ថ្ងៃច័ន្ទ ទី២៧ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
ស្នងការខេត្តបាត់ដំបង អំពាវនាវដល់ប្រជាពលរដ្ឋយកចិត្តទុកដាក់លើបញ្ហាសំខាន់ៗមួយចំនួន ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី
Sat,11 April 2026 (Time 04:15 PM)
ដោយ ៖ (ចំនួនអ្នកអាន: 106នាក់)

បាត់ដំបង៖ ដោយអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ក៏ដូចសេចក្តីណែនាំរបស់រដ្ឋបាលខេត្តបាត់ដំបង ដើម្បីរក្សាបាននូវសន្តិសុខសុវត្ថិភាពសណ្តាប់ធ្នាប់ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ចាប់ពីថ្ងៃទី១៤ដល់ទី១៦ ខែមេសា ឆ្នាំ២០២៦ ខាងមុខនេះ លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋយកចិត្តទុកដាក់លើបញ្ហាសំខាន់ៗមួយចំនួន ដូចខាងក្រោម៖

១-សូមប្រុងប្រយ័ត្នចំពោះការដុតភ្លើងទៀន ភ្លើងធូប ភ្លើងជើងក្រាន ធុងហ្កាសឬ ចរន្តអគ្គិសនីនៅក្នុងកិច្ចពិធីផ្សេងៗទៅតាមជំនឿ ប្រពៃណីនិងទំនៀមទម្លាប់។

២-សូមពិនិត្យឱ្យបានជាប់ជាប្រចាំភ្លើងទៀន ធូប ជើងក្រាន ធុងហ្កាស និងចរន្តអគ្គិសនី រួមទាំងពិនិត្យឱ្យបានហ្មត់ចត់នូវសុវត្ថិភាពលំនៅដ្ឋានរបស់បង ប្អូនមុនពេលចាកចេញពីលំនៅឋានទោះទៅទីជិតឬទីឆ្ងាយ ។

៣-ការធ្វើដំណើរទៅកាន់ទីជិត ឬទីឆ្ងាយ ក្នុងឱកាសបុណ្យនេះ ចូលរួមគោរពច្បាប់ចរាចរណ៍ឱ្យបានត្រឹមត្រូវគ្រប់ៗគ្នា ចៀសវាងករណីគ្រោះថ្នាក់ណាមួយកើតឡើងដោយការធ្វេសប្រហែស ឬមិនគោរពច្បាប់ ពិសេសសូមកុំបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង ឬគ្រឿងញៀន។

៤-ករណីមានបញ្ហាអសន្តិសុខណាមួយកើតឡើង សូមមេត្តាធ្វើការទំនាក់ទំនង មកកាន់លេខទូរស័ព្ទរបស់នគរបាល លេខប្រចាំបញ្ជា២៤ម៉ោង លើ២៤ម៉ោង 09777 80014 និងលេខHotline 117 ឬសមត្ថកិច្ចនគរបាលដែលនៅជិតបំផុតដើម្បីចុះអន្តរាគមន៍បានទាន់ ពេលវេលា ។

កងកម្លាំងនគរបាលធ្វើជាកម្លាំងស្នូល ដោយសហការជាមួយកងប្រជាការពារ អាជ្ញាធរមូលដ្ឋានសមត្ថកិច្ចពាក់ព័ន្ធនៅតាមទីអារាមនៅតាមដងផ្លូវទីរមណីយដ្ឋាន កន្លែងកម្សាន្តសប្បាយនានា ក្រៅពីនោះបានត្រៀមកម្លាំងសម្រាប់ចេញអន្តរាគមន៍ និងសម្រួលដោះស្រាយសភាពការណ៍ទាន់ពេលវេលា ស្របតាមផែនការលេខ០១៦ផក.នបខ ចុះថ្ងៃទី ៣១ខែមីនា ឆ្នាំ២០២៦ របស់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងនិងផែនការលេខ ០១៧ ផក.នប ចុះថ្ងៃទី ០២ ខែមេសា ឆ្នាំ២០២៦៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

វីដែអូ