ថ្ងៃអង្គារ៍ ទី១៤ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ចុះសួសុខទុក និងនាំយកអំណោយ ជូនដល់វីរៈកងទ័ព នៅមូលដ្ឋានសមុទ្ររាម ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ
Fri,10 April 2026 (Time 07:16 PM)
ដោយ ៖ (ចំនួនអ្នកអាន: 8នាក់)

ព្រះសីហនុ៖ នាឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី ដែលឈានចូលមកដល់នាពេលខាងមុខនេះ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា បានចាត់ឲ្យអ្នកឧកញ៉ា ឡាវ កាង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ដឹកនាំក្រុមការងារ មូលនិធិសភាពាណិជ្ជកម្មកម្ពុជា ដើម្បីយកអំណោយរបស់មហាគ្រួសារសភាពាណិជ្ជកម្មកម្ពុជា និងសប្បុរសជន ដែលបានបរិច្ចាគតាមរយៈមូលនិធិសភាពាណិជ្ជកម្មកម្ពុជា ជូនដល់វីរៈកងទ័ព តាមរយៈឧត្តមនាវីទោ ម៉ី ឌីណា មេបញ្ជាការមូលដ្ឋាន សមុទ្ររាម នាថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦។

ក្នុងឱកាសនោះ អ្នកឧកញ៉ា ឡាវ កាង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា មានប្រសាសន៍ថា អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានផ្តាំផ្ញើរសួរសុខទុក្ខដល់ មេបញ្ជាការមូលដ្ឋានសមុទ្ររាម បងប្អូន វីរៈកងទ័ព និងគ្រួសារវីរៈកងទ័ព ទាំងអស់ ដែលបានឈរជើងការពារយ៉ាងរឹងមាំ នូវបូរណភាពទឹកដីពីការឈ្លានពានរបស់ខ្មាំងសត្រូវ។

អ្នកឧកញ៉ា ឡាវ កាង បន្ថែមថា មូលនិធិសភាពាណិជ្ជកម្មកម្ពុជា គឺជាគំនិតផ្តួចផ្តើមប្រកបដោយស្មារតីស្នេហាជាតិ របស់អ្នកឧកញ៉ា គិត ម៉េង ដើម្បីទទួលនូវអំណោយគ្រប់ប្រភេទ ក្នុងការរួមកម្លាំងខ្មែរតែមួយ ក្នុងការជួយដល់ជនភៀសសឹក និងវីរៈកងទ័ពកម្ពុជា ដែលបាននឹងកំពុងខិតខំតស៊ូការពារអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា និងចែកជូនប្រជាពលរដ្ឋ ដែលជាជនភៀសសឹក។

អំណោយសប្បុរសធម៌ ដែលក្រុមការងារមូលិនិធិសភាពាណិជ្ជកម្មកម្ពុជា យកចែកជូនវីរកងទ័ពនាពេលនេះ រួមមាន៖ ថវិកា, គ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់ចាំបាច់ផ្សេងៗ។

អ្នកឧកញ៉ា ឡាវ កាង ជូនពរក្នុងឱកាសឆ្នាំថ្មី សូមប្រសិទ្ធពរជ័យ ជូនមេបញ្ជាការ នាយនាវី នាយនាវីរង ពលនាវិក មូលដ្ឋានសមុទ្ររាម កងទ័ពជើងទឹក នៃកងយោធពលខេមរភូមិន្ទ និងវីរៈកងទ័ពទាំងអស់ សូមមានសុខភាពល្អ និងជោគជ័យគ្រប់ភារកិច្ច។

នាឱកាសនោះ ឧត្តមនាវីទោ ម៉ី ឌីណា មេបញ្ជាការមូលដ្ឋានសមុទ្ររាម បានថ្លែងអំណរគុណចំពោះអ្នកឧកញ៉ា ឡាវ កាង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងក្រុមការងារដែលបានអញ្ជើញ មកសំណេះសំណាល និងចែកអំណោយ ជូនគ្រួសារយោធិនបំពេញបេសកកម្មជួរមុខ តាមបណ្តោយបន្ទាត់ព្រំដែន។ វត្តមានរបស់ សភាពាណិជ្ជកម្ម នៅពេលនេះ បានបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់ ចំពោះសុខទុក្ខ ក៏ដូចជាការលើកទឹកចិត្ត ដល់បងប្អូនយោធិន ព្រមទាំងក្រុមគ្រួសារយោធិន របស់មូលដ្ឋានសមុទ្ររាម។

ជាការពិតណាស់ បច្ចុប្បន្ននេះសភាពការណ៍នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតែជា បញ្ហាដែលស្ថិតក្នុងការតាមដានដោយយកចិត្តទុកដាក់ ពីការគម្រាមកំហែង និងឈ្លានពាន ដោយយោធាថៃ។ ទោះយ៉ាងណាក៏ដោយ យោធិនកម្ពុជា បានគោរពអនុវត្តតាមបទបញ្ជារបស់ ថ្នាក់ដឹកនាំ ក្នុងការការពារបូរណភាពទឹកដី គ្រប់កាលៈទេសៈ ដោយសេចក្តីថ្លៃថ្នូរបំផុត។

ជាមួយគ្នានេះផងដែរ ក្នុងពេលដែលប្រទេសជាតិកំពុងតែជួបទុក្ខលំបាក សង្កេតឃើញថាមានសប្បុរសជនជាច្រើន បានចូលរួមយ៉ាងសកម្មដោយស្មារតីសាមគ្គីជាតិ ក្នុងការជួយ ជ្រោមជ្រែងឧបត្ថម្ភដល់កងទ័ព និងប្រជាពលរដ្ឋខ្វះខាត៕

ព័ត៌មានគួរចាប់អារម្មណ៍

ឧកញ៉ា ឡេង សុខគា ដឹកនាំប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ទស្សនា និងស្វែងយល់ពីបច្ចេកវិទ្យាកែច្នៃ និងវេចខ្ចប់នៃបណ្តាក្រុមហ៊ុនមួយចំនួន ដែលបានកំពុងដាក់តាំងបង្ហាញក្នុងកម្មវិធីពិព័រណ៍អន្តរជាតិក្រុងហូជីមីញ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹកនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ទទួលជួបលោកជំទាវ Zou Jiayi ប្រធាន និងជាប្រធានក្រុមប្រឹក្សាភិបាល នៃធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រីទេសចរណ៍៖ វិស័យទេសចរណ៍ គឺខ្វះព័ត៌មានមិនបានជាដាច់ខាត ()

ព័ត៌មានគួរចាប់អារម្មណ៍

កម្ពុជាបណ្ដេញជនបរទេសខុសច្បាប់ជាង ១,៥០០នាក់ បន្ថែមទៀតចេញពីកម្ពុជា ពាក់ព័ន្ធករណីឆបោកអនឡាញ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹកនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ទទួលជួបលោកស្រី Rabab Fatima អគ្គលេខាធិការរង អង្គការសហប្រជាជាតិ និងជាតំណាងជាន់ខ្ពស់សម្រាប់ប្រទេសអភិវឌ្ឍន៍តិចតួច ប្រទេសកំពុងអភិវឌ្ឍន៍ គ្មានព្រំដែនជាប់សមុទ្រ និងប្រទេសដីកោះកំពុងអភិវឌ្ឍន៍តូច ()

វីដែអូ