រតនគិរី៖ លោក សាម សុងជាង អភិបាលរងខេត្តរតនគិរី បានជំរុញ និងលើកទឹកចិត្តដល់គ្រប់ភាគីពាក់ព័ន្ធ ចូលរួមផ្តល់នូវគំនិតផ្តួចផ្តើម និងធាតុចូលឱ្យអស់លទ្ធភាព ដើម្បីឆ្លើយតបទៅនឹងការបំពេញកម្រងសំណួរ ឈានទៅប្រមូលធាតុចូលសម្រាប់ការរៀបចំផែនការយុទ្ធសាស្ត្រជាតិអភិវឌ្ឍន៍វិស័យទេសចរណ៍ឆ្នាំ ២០២៦-២០៣៥ របស់ក្រសួងទេសចរណ៍ ឱ្យបានគ្រប់ជ្រុងជ្រោយ និងទាន់ពេលវេលា ប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់។ លោក បានលើកឡើងថា វិស័យទេសចរណ៍ ជាវិស័យដែលមានលក្ខណៈប្រទាក់ក្រឡា និងពឹងផ្អែកទៅលើកិច្ចសហការ និងអភិវឌ្ឍន៍គ្រប់ស្ថាប័នពាក់ព័ន្ធ។ការលើកឡើងរបស់លោកអភិបាលរងខេត្តរតនគិរី បានធ្វើឡើងក្នុងកិច្ចប្រជុំផ្សព្វផ្សាយស្តីពី “ការបំពេញកម្រងសំណួរឈានទៅប្រមូលធាតុចូលសម្រាប់ការរៀបចំផែនការយុទ្ធសាស្ត្រជាតិអភិវឌ្ឍន៍វិស័យទេសចរណ៍ឆ្នាំ ២០២៦-២០៣៥” ដែលបានរៀបចំធ្វើឡើងនៅសាលប្រជុំសាលាខេត្ត នាព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦។លោកអភិបាលរងខេត្ត បន្តថា ខេត្តរតនគិរី មានវិស័យមួយចំនួនដែលជាប្រភពចំណូលសេដ្ឋកិច្ចដ៏រឹងមុំាសម្រាប់គាំទ្រការអភិវឌ្ឍខេត្ត រួមមាន វិស័យកសិកម្ម សិប្បកម្ម និងសេវាកម្ម ក្នុងនោះ ក៏មានវិស័យទេសចរណ៍ផងដែរ។ ខេត្តរតនគិរី ជាប៉ូលទី៤ នៅប៉ែកភូមិភាគឦសាន្ត នៃប្រទេសកម្ពុជា និងជាមាសបៃតង ដែលសំបូរទៅដោយធនធានធម្មជាតិ និង អេកូទេសចរណ៍ សម្រាប់ទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិ។បើតាមលោកអភិបាលរងខេត្ត បានឱ្យដឹងថា ក្នុងឆ្នាំ២០២៥ ខេត្តរតនគិរី ទទួលបានភ្ញៀវទេសចរសរុប ៣៥៤,៤៣២នាក់ ក្នុងអត្រាកំណើន ៨.៥០% ក្នុងនោះភ្ញៀវទេសចរជាតិ សរុប ៣៤០,៤៥០នាក់ កើនឡើង ៨.១៤% និងភ្ញៀវទេសចរអន្តរជាតិ សរុប ១៣,៩៨១ កើនឡើង ១៨.០៦%។ ប្រភពចំណូលពីវិស័យទេសចរណ៍ក្នុងខេត្តរតនគិរី រយ:ពេល៥ឆ្នាំ២០២១-២០២៥ សរុបប្រមាណ ៧៥៧ពាន់លានរៀល គឺទទួលតាមរយៈសេវាកម្មស្នាក់នៅ ភោជនីយដ្ឋាន អាហារដ្ឋាន និងសហគមន៍រមណីយដ្ឋានទេសចរណ៍ និងផ្សេងៗទៀត។ជាមួយគ្នានេះ លោកអភិបាលរងខេត្ត ក៏បានថ្លែងអំណរគុណចំពោះការខិតខំប្រឹងប្រែងរបស់មន្ទីរទេសចរណ៍ខេត្ត ដែលបានសហការសម្របសម្រួលប្រមែប្រមូលរាល់ទិន្នន័យតាមវិស័យជំនាញនានា មកចងក្រង និងបង្កើតជាឯកសារផែនការអភិវឌ្ឍន៍ទេសចរណ៍ខេត្តរតនគិរី រយៈពេល ៥ឆ្នាំ ២០២៦-២០៣០ ប្រកបដោយទទួលខុសត្រូវខ្ពស់ និងសក្តានុពលក្នុងក្របខណ្ឌការងារអភិវឌ្ឍន៍ខេត្ត ក្នុងវិស័យរបស់ខ្លួន ៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
វីដែអូ