រតនគិរី៖ នៅព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៦ នៅទីស្នាក់ការគណបក្សខេត្តរតនគីរី ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អនុប្រធានយុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សថ្នាក់កណ្ដាល តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល អញ្ជើញជាអធិបតីភាពក្នុងវេទិកា «ពិភាក្សាជាមួយយុវជនគណបក្សខេត្តរតនគិរី» ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ញ៉ែម សំអឿន សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តរតនគិរី, ឯកឧត្ដមអនុប្រធានគណៈប្រចាំការ, ឯកឧត្ដមសមាជិកគណៈប្រចាំការ , ឯកឧត្ដម លោកជំទាវ យុវជនគណបក្សថ្នាក់កណ្តាល ព្រមទាំងឯកឧត្ដម លោកជំទាវ សមាជិក សមាជិកាគណៈអចិន្រ្តៃយ៍គណៈកម្មាធិការខេត្ត និងសមាជិក សមាជិកាយុវជនគណបក្សគ្រប់ថ្នាក់ គ្រប់ផ្នែកទូទាំងខេត្តរតនគិរី សរុបចំនួន ៣៣០ រូប។វេទិកាពិភាក្សានេះរៀបចំឡើងក្នុងគោលបំណងពង្រឹងនូវគោលជំហរ ទស្សនៈ និងការគាំទ្រលើការដឹកនាំរបស់គណបក្សនិងថ្នាក់ដឹកនាំរបស់គណបក្ស ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ប្រធានគណបក្ស និងសម្តេចធិបតី អនុប្រធានគណបក្ស និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជា។ វេទិកាដ៏មានសារៈសំខាន់បានទទួលបាននូវមតិយោបល់ ការស្វែងយល់បន្ថែមនូវចំណេះដឹង និង បទពិសោធន៍នៃការដឹកនាំរបស់ថ្នាក់ដឹកនាំកំពូលរបស់គណបក្សតាមរយៈ ការចូលរួមជាសំណួរ និងសំណូមពរយ៉ាងផុសផុលពីបងប្អូនយុវជនគណបក្សប្រជាជនកម្ពុជាខេត្តរតនគីរី ក្នុងបុព្វហេតុការការពារអធិបតេយ្យភាព និងបូរណភាពទឹកដី ព្រមទាំងចូលរួមកសាងប្រទេសកម្ពុជាឱ្យកាន់តែរីកចម្រើនបន្ថែមទៀតក្រោមការដឹកនាំ របស់ សម្តេចតេជោ និងសម្តេចធិបតី។មានមតិក្នុងវេទិកា ឯកឧត្តមបណ្ឌិត បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ និងក្តីនឹករលឹកពីសំណាក់ សម្តេចធិបតីជូនចំពោះឯកឧត្តម លោកជំទាវ លោក លោកស្រី និងសមាជិក សមាជិកាយុវជនគណបក្សខេត្តរតនគីរីនិងបានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលទាំងឡាយដែលខេត្តរតនគីរីសម្រេចបានក្រោមការដឹកនាំរបស់ឯកឧត្តម ញ៉ែម សំអឿន ប្រធានគណៈបក្សខេត្ត រួមជាមួយឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ សមាជិកសមាជិកា និងយុវជនគណបក្សនៅទូទាំងខេត្តរតនគីរី។អង្គវេទិកាបានប្រព្រឹត្តទៅយ៉ាងក្លៀវក្លា ដោយមានការចូលរួមមតិយោបល់ តាំងសំណួរ និងសំណូមពរ ជាច្រើនពីសំណាក់សមាជិកសមាជិកាយុវជន ដោយផ្តោតជាសំខាន់អំពីស្ថានភាពនយោបាយនៅក្នុងប្រទេស និងបច្ចុប្បន្នភាពនៃកិច្ចខិតខំប្រឹងប្រែងរបស់ សម្តេចធបតី ប្រធានយុវជនគណបក្ស នៃជម្លោះព្រំដែនកម្ពុជា-ថៃ ព្រមទាំងសមិទ្ធផលនានាដែលរាជរដ្ឋាភិបាល ក្នុងអាណត្តិទី៧ នៃរដ្ឋសភា បានសម្រេចបាន និងទិសដៅបន្តនៃការប្រែក្លាយកម្មវិធីនយោបាយឱ្យក្លាយជាផលប្រយោជន៍ជូនជាតិមាតុភូមិនិងប្រជាជនទូទាំងប្រទេស។ក្នុងឱកាសនេះផងដែរ ឯកឧត្តមបណ្ឌិត បានសំណូមពរឱ្យបងប្អូនយុវជនទាំងអស់ បន្តការគាំទ្រជឿជាក់ និងជឿទុកចិត្តលើគណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាល ក្នុងការការពារអធិបតេយ្យជាតិ បូរណភាពទឹកដី និងសូមកុំធ្វើសកម្មភាពដែលនាំឱ្យប៉ះពាល់ដល់ទឹកចិត្តកងទ័ពជួរមុខ ខណៈដែលយើងត្រូវរួបរួមសាមគ្គីគ្នា ដើម្បីការពារជាតិ និងទឹកដីយើងទាំងអស់គ្នា ជាពិសេស កុំជឿ ឬ ចូលរួមផ្សព្វផ្សាយព័ត៌មានក្លែងក្លាយគ្រប់រូបភាពរបស់ក្រុមប្រឆាំងជ្រុលនិយម ដែលតែងញុះញង់ បណ្តុះគំនិតហឹង្សាដោយចេតនា ក្នុងគោលដៅបំបែកបំបាក់សាមគ្គីជាតិរបស់កម្ពុជាយើង។ឯកឧត្ដមបណ្ឌិត បានបញ្ជាក់ថាសម្តេចតេជោ និងសម្តេចធិបតី មិនរត់ចោលប្រទេស និងប្រជាជនឡើយ គឺនៅជាមួយប្រជាជនគ្រប់កាលៈទេសៈ ដើម្បីការពារអធិបតេយ្យភាព និងបូរណភាពទឹកដី ដូច្នេះបងប្អូនត្រូវតែជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា។ឆ្លើយតបទៅនឹងបញ្ហាខាងលើនេះ ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត ព្រមទាំងគណៈអធិបតី បានធ្វើការបកស្រាយ បំភ្លឺយ៉ាងក្បោះក្បាយ និងបានសំណូមពរដល់បងប្អូនយុវជនគណបក្សទាំងអស់ កុំឲ្យ ចាញ់បោកការឃោសនា ឬឧបាយកល់របស់ពួកប្រឆាំងជ្រុលនិយម ដែលតែងតែប្រើប្រាស់បណ្តាញផ្សព្វផ្សាយសង្គមជាមធ្យោបាយវាយប្រហារ អុជអាល ញុះញង់ និងមួលបង្កាច់មកលើរាជរដ្ឋាភិបាល និងគណបក្ស ដើម្បីបង្កភាពវឹកវរ និងចលាចលនៅក្នុងសង្គម។ ពិតណាស់នៅក្នុងសង្គមប្រជាធិបតេយ្យ ជាពិសេសក្នុងសម័យឌីជីថល សតិអារម្មណ៍របស់ប្រជាពលរដ្ឋប្រែប្រួលគ្រប់ពេលវេលា តាមរយៈការនៅលាយឡំគ្នារវាងព័ត៌មានពិត និងព័ត៌មានក្លែងក្លាយ បានធ្វើឱ្យប្រជាពលរដ្ឋមានការយល់ច្រលំ និងមានការលំបាកក្នុងការកំណត់ឱ្យច្បាស់ថា តើព័ត៌មានណាពិត និងព័ត៌ណាក្លែងក្លាយ។ ដូច្នេះការងារសតិអារម្មណ៍ គឺជាការងារប្រចាំថ្ងៃ ដែលយើងត្រូវធ្វើជាប់ជាប្រចាំដូចភ្លៀងរលឹម។បន្ថែមពីនេះ ឯកឧត្តមប្រធានគណអធិបតី ក៏បានលើកទឹកចិត្តដល់យុវជនគណបក្សធ្វើធ្វើការផ្ញើនូវសំណូពរនិងយោបល់បន្ថែមនានានាដែលអង្គវេទិកាតាមរយៈក្រុមសម្របការងារនិងប្រព័ន្ធកម្រងសំណួរដើម្បីរៀបចំជូនជារបាយការណ៍ជូនសម្តេចធិបតី អនុប្រធាន បានជ្រាបពីតម្រូការជាក់ស្តែងរបស់យុវជនគណបក្ស។ដើម្បីឆ្លើយតបនឹងស្ថានភាពបច្ចុប្បន្ន ឯកឧត្តមបណ្ឌិតប្រធានបានផ្តល់អនុសាសន៍សំខាន់ៗមួយចំនួន ដូចខាងក្រោម៖១. យុវជនពង្រឹងសាមគ្គីភាព និងឯកភាពផ្ទៃអោយបានរឹងមាំ ក្នុងពេលសត្រូវឈ្លានពានដោយប្រើសង្គ្រាមចិត្តសាស្រ្តក្នុងការបំបែកបំបាក់ផ្ទៃក្នុងកម្ពុជា២.យុវជនបក្សត្រូវបន្តគាំទ្រ ជឿជាក់លើការដឹកនាំរបស់គណបក្សប្រជាជនដែលមានសម្តេចតេជោជាប្រមុខគណបក្សដឹកនាំដ៍មុតមាំ បន្តការគាំទ្រជឿជាក់លើរាជរដ្ឋាភិបាលដែលមានសម្តេចបវរធិបតីដែលជាអនុប្រធានគណបក្ស និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជា ដែលលោកតែងគិតគូរយកចិត្តទុកដាក់ ដោះស្រាយបញ្ហា ដោយយកអាយុជីវិតប្រជាពលរដ្ឋ និងទឹកដីជាធំ។៣.ប្រធានគណបក្សខេត្តត្រូវបន្តធ្រៀបចំវេទិកានេះ ទៅតាមថ្នាក់ក្រុង ស្រុក ទាំង៦ ឃុំ សង្កាត់ទាំង ៥០ ដើម្បីផ្សព្វផ្សាយដែលជាបំណងរបស់សម្តេចបវរធិបតី អោយយុវជនយល់ច្បាស់អំពីសភាពការណ៍ក្នុងប្រទេស បញ្ហាព្រំដែន អំពើពុករលួយ Scam Online៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
ឯកឧត្តម សុខ លូ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្ដីពីការពង្រឹងលើការសម្របសម្រួលព័ត៌មាន និងដោះស្រាយសាធារណមតិក្នុងបណ្ដាញសង្គមស្ថិតក្នុងដែនសមត្ថកិច្ចខេត្តបាត់ដំបង ()
អភិបាលរាជធានីភ្នំពេញ៖ គិតត្រឹមថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ មានសមាជិកគណបក្សជាង៧៨ម៉ឺននាក់ ស្មើនឹងចំនួន ៧៨,៨១% នៃចំនួនប្រជាពលរដ្ឋ ក្នុងបញ្ជីបោះឆ្នោតសរុប ()
សម្តេចធិបតី ផ្ញើសារយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរមូលដ្ឋានឱ្យបង្ក្រាប Online Scams ឱ្យទាល់តែអស់ជាដាច់ខាត ពីព្រោះនេះគឺជាមុខមាត់របស់ប្រទេសជាតិ ()
សម្តេចធិបតី ណែនាំក្រសួងសុខាភិបាល ត្រូវបន្តខិតខំត្រៀមវិធានការបង្ការនិងទប់ស្កាត់នូវការផ្ទុះឡើងនៃជំងឺអេបូឡា និងវីរុសហាន់តា ()
វីដែអូ