ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បញ្ជាក់ថា នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីឆ្នាំនេះ រដ្ឋបាលរាជធានីភ្នំពេញបានត្រៀមរៀបចំរថយន្តក្រុងជិត ៦០០ គ្រឿងសម្រាប់ជូនបងប្អូនប្រជាពលរដ្ឋទៅលេងស្រុកកំណើត។សម្ដេចធិបតីលើកឡើងបែបនេះ ក្នុងឱកាសអញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារប្រយុទ្ធ ប្រឆាំងគ្រឿងញៀនឆ្នាំ២០២៥និងលើកទិដៅការងារឆ្នាំ២០២៦ នៅសណ្ឋាគារសុខាភ្នំពេញ នារសៀលថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៦។សម្ដេចធិបតី នាយករដ្ឋមន្រ្ដី ចង់ឱ្យពលរដ្ឋខ្មែររួបរួមគ្នា យកកម្មពីធីចូលឆ្នាំថ្មីខាងមុខនេះបំផុសការចង់ចាំអំពីវីរកងទ័ព វីរនគរបាល និងបងប្អូនភៀសសឹក ជាពិសេសអាចទៅជួបសួរសុខទុក្ខពួកគាត់ក្នុងឱកាសនេះផងដែរ។សម្ដេចធិបតី ក៏បានប្រកាសគាំទ្រចំពោះការរៀបចំ នគរសង្ក្រាន្ត ឬអង្គរសង្ក្រាន្តឆ្នាំថ្មី ប៉ុន្ដែហាមការលេងបាញ់ទឹក បាញ់សាប៉ូ តែយកឱកាសនេះមកលេងល្បែងប្រជាប្រិយផ្សេង និងបំផុសប្រពៃណីវប្បធម៌ប្រពៃណីជាតិ៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
ឯកឧត្តម សុខ លូ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្ដីពីការពង្រឹងលើការសម្របសម្រួលព័ត៌មាន និងដោះស្រាយសាធារណមតិក្នុងបណ្ដាញសង្គមស្ថិតក្នុងដែនសមត្ថកិច្ចខេត្តបាត់ដំបង ()
អភិបាលរាជធានីភ្នំពេញ៖ គិតត្រឹមថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ មានសមាជិកគណបក្សជាង៧៨ម៉ឺននាក់ ស្មើនឹងចំនួន ៧៨,៨១% នៃចំនួនប្រជាពលរដ្ឋ ក្នុងបញ្ជីបោះឆ្នោតសរុប ()
សម្តេចធិបតី ផ្ញើសារយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរមូលដ្ឋានឱ្យបង្ក្រាប Online Scams ឱ្យទាល់តែអស់ជាដាច់ខាត ពីព្រោះនេះគឺជាមុខមាត់របស់ប្រទេសជាតិ ()
សម្តេចធិបតី ណែនាំក្រសួងសុខាភិបាល ត្រូវបន្តខិតខំត្រៀមវិធានការបង្ការនិងទប់ស្កាត់នូវការផ្ទុះឡើងនៃជំងឺអេបូឡា និងវីរុសហាន់តា ()
វីដែអូ