ភ្នំពេញ៖ បន្ទាប់ពីមានសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋ នៅរសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ ក្រសួងបរិស្ថានបានបញ្ជូនមន្ត្រីជំនាញចុះពិនិត្យទៅដល់កន្លែងកើតហេតុ ដែលសង្ស័យមានត្រីងាប់ជាច្រើនក្បាលក្នុងស្ទឹងព្រែកត្នោត ក្នុងភូមិសាស្រ្តខណ្ឌដង្កោ រាជធានីភ្នំពេញ។មន្ត្រីជំនាញកំពុងស្ថិតនៅទីតាំងកើតហេតុ នៅផ្នែកខាងក្រោម នៃទីតាំងកើតហេតុ ដែលអាចមានចំងាយប្រហែល ៦គីឡូម៉ែត្រ ដើម្បីធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ពិនិត្យដោយផ្ទាល់នៅកន្លែងដែលប្រជាពលរដ្ឋបានរាយករណ៍ និងបានប្រមូលសំណាកទឹក យកទៅធ្វើតេស្តតាមបច្ចេកទេស នៅមន្ទីរពិសោធន៍ ដើម្បីស្វែងរកមូលហេតុពិតប្រាកដ ដែលនាំឱ្យត្រីងាប់ រហូតដល់ម៉ោង០៦:៣០នាទីល្ងាចថ្ងៃដដែល។ ក្រុមការងារនឹងបន្តពីនិត្យ នៅផ្នែកខាងលើបន្ថែមនាវេលាថ្ងៃស្អែកបន្តទៀត។លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានបញ្ជាឱ្យមន្រ្តីជំនាញបន្តធ្វើការរកប្រភពនៃការបំពុលតំបន់ទឹកស្ទឹងព្រែកត្នោតឱ្យឃើញ។សូមបញ្ជាក់ថា ក្រសួងបរិស្ថានបាននិងកំពុងអនុវត្តវិធានការយ៉ាងតឹងរ៉ឹង ដើម្បីទប់ស្កាត់ការបំពុលទឹកសាធារណៈ តាមរយៈយុទ្ធនាការផ្ទៃទឹកស្អាត និងការអនុវត្តច្បាប់ជាធរមាន ដែលជាផ្នែកមួយនៃយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ២០២៣-២០២៨ ក្នុងសសរស្តម្ភទី១គឺ «ភាពស្អាត»។ រោងចក្រ សហគ្រាស និងក្រុមហ៊ុននានា ដែលរកឃើញមានបង្ហូរទឹកកខ្វក់ ដោយគ្មានការប្រព្រឹត្តិកម្ម ត្រូវបានផាកពិន័យ បញ្ជាឱ្យកែតម្រូវ ឬឈានដល់ការផ្អាកប្រតិបត្តិការបណ្តោះអាសន្ន។ជាមួយគ្នានេះ រាជរដ្ឋាភិបាលបានចេញ សារាចរលេខ ០៣ (ចុះថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥) ស្តីពីវិធានការទប់ស្កាត់ និងកាត់បន្ថយការបំពុលតំបន់ទឹកសាធារណៈ ដើម្បីពង្រឹងកិច្ចសហការរវាងក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ពាក់ព័ន្ធ។ដើម្បីធានាបាននូវសុខភាពសាធារណៈ និងនិរន្តរភាពជីវៈចម្រុះ៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
វីដែអូ