ថ្ងៃអាទិត្យ ទី២៦ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
អឺរ៉ុប លុបចោលផែនការហាមឃាត់ការនាំចូលប្រេងពីរុស្ស៊ី អំឡុងកំពុងប្រឈមវិបត្តិថាមពលសកល
Mon,30 March 2026 (Time 06:12 PM)
ដោយ ៖ (ចំនួនអ្នកអាន: 27នាក់)

អឺរ៉ុប៖ ខណៈដែលតម្លៃថាមពលកំពុងហក់ឡើងខ្ពស់នៅទូទាំងពិភពលោក ហើយបណ្តាប្រទេសនានាកំពុងដណ្តើមគ្នាទិញប្រភពផ្គត់ផ្គង់នោះ សហភាពអឺរ៉ុប បានសម្រេចលុបចោលផែនការដែលចង់ហាមឃាត់ការនាំចូលប្រេងពីរុស្ស៊ី។ ទោះជាយ៉ាងណាក៏ដោយ គេសង្កេតឃើញថាមានការលើកឡើងមិនស្របគ្នាខ្លះចេញពីទីក្រុងព្រុចសែល ដោយមេដឹកនាំអឺរ៉ុបមួយចំនួននៅតែអះអាងថា ការត្រឡប់ទៅរកការធ្វើពាណិជ្ជកម្មជាមួយរុស្ស៊ីវិញ គឺជាការជាន់ដានកំហុសជាយុទ្ធសាស្ត្រ ។

មន្ត្រីអឺរ៉ុបម្នាក់ បានបញ្ជាក់ថា ទោះបីជាគ្មានកាលបរិច្ឆេទច្បាស់លាស់ ប៉ុន្តែការនាំចូលថាមពលពីរុស្ស៊ីឡើងវិញ គឺជាការដើរជាន់ដានកំហុសចាស់។ ក្រុមប្រទេសដែលប្រឆាំងរុស្ស៊ីខ្លាំងជាងគេ រួមមាន អាល្លឺម៉ង់ និងបារាំង បានយល់ស្របជាមួយក្រុម G7 ថា គ្មានហេតុផលណាមួយដែលត្រូវលើកលែងការដាក់ទណ្ឌកម្មលើរុស្ស៊ីឡើយ ដោយពួកគេចង់ឱ្យរុស្ស៊ីមានសមត្ថភាពហិរញ្ញវត្ថុតិចបំផុតសម្រាប់ធ្វើសង្គ្រាម ។

ប៉ុន្តែ ប្រទេសហុងគ្រីបានព្រមានម្តងហើយម្តងទៀតថា ការធ្វើបែបនេះគឺជារឿងមិនត្រឹមត្រូវសោះឡើយ ព្រោះអឺរ៉ុបមិនអាចរស់រានបានឡើយ បើគ្មានប្រេងពីរុស្ស៊ី។ ស្ថានភាពកាន់តែអាក្រក់ទៅៗ នៅពេលដែលសង្គ្រាមរបស់លោក ដូណាល់ ត្រាំ ជាមួយអ៊ីរ៉ង់ បានធ្វើឱ្យការនាំចេញប្រេងពីឈូងសមុទ្រពែក្ស ឆ្លងកាត់ច្រកសមុទ្រហ័រមូសត្រូវកាត់ផ្តាច់ ដែលនាំឱ្យតម្លៃថាមពលគ្រប់ប្រភេទឡើងថ្លៃហួសពីការស្មាន ។

ប្រជាជននៅតាមបណ្តាប្រទេសអឺរ៉ុប ដូចជាបារាំងជាដើមនោះ កំពុងតែជួបទុក្ខលំបាកយ៉ាងខ្លាំង ដោយតម្លៃសាំងហក់ឡើងជិត ២ អឺរ៉ូក្នុងមួយលីត្រ (ចន្លោះពី ៨,៩០០៛ - ៩,០០០៛) ខណៈពីមុនមានតម្លៃត្រឹមតែ ១,៤០ អឺរ៉ូប៉ុណ្ណោះ (ចន្លោះ៦,២០០៛ - ៦,៣០០៛) ។ អ្នកបើកបរខ្លះសុខចិត្តបើកឡានឆ្លងប្រទេស ដើម្បីតែចាក់សាំងដែលធូរថ្លៃជាង ៥០ សេន (២,០០០៛)។ ប្រជាជនអឺរ៉ុបភាគច្រើន យល់ថា ជម្លោះជាមួយរុស្ស៊ីគឺជារឿងរបស់អ្នកនយោបាយប៉ុណ្ណោះ ហើយពួកគេចង់ឱ្យមានការនាំចូលឧស្ម័ន និងប្រេងពីរុស្ស៊ីឡើងវិញ ដើម្បីឱ្យជីវភាពប្រជាជនបានធូរស្រាលខ្លះ។ ប្រជាជនខ្លះ និយាយថា ទោះបីជាសហរដ្ឋអាម៉េរិកបានចាប់ផ្តើមបន្ធូរបន្ថយការដាក់ទណ្ឌកម្មលើប្រេងរុស្ស៊ីខ្លះក៏ដោយ ក៏មេដឹកនាំអឺរ៉ុបនៅតែព្យាយាមរក្សាជំហរតឹងរ៉ឹងរបស់ខ្លួនជុំវិញការនាំចូលប្រេងពីរុស្ស៊ី ដោយទង្វើនេះប្រៀបដូចជាការ «បាញ់បំបាក់ជើងខ្លួនឯងអីចឹង» ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

វីដែអូ