បាត់ដំបង៖ នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានស្ថាបនាផ្លូវខេត្តលេខ១៥៧០ ដោយក្រាលកម្រាលកៅស៊ូDBSTប្រវែង២ ៦០០ម៉ែត្រ ទទឹង៨ម៉ែត្រ ចិញ្ចើមទទឹង០.៥ម៉ែត្រសងខាង និងស្ថាបនាលូមូលកាត់ទទឹងផ្លូវចំនួន៣កន្លែង ស្ថិតនៅក្នុងឃុំឃ្លាំងមាស ស្រុកបវេល។មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម សុខ លូ ណែនាំអាជ្ញាធរត្រូវពិនិត្យលទ្ធភាពសាងសង់ផ្លូវណាដែលជាតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ ខណៈការងារស្ថាបនាផ្លូវថ្នល់នឹងត្រូវធ្វើឡើងនៅគ្រប់ក្រុង ស្រុក មិនមែនធ្វើតែនៅក្នុងក្រុងនោះទេ។ឯកឧត្តម ជំរុញអាជ្ញាធរ ឃុំ ស្រុក ត្រូវខិតខំយកចិត្តទុកដាក់ក្នុងការរំដោះដីចំណីផ្លូវ បើកផ្លូវឱ្យបានធំទូលាយ លុបបំបាត់ការសាងសង់សំណង់ផ្សេងៗនៅលើដីចំណីផ្លូវសាធារណៈរបស់រដ្ឋ។ឯកឧត្តម សុខ លូ ស្នើប្រជាពលរដ្ឋចូលរួមគោរពច្បាប់ចរាចរណ៍ ចៀសឆ្ងាយពីគ្រឿងញៀន ថែរក្សាអនាម័យបរិស្ថាន បញ្ឈប់ការដុតសំរាម និងការដុតជញ្ជ្រាំងដែលបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់បរិស្ថាន។ឯកឧត្តម ណែនាំអាជ្ញាធរត្រូវចុះផ្សព្វផ្សាយជំរុញប្រជាពលរដ្ឋឱ្យចូលរួមរាយការណ៍ករណីគ្រឿងញៀនកម្មវិធីទូរសព្ទដៃApp NoDrug ដែលជាមធ្យោបាយលឿនរហ័ស សុវត្ថិភាព និងរក្សាការសម្ងាត់១០០% ៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
វីដែអូ