បន្ទាយមានជ័យ៖ លោក កែ គឹមយ៉ាន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តបន្ទាយមានជ័យ និងលោកស្រី ឧកញ៉ា អគ្គមហាឧបាសិកាសិរីករុណាបទុមរតន៍ បណ្ឌិត ម៉ៅ ម៉ាល័យ អមដោយក្រុមការងារ បានធ្វើពិធីសូត្រមន្ត បង្សុកូល និងវេរចង្ហាន់ប្រគេនដល់ព្រះសង្ឃ ដើម្បីឧទ្ទិសកុសលដល់បុព្វការីជន មហាបុព្វបុរសខ្មែរ វីរកងទ័ព វីរនគរបាល ដែលបានពលីក្នុងបុព្វហេតុការពារទឹកដី ព្រមទាំងសំណេះសំណាលសួរសុខទុក្ខជាមួយមនុស្សវ័យចាស់ និវត្តន៍ជន និងជនពិការ ចំនួន ៦០០នាក់ នៅមណ្ឌលភៀសសឹកស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា មនុស្សវ័យចាស់អាយុ៧០ឆ្នាំឡើង អតីតយុទ្ធជននិវត្តន៍ជន និងជនមានពិការភាព កំពុងស្នាក់នៅមណ្ឌលជនភៀសសឹកក្នុងមូលដ្ឋានស្រុកអូរជ្រៅ ស្រុកថ្មពួក និងនៅមណ្ឌលសមាគមអតីតយុទ្ធជនឃុំស្លក្រាម មានចំនួន ៤០៩នាក់ ។ក្នុងឱកាសនោះ លោក កែ គឹមយ៉ាន បាននាំនូវបណ្តាំផ្ញើសួរសុខទុក្ខ នឹករលឹក លើកទឹកចិត្ត ជូនពរជ័យពីសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេច ឃួន សុដារី ប្រធានរដ្ឋសភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយកដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ជូនដល់ប្រជាពលរដ្ឋទាំងអស់ ជាពិសេសបងប្អូនវ័យចាស់ និវត្តន៍ជន និងជនពិការនៃមហាគ្រួសារ អ្នកខេត្តបន្ទាយមានជ័យ ។លោក កែ គឹមយ៉ាន បានសំណូមពរដល់អ្នកចូលរួមនិងប្រជាពលរដ្ឋទាំងអស់ឲ្យបន្តរក្សានូវស្មារតីសាមគ្គីភាព ឯកភាពជាតិ ជឿជាក់លើរាជរដ្ឋាភិបាល កុំជឿលើការឃោសនាអកុសលផ្សេងៗដែលនាំឲ្យប៉ះពាល់ដល់អារម្មណ៍របស់បងប្អូននិងបានណែនាំដល់អាជ្ញាធរគ្រប់ថ្នាក់ត្រូវបន្តយកចិត្តទុកដាក់ដល់សុខទុក្ខរបស់ប្រជាពលរដ្ឋឲ្យជាប់ជាប្រចាំដើម្បីបន្តរក្សាបាននូវសុវត្ថិភាព សណ្ដាប់ធ្នាប់ អនាម័យ ហូបស្អាត។ជាមួយគ្នានេះដែរ ជាមួយនឹងទឹកចិត្តសទ្ធាជ្រះថ្លា លោក កែ គឹមយ៉ាន និងភរិយា ព្រមទាំងក្រុមគ្រួសារ បាននាំយកបច្ច័យ និងអំណោយជាថវិកា សម្ភារប្រើប្រាស់ គ្រឿងឧបភោគ បរិភោគ វេរប្រគេន និងចែកជូនដល់មនុស្សវ័យចាស់ និវត្តន៍ជន និងជនពិការប្រជាការពារ យុវជន កងកម្លាំង សរុបថវិការួមប្រមាណ ១៨០លានរៀល៕
ព័ត៌មានគួរចាប់អារម្មណ៍
ឧកញ៉ា ឡេង សុខគា ដឹកនាំប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ទស្សនា និងស្វែងយល់ពីបច្ចេកវិទ្យាកែច្នៃ និងវេចខ្ចប់នៃបណ្តាក្រុមហ៊ុនមួយចំនួន ដែលបានកំពុងដាក់តាំងបង្ហាញក្នុងកម្មវិធីពិព័រណ៍អន្តរជាតិក្រុងហូជីមីញ ()
ព្រឹកនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ទទួលជួបលោកជំទាវ Zou Jiayi ប្រធាន និងជាប្រធានក្រុមប្រឹក្សាភិបាល នៃធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ()
រដ្ឋមន្ត្រីទេសចរណ៍៖ វិស័យទេសចរណ៍ គឺខ្វះព័ត៌មានមិនបានជាដាច់ខាត ()
កម្ពុជាបណ្ដេញជនបរទេសខុសច្បាប់ជាង ១,៥០០នាក់ បន្ថែមទៀតចេញពីកម្ពុជា ពាក់ព័ន្ធករណីឆបោកអនឡាញ ()
ព្រឹកនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ទទួលជួបលោកស្រី Rabab Fatima អគ្គលេខាធិការរង អង្គការសហប្រជាជាតិ និងជាតំណាងជាន់ខ្ពស់សម្រាប់ប្រទេសអភិវឌ្ឍន៍តិចតួច ប្រទេសកំពុងអភិវឌ្ឍន៍ គ្មានព្រំដែនជាប់សមុទ្រ និងប្រទេសដីកោះកំពុងអភិវឌ្ឍន៍តូច ()
វីដែអូ