ថ្ងៃអង្គារ៍ ទី១៤ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
លោក ហ៊ុន ម៉ានី៖ យុវជនជាកម្លាំងស្នូលសម្រាប់អនាគតជាតិ ត្រូវខិតខំអភិវឌ្ឍន៍ខ្លួន ឱ្យក្លាយជាអ្នកបង្កើតគុណតម្លៃថ្មីៗសម្រាប់សង្គម និងសេដ្ឋកិច្ច
Tue,03 March 2026 (Time 01:33 PM)
ដោយ ៖ (ចំនួនអ្នកអាន: 21នាក់)

ភ្នំពេញ៖ ក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា (ក.យ.គ.) នៃសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) បានរៀបចំសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ ប្រកបដោយជោគជ័យ និងស្មារតីទទួលខុសត្រូវខ្ពស់ ក្រោមបរិយាកាសសាមគ្គីភាព ឯកភាព និងកិច្ចសហការយ៉ាងជិតស្និទ្ធ ដោយមានការចូលរួមយ៉ាងសកម្មពីថ្នាក់ដឹកនាំគ្រប់តួអង្គពាក់ព័ន្ធ និងតំណាងគ្រឹះស្ថានឧត្តមសិក្សារដ្ឋ និងឯកជនប្រមាណ ៧០០នាក់។

សន្និបាតបានប្រព្រឹត្តិទៅរយៈពេល១ថ្ងៃ នាថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦ ដោយពិធីបើកប្រារព្ធឡើងក្រោមអធិបតីភាពលោក ស សុខា អនុប្រធាន ស.ស.យ.ក. និងជាប្រធាន ក.យ.គ. និងពិធីបិទប្រព្រឹត្តទៅក្រោមអធិបតីភាពលោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.)។

ក្នុងឱកាសបើកសន្និបាត លោក ស សុខា បានគូសបញ្ជាក់ពីភាពចាំបាច់ដែលយុវជនត្រូវបន្តពង្រឹងស្មារតីសាមគ្គីភាព វិន័យ និងការទទួលខុសត្រូវខ្ពស់ ដើម្បីធានាការការពារសន្តិភាព ស្ថិរភាពនយោបាយ និងអធិបតេយ្យភាពជាតិ ព្រមទាំងខិតខំអភិវឌ្ឍសមត្ថភាពខ្លួនឱ្យឆ្លើយតបនឹងបរិបទឌីជីថល និងសកលភាវូបនីយកម្ម។

ក្នុងពិធីបិទសន្និបាត លោកហ៊ុន ម៉ានី បានសង្កត់ធ្ងន់ថា ក្នុងនាមជាកម្លាំងស្នូលសម្រាប់អនាគតជាតិ យុវជនត្រូវខិតខំអភិវឌ្ឍន៍ខ្លួន ឱ្យក្លាយជាអ្នកបង្កើតគុណតម្លៃថ្មីៗសម្រាប់សង្គម និងសេដ្ឋកិច្ច ដោយផ្សារភ្ជាប់ស្មារតីស្នេហាជាតិ ជំនាញវិជ្ជាជីវៈ និងនវានុវត្តន៍។ ក្នុងន័យនេះ ថ្នាក់ដឹកនាំទាំងពីរ បានអំពាវនាវឱ្យយុវជនបន្តចូលរួមយ៉ាងសកម្មក្នុងសកម្មភាពសង្គម ស្ម័គ្រចិត្ត និងការគាំទ្រផលិតផលក្នុងស្រុក ដើម្បីពង្រឹងសេដ្ឋកិច្ចជាតិ និងអត្តសញ្ញាណជាតិ។

សន្និបាតក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា នៃសហភាពសហព័ន្ធយុវ ជនកម្ពុជា បានវាយតម្លៃការអនុវត្តផែនការសកម្មភាពឆ្នាំ២០២៥ សម្រេចបាន ៨៥,៩៧% នៃផែនការសកម្មភាព ប្រចាំឆ្នាំ ល្អជាងឆ្នាំ២០២៤ ដែលសម្រេចបានត្រឹម ៨១, ៧៣%។ លទ្ធផលនេះ ត្រូវបានឆ្លុះបញ្ចាំងយ៉ាងជាក់ស្ដែងតាមរយៈសកម្មភាពសំខាន់ៗ ដូចជា ការប្រមូលផ្ដុំ និងអភិវឌ្ឍសមត្ថភាពយុវជន ការលើកកម្ពស់សន្តិភាព និងស្មារតីស្នេហាជាតិ ការអភិវឌ្ឍជំនាញឆ្លើយតបទីផ្សារការងារ ការជំរុញសហគ្រិនភាព និងនវានុវត្តន៍ និងការលើកកម្ពស់ការយល់ដឹងអំពីសុ វត្ថិភាពឌីជីថល ដើម្បីការពារយុវជនពីហានិភ័យបទល្មើសបច្ចេកវិទ្យា និងព័ត៌ មានក្លែងក្លាយ។

សន្និបាត បានពិភាក្សា និងស្ដាប់បទបង្ហាញអំពីប្រធានបទយុទ្ធសាស្ត្រចំនួន ៥ រួមមាន ១‑ការលើកកម្ពស់ការយល់ដឹងរបស់យុវជនដើម្បីទប់ស្កាត់បទ ល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ២‑ យុវជនក្នុងកាតព្វកិច្ចការពារជាតិ រក្សាសន្តិភាព ស្ថិរភាពនយោបាយ និងជំរុញវឌ្ឍនភាពជាតិ ៣‑ការចូលរួមរបស់យុវ ជន ក្នុងការលើកកម្ពស់ផលិតផលក្នុងស្រុកបង្ហាញអំពីមនសិការស្នេហាជាតិ ៤‑ការលើកកម្ពស់សមត្ថភាពសហគ្រិន ភាពរបស់យុវជន និង៥‑ការអភិវឌ្ឍជំនាញវិជ្ជាជីវៈ និងបណ្ដុះគំនិតនវានុ វត្តន៍របស់យុវជន។ ប្រធានបទទាំងនេះ បានផ្ដល់និយមន័យយ៉ាងច្បាស់ថា យុវ ជនជាកម្លាំងស្នូលសម្រាប់ការរក្សាស្ថិរ ភាពជាតិ និងជំរុញការអភិវឌ្ឍប្រទេសប្រកបដោយចីរភាព។

សម្រាប់ឆ្នាំ២០២៦ សន្និបាតប្ដេជ្ញាបន្តអនុវត្តទិសដៅជាយុទ្ធសាស្ត្រដោយផ្តោតលើ ១‑អនុវត្តភារកិច្ចទទួលខុសត្រូវឱ្យស្របតាមផែនការសកម្មភាពឆ្នាំ២០២៦ ព្រមទាំងស្របតាម បេសកកម្ម គោល បំណង និងផែនការយុទ្ធសាស្ត្រ «យុវ ជនក្នុងបុព្វហេតុជាតិមាតុភូមិ ២០២៣- ២០២៨» របស់ ស.ស.យ.ក. ២‑ពង្រឹងសាមគ្គីភាពជាតិ និងស្មារតីស្នេហាជាតិ ដើម្បីធានាការពារសន្តិភាព និងអធិប តេយ្យភាពជាតិ ៣‑អភិវឌ្ឍធនធាន មនុស្ស យុវជន ឱ្យមានសមត្ថភាពប្រកួត ប្រជែង ក្នុងសេដ្ឋកិច្ចឌីជីថលនិងសកលភាវូបនីយកម្ម ៤‑ជំរុញសហគ្រិនភាព និងនវានុវត្តន៍ ដើម្បីបង្កើតតម្លៃសេដ្ឋកិច្ច និងជំរុញកំណើនជាតិ ៥‑ពង្រឹងវិន័យ សីលធម៌ និងការគោរពច្បាប់ ដើម្បីកសាងសង្គមមានសុវត្ថិភាព និងសុចរិតភាព ៦‑លើកកម្ពស់សុវត្ថិភាពឌីជី ថល និងការប្រើប្រាស់បច្ចេកវិទ្យាប្រកបដោយទំនួលខុសត្រូវ និង៧‑ពង្រីកសកម្មភាពស្ម័គ្រចិត្ត និងគាំទ្រផលិតផលខ្មែរ ដើម្បីពង្រឹងសេដ្ឋកិច្ចជាតិ និងមនសិការស្នេហាជាតិ៕

ព័ត៌មានគួរចាប់អារម្មណ៍

ឧកញ៉ា ឡេង សុខគា ដឹកនាំប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ទស្សនា និងស្វែងយល់ពីបច្ចេកវិទ្យាកែច្នៃ និងវេចខ្ចប់នៃបណ្តាក្រុមហ៊ុនមួយចំនួន ដែលបានកំពុងដាក់តាំងបង្ហាញក្នុងកម្មវិធីពិព័រណ៍អន្តរជាតិក្រុងហូជីមីញ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹកនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ទទួលជួបលោកជំទាវ Zou Jiayi ប្រធាន និងជាប្រធានក្រុមប្រឹក្សាភិបាល នៃធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រីទេសចរណ៍៖ វិស័យទេសចរណ៍ គឺខ្វះព័ត៌មានមិនបានជាដាច់ខាត ()

ព័ត៌មានគួរចាប់អារម្មណ៍

កម្ពុជាបណ្ដេញជនបរទេសខុសច្បាប់ជាង ១,៥០០នាក់ បន្ថែមទៀតចេញពីកម្ពុជា ពាក់ព័ន្ធករណីឆបោកអនឡាញ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹកនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ទទួលជួបលោកស្រី Rabab Fatima អគ្គលេខាធិការរង អង្គការសហប្រជាជាតិ និងជាតំណាងជាន់ខ្ពស់សម្រាប់ប្រទេសអភិវឌ្ឍន៍តិចតួច ប្រទេសកំពុងអភិវឌ្ឍន៍ គ្មានព្រំដែនជាប់សមុទ្រ និងប្រទេសដីកោះកំពុងអភិវឌ្ឍន៍តូច ()

វីដែអូ