ថ្ងៃអាទិត្យ ទី៣១ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
គណៈកម្មការទី៣ព្រឹទ្ធសភា លើកទឹកចិត្តអាជ្ញាធរខេត្តកំពត បន្តលើកកម្ពស់សេដ្ឋកិច្ច និងអភិវឌ្ឍន៍ខេត្ត
Mon,09 March 2026 (Time 08:43 PM)
ដោយ ៖ (ចំនួនអ្នកអាន: 23នាក់)

កំពត៖ ឧកញ៉ា ម៉ុង ឫទ្ធី ប្រធានគណៈកម្មការទី៣ព្រឹទ្ធសភា បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរ និងមន្ត្រីជំនាញខេត្តកំពត ដែលបានអនុវត្តភារកិច្ចរបស់ខ្លួនសម្រេចបានលទ្ធផលល្អប្រសើរលើគ្រប់វិស័យ និងបានលើកទឹកចិត្តឱ្យបន្តខិតខំលើកកម្ពស់សេដ្ឋកិច្ច ការអភិវឌ្ឍ និងការប្រើប្រាស់សក្តានុពលធនធានដែលមានស្រាប់ក្នុងខេត្ត ឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត។

ឧកញ៉ា ម៉ុង ឫទ្ធី បានលើកឡើងដូចនេះក្នុងជំនួបពិភាក្សាការងាររវាងគណៈកម្មការទី៣ នៃព្រឹទ្ធសភា និងអាជ្ញាធរខេត្តកំពត នាថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦។ ក្នុងឱកាសនោះ លោកវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរ រួមនឹងមន្ត្រីជំនាញខេត្តកំពត ក្នុងការអនុវត្តតួនាទី និងភារកិច្ចរបស់ខ្លួន ដោយសម្រេចបានលទ្ធផលល្អប្រសើរលើគ្រប់វិស័យ។ ជាពិសេស ការងារពាក់ព័ន្ធនឹងផែនការវិនិយោគ កសិកម្ម រុក្ខាប្រមាញ់នេសាទ អភិវឌ្ឍន៍ជនបទ បរិស្ថាន ធនធានទឹក និងឧតុនិយម ដែលជាវិស័យស្នូលស្ថិតក្រោមបន្ទុករបស់គណៈកម្មការទី៣ នៃព្រឹទ្ធសភា។

លោកបានលើកទឹកចិត្តឱ្យអាជ្ញាធរខេត្ត និងមន្ត្រីជំនាញពាក់ព័ន្ធ បន្តរួមសហការយកចិត្តទុកដាក់អនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលឱ្យកាន់តែមានប្រសិទ្ធភាព ជាពិសេសការជំរុញវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម កសិកម្ម និងទេសចរណ៍។ លោកថា ខេត្តកំពតជាខេត្តដែលមានសក្តានុពលសំខាន់ៗជាច្រើន ទាំងវិស័យកសិកម្ម ឧស្សាហកម្ម ក៏ដូចជាវិស័យទេសចរណ៍ ដែលអាចជំរុញការវិនិយោគ និងការអភិវឌ្ឍក្នុងតំបន់ឱ្យកាន់តែរីកចម្រើន និងបង្កើនឱកាសការងារសម្រាប់ប្រជាពលរដ្ឋ។

ជាមួយគ្នានេះ លោក ម៉ៅ ធនិន អភិបាលខេត្តកំពត បានថ្លែងអំណរគុណចំពោះការយកចិត្តទុកដាក់របស់ប្រតិភូគណៈកម្មការទី៣ នៃព្រឹទ្ធសភា ដែលបានចុះមកពិនិត្យ តាមដាន និងវាយតម្លៃការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលនៅថ្នាក់ក្រោមជាតិ។ អាជ្ញាធរខេត្ត រួមនឹងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ នឹងបន្តសាមគ្គីភាព សហការគ្នាយ៉ាងជិតស្និទ្ធ ដើម្បីសម្របសម្រួលដោះស្រាយបញ្ហា ដើម្បីឆ្លើយតបទៅនឹងតម្រូវការ និងក្តីកង្វល់របស់ប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា ក្នុងគោលបំណងជំរុញការអភិវឌ្ឍនៅគ្រប់មូលដ្ឋាន និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរឡើង។

បន្ថែមពីនេះ អាជ្ញាធរខេត្តកំពត ក៏បានបង្ហាញពីការប្តេជ្ញាចិត្តក្នុងការបន្តអនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍន៍ តាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដោយផ្តោតលើការប្រើប្រាស់សក្តានុពលធម្មជាតិ និងធនធានក្នុងតំបន់ឱ្យក្លាយជាកម្លាំងជំរុញសេដ្ឋកិច្ច និងការរីកចម្រើនប្រកបដោយចីរភាពរបស់ខេត្ត៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម សុខ លូ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្ដីពីការពង្រឹងលើការសម្របសម្រួលព័ត៌មាន និងដោះស្រាយសាធារណមតិក្នុងបណ្ដាញសង្គមស្ថិតក្នុងដែនសមត្ថកិច្ចខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលរាជធានីភ្នំពេញ៖ គិតត្រឹមថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ មានសមាជិកគណបក្សជាង៧៨ម៉ឺននាក់ ស្មើនឹងចំនួន ៧៨,៨១% នៃចំនួនប្រជាពលរដ្ឋ ក្នុងបញ្ជីបោះឆ្នោតសរុប ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ផ្ញើសារយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរមូលដ្ឋានឱ្យបង្ក្រាប Online Scams ឱ្យទាល់តែអស់ជាដាច់ខាត ពីព្រោះនេះគឺជាមុខមាត់របស់ប្រទេសជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ណែនាំក្រសួងសុខាភិបាល ត្រូវបន្តខិតខំត្រៀមវិធានការបង្ការនិងទប់ស្កាត់នូវការផ្ទុះឡើងនៃជំងឺអេបូឡា និងវីរុសហាន់តា ()

វីដែអូ