ហ្សឺណែវ៖ គណ:ប្រតិភូកម្ពុជាបន្តជួបម្តងមួយៗនៃតំណាងប្រទេសដែលជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្ស ក្នុងនោះ បានជួបជាមួយ អគ្គរដ្ឋទូតឥណ្ឌូនេសុី និងជាប្រធានក្រុមប្រឹក្សាសិទ្ធិមនុស្សនៅហ្សឺណែវ គឺ លោក Sidharto Reza Suryodipuro, President of Human Rights Council។ គោលបំណងនៃជំនួបគឺផ្សព្វផ្សាយឲ្យសហគមន៍អន្តរជាតិបានដឹងនូវស្ថានភាពសិទ្ធិមនុស្សទាំងមុនចាប់ផ្តើមបាញ់ប្រហារមកលើកម្ពុជាក្នុងពេលបិទព្រំដែន និងក្រោយសង្រ្គាមទាំងពីរលើករួមទាំងជនភៀសសឹកជិត ៨០ ០០០នាក់ដែលមិនអាចត្រលប់ទៅលំនៅដ្ឋានរបស់ពួកគេវិញបាន។ ក្រៅពីនេះគណ:ប្រតិភូក៏បានបង្ហាញជំហរឥតងាករេរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការការពារអធិបតេយ្យភាព បូរណភាពទឹកដីដោយឈរលើយន្តការដោះស្រាយតាមសន្តិវិធី ដោយផ្អែកលើច្បាប់អន្តរជាតិ ច្បាប់សិទ្ធិមនុស្ស និងច្បាប់មនុស្សធម៌អន្តរជាតិ៕
ព័ត៌មានគួរចាប់អារម្មណ៍
គណៈរដ្ឋមន្ត្រីប្រជុំពិនិត្យរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការគន្លឹះក្នុងការពង្រឹងសមត្ថភាពរដ្ឋបាលសាធារណៈ ដើម្បីជំរុញនិងលើកកម្ពស់ការអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈ ឱ្យមានប្រសិទ្ធភាពខ្ពស់ ()
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
វីដែអូ