ថ្ងៃអាទិត្យ ទី២៦ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
អភិបាលខេត្តបាត់ដំបង អញ្ជើញបើកការដ្ឋានជួសជុលផ្លូវកៅស៊ូ DBST ផ្លូវលេខ៥២០ ព្រមទាំងដាក់លូមូល មុខកាត់១ម៉ែត្រសងខាងផ្លូវ ស្ថិតនៅក្រុងបាត់ដំបង
Thu,05 March 2026 (Time 07:11 PM)
ដោយ ៖ (ចំនួនអ្នកអាន: 101នាក់)

បាត់ដំបង៖ នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបងបានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានជួសជុលផ្លូវកៅស៊ូDBST ផ្លូវលេខ៥២០ ចាប់ពីផ្លូវលេខ៥១៥ ដល់ផ្លូវលេខ១៧០១ ប្រវែង១៥០០ម៉ែត្រ ទទឹង១០ម៉ែត្រ ព្រមទាំងដាក់លូមូល មុខកាត់១ម៉ែត្រសងខាងផ្លូវ ស្ថិតក្នុងសង្កាត់ស្លាកែត ក្រុងបាត់ដំបង។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម សុខ លូ ថ្លែងអំណរគុណដល់ប្រជាពលរដ្ឋដែលមានការយោគយល់អធ្យាស្រ័យអត់ធ្មត់ខ្ពស់អំឡុងពេលជួបការលំបាកក្នុងការធ្វើដំណើរកន្លងមកដោយសារផ្លូវរងការខូចខាតព្រោះការជីកគាស់កាយសាងសង់ប្រព័ន្ធលូរំដោះទឹកកខ្វក់។

ឯកឧត្តម គូសបញ្ជាក់ថា ក្រោយពីបញ្ចប់គម្រោងសាងសង់ប្រព័ន្ធលូរំដោះទឹកកខ្វក់ផ្លូវនៅក្នុងក្រុងបាត់ដំបងនឹងត្រូវបន្តជួសជុលសាងសង់ឡើងវិញជាបន្តបន្ទាប់។បើតាមផែនការផ្លូវចំនួន៣៧ខ្សែក្នុងនោះផ្លូវ១៦ខ្សែជាគម្រោងរបស់រាជរដ្ឋាភិបាល និង២១ខ្សែជាគម្រោងរបស់ធនាគារអភិវឌ្ឍន៍អាស៊ី(ADB)បាននិងកំពុងសាងសង់ឡើងវិញជាបន្តបន្ទាប់ទៅតាមដំណាក់កាលនៅក្នុងឆ្នាំ២០២៦នេះដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។

ឯកឧត្តម ក្រើនរំលឹកដល់អាជ្ញាធរក្រុង សង្កាត់ត្រូវបន្តយកចិត្តទុកដាក់ក្នុងការរំដោះដីចំណីផ្លូវសាធារណៈរបស់រដ្ឋបើកផ្លូវឱ្យបានធំទូលាយ រៀបចំដាក់សឡាបំភ្លឺផ្លូវនិងចុះណែនាំប្រជាពលរដ្ឋឱ្យបញ្ឈប់ការលក់ដូរលើដីចំណីផ្លូវដែលនាំឱ្យប៉ះពាល់ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។

ឯកឧត្តមអភិបាលខេត្ត លើកទឹកចិត្តដល់ប្រជាពលរដ្ឋចូលរួមរាយការណ៍ករណីគ្រឿងញៀនកម្មវិធីទូរសព្ទដៃApp NoDrug ដែលជាមធ្យោបាយលឿនរហ័ស សុវត្ថិភាព និងរក្សាការសម្ងាត់១០០%៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

វីដែអូ