាំង ។ទោះជាមានការព្រមានចំៗបែបនេះក្តី លោក ត្រាំ បានបញ្ជាក់យ៉ាងដាច់អហង្ការថា លោកមិនមានការបារម្ភទាល់តែសោះចំពោះសុវត្ថិភាពរបស់ក្រុមហ៊ុនទាំងនោះ ពាក់ព័ន្ធនឹងការវាយប្រហាររបស់អ៊ីរ៉ង់។ លោកសង្កត់ធ្ងន់ថា អ៊ីរ៉ង់គ្មានសមត្ថភាពនឹងប្រើអាវុធធុនធ្ងន់ដូចជាអាវុធនុយក្លេអ៊ែរមកលើក្រុមហ៊ុនអាម៉េរិកឡើយ ហើយលោកក៏បានរំឭកជាថ្មីដែរថា មន្ត្រីជាន់ខ្ពស់ភាគច្រើនរបស់អ៊ីរ៉ង់ ត្រូវបានកម្ចាត់រួចរាល់អស់ទៅហើយ ដូច្នេះការគំរាមកំហែងនេះគ្រាន់តែជាការបំភ័យដែលគ្មានប្រសិទ្ធភាពប៉ុណ្ណោះ ៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
ឯកឧត្តម សុខ លូ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្ដីពីការពង្រឹងលើការសម្របសម្រួលព័ត៌មាន និងដោះស្រាយសាធារណមតិក្នុងបណ្ដាញសង្គមស្ថិតក្នុងដែនសមត្ថកិច្ចខេត្តបាត់ដំបង ()
អភិបាលរាជធានីភ្នំពេញ៖ គិតត្រឹមថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ មានសមាជិកគណបក្សជាង៧៨ម៉ឺននាក់ ស្មើនឹងចំនួន ៧៨,៨១% នៃចំនួនប្រជាពលរដ្ឋ ក្នុងបញ្ជីបោះឆ្នោតសរុប ()
សម្តេចធិបតី ផ្ញើសារយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរមូលដ្ឋានឱ្យបង្ក្រាប Online Scams ឱ្យទាល់តែអស់ជាដាច់ខាត ពីព្រោះនេះគឺជាមុខមាត់របស់ប្រទេសជាតិ ()
សម្តេចធិបតី ណែនាំក្រសួងសុខាភិបាល ត្រូវបន្តខិតខំត្រៀមវិធានការបង្ការនិងទប់ស្កាត់នូវការផ្ទុះឡើងនៃជំងឺអេបូឡា និងវីរុសហាន់តា ()
វីដែអូ