ថ្ងៃច័ន្ទ ទី២៧ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
សម្ដេចធិបតី ណែនាំក្រសួងសាធារណការ និងដឹកជញ្ជូន បន្តជំរុញប្រសិទ្ធភាពនៃការដឹកជញ្ជូនផ្លូវទឹកទន្លេ-សមុទ្រ
Sat,11 April 2026 (Time 03:02 PM)
ដោយ ៖ (ចំនួនអ្នកអាន: 31នាក់)

ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានណែនាំក្រសួងសាធារណការ និងដឹកជញ្ជូន បន្តជំរុញប្រសិទ្ធភាពនៃការដឹកជញ្ជូនផ្លូវទឹកទន្លេ-សមុទ្រ, តាមរយៈការតភ្ជាប់ទន្លេ មេ ជាមួយដៃទន្លេ, បឹង, ស្ទឹង, ព្រែកនិងប្រឡាយ, ឆ្ពោះទៅកាន់សមុទ្រ ដើម្បី ផ្សារភ្ជាប់ទីក្រុង, ទីជនបទនិងតំបន់តាមដងទន្លេ ស្ទឹង ព្រែក ជាមួយតំបន់ផលិតកម្ម, កសិកម្ម និងទេសចរណ៍។

សម្ដេចធិបតីលើកឡើងបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីបើកការដ្ឋានគម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោកំណាត់ទី២ ប្រវែង១៥១,៦គីឡូម៉ែត្រ (ព្រែកពោធិ៍ ខេត្តកណ្ដាល-សមុទ្រ ខេត្តកែប នៅព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦នេះ។

សម្តេចធិបតី ណែនាំឱ្យបន្តពង្រឹងគុណភាព, សមត្ថភាព និង សក្តានុពល នៃវិស័យដឹកជញ្ជូនផ្លូវទឹកនៅកម្ពុជា ឱ្យក្លាយជាឧស្សាហកម្មដឹកជញ្ចូនផ្លូវទឹក និងកំពង់ផែពិតប្រាកដ, ព្រម ទាំងត្រូវជំរុញការប្រើប្រាស់បច្ចេកវិទ្យាឆ្លាតវៃ ក្នុងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនផ្លូវទឹក និងកំពង់ផែ។

ជាមួយគ្នានេះ សម្តេចនាយករដ្ឋមន្ត្រីក៏បានណែនាំឱ្យជំរុញឱ្យការដឹកជញ្ជូនធុនធ្ងន់ផ្លាស់ប្តូរពីផ្លូវថ្នល់មកផ្លូវទឹក ឬផ្លូវដែក ដើម្បី, ម៉្យាងកាត់បន្ថយការខូចខាតផ្លូវថ្នល់, ការកកស្ទះចរាចរណ៍, គ្រោះថ្នាក់ចរាចរណ៍ និងម៉្យាងទៀតកាត់បន្ថយថ្លៃដឹកជញ្ជូន និង ការបំភាយឧស្ម័នផ្ទះកញ្ចក់៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

វីដែអូ