ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីកម្ពុជា ពេញចិត្តចំពោះទំហំពាណិជ្ជកម្ម ប្រទេសកម្ពុជា-សិង្ហបុរី ដែលមានការកើនឡើងដល់ជាង៥ពាន់លានដុល្លារ ដោយសម្ដេចតេជោ បន្ដសង្ឃឹមថា រដ្ឋាភិបាលនៃប្រទេសទាំងពីរ នឹងខិតខំប្រឹងប្រែងដាក់គោលដៅទំហំពាណិជ្ជកម្មឲ្យកើនដល់១០ពាន់លានដុល្លារនៅឆ្នាំខាងមុខ។ការលើកឡើងបែបនេះនាឱកាសដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោកស្រី Teo Lay Cheng ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសិង្ហបុរីប្រចាំនៅកម្ពុជា ចូលជួបសម្ដែងការគួរសម និងជម្រាបលា ដោយបញ្ចប់បេសកកម្មការទូតនៅកម្ពុជា នៅព្រឹកថ្ងៃទី៤ មីនា ឆ្នាំ២០២៦នេះ នាវិមានសាមគ្គីភាព នៃព្រឹទ្ធសភាជាតិកម្ពុជា រាជធានីភ្នំពេញ។យោងតាម លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹង ថា នៅក្នុងជំនួបនោះសម្ដេចតេជោ បានសម្ដែងការស្វាគមន៍ ដែលបានជួបលោកជំទាវសាជាថ្មី បើទោះជាលោកស្រីបានផុតអាណត្ដិជាឯកអគ្គរដ្ឋទូតក្ដី តែកន្លងមកបេសកកម្មរបស់លោកស្រីនៅកម្ពុជាបានខិតខំប្រឹងប្រែងក្នុងការជំរុញទំនាក់ទំនងកម្ពុជា-សឹង្ហបុរី ឲ្យមានភាពល្អប្រសើរ និងកើនឡើងនូវទំនាក់ទំនងទ្វេរភាគី។ក្នុងឱកាសនោះ លោកស្រី Teo Lay Cheng បានសម្ដែងការអរគុណដែលសម្ដេចតជោ បានអនុញ្ញាតឲ្យលោកជំទាវ និងសហការីចូលជួមសម្ដែងការគួរសម និងជម្រាបលា ដែលនេះជាលើកទី៣ហើយក្នុងអាណត្ដិការងារ៥ឆ្នាំរបស់លោកស្រីដែលបានចូលជួបសម្ដែងការគួរសមជាមួយសម្ដេចតេជោ។លោកស្រីមានប្រសាសន៍ថា រាល់ពេលបានជួបសម្ដេចតេជោ លោកស្រីតែងបានរៀនសូត្រ និងស្ដាប់នូវបទពិសោធន៍ដ៏កម្រដែលបង្កើនជាពុទ្ធិសម្រាប់លោកជំទាវផ្ទាល់ ស្របជាមួយគ្នានេះលោកស្រីបានរំលេចពីទំនាក់ទំនងរវាងកម្ពុជា-សឹង្ហបុរី នាពេលកន្លងមកមានភាពរីកចម្រើន ពិសេសនៅឆ្នាំកន្លងទៅទំនាក់ទំនងប្រទេសទាំងពីរបានកើនឡើងជាបន្ដបន្ទាប់ តាមរយ:ពាណិជ្ជកម្មល្អប្រសើរ ទន្ទឹមនិងទំនាក់ទំនងនយោបាយក៏រលូនទៅជាមួយគ្នា។ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន រីករាយជុំវិញការខិតខំប្រឹងប្រែងរបស់ លោកស្រីក្នុងការពូនជ្រុំទំនាក់ទំនងរវាងកម្ពុជា និងសិង្ហបុរី ស្របជាមួយគ្នានេះសម្ដេចតេជោ បានលើកឡើង និងពេញចិត្ដចំពោះទំហំពាណិជ្ជកម្ម ប្រទេសទាំងពីរដែលមានការកើនឡើងដល់ជាង៥ពាន់លានដុល្លារ ដោយសម្ដេចតេជោ បន្ដសង្ឃឹមថា រដ្ឋាភិបាលនៃប្រទេសទាំងពីរ នឹងខិតខំប្រឹងប្រែងដាក់គោលដៅទំហំពាណិជ្ជកម្មឲ្យកើនដល់១០ពាន់លានដុល្លារនៅឆ្នាំខាងមុខ។សម្ដេចតេជោ ហ៊ុន សែន បានចាត់ទុកទំនាក់ទំនងនយោបាយ ការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម ជារឿងចាំបាច់ណាស់ដែលជាផ្នែកមួយសំខាន់សម្រាប់រុញច្រានទំនាក់ទំណងកម្ពុជា និងសិង្ហបុរីឲ្យកាន់តែប្រសើរ។បន្ថែមពីនេះសម្ដេចតេជោ ក៏បានចែករំលែកពីបទពិសោធន៍ និងដំណើរស្វែងរកសន្តិភាព និងការអភិវឌ្ឍរបស់ប្រទេសកម្ពុជា និងបានចែករំលែកអំពីស្ថានការណ៍ព្រំដែនរវាងកម្ពុជានិងថៃនៅពេលបច្ចុប្បន្ននេះ ព្រមទាំងបញ្ហាប្រឈមដ៏ស្មុគស្មាញរបស់ពិភពលោក។លោកស្រីឯកអគ្គរដ្ឋទូតសិង្ហបុរី បានអរគុណចំពោះសម្ដេចតេជោដែលបានចែករំលែកនូវមេរៀន និងជាទស្សនទានដ៏ល្អៗ ដែលលោកជំទាវបានហៅសម្ដេចតេជោថាជារដ្ឋបុរសរបស់កម្ពុជា។ លោកស្រីបានលើកឡើងពីភាពរីកចម្រើនរបស់កម្ពុជា និងកត្តាសុខសន្តិភាព ហើយលោកជំទាវក៏មានអនុស្សាវរីយ៍ជាច្រើននៅក្នុងប្រទេសកម្ពុជាផងដែរ ហើយលោកស្រីបានហៅប្រទេសកម្ពុជាថាជាប្រទេសដ៏អស្ចារ្យ៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
វីដែអូ