ថ្ងៃអាទិត្យ ទី២៦ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
អភិបាលខេត្តកំពង់ស្ពឺ៖ មជ្ឈមណ្ឌលវប្បធម៌និងព្រះពុទ្ធសាសនាកម្ពុជា នឹងជួយលើកកម្ពស់សាសនា រួមចំណែកដល់ការទាក់ទាញភ្ញៀវទេសចរ
Sun,29 March 2026 (Time 09:29 PM)
ដោយ ៖ (ចំនួនអ្នកអាន: 54នាក់)

កំពង់ស្ពឺ៖ អភិបាលខេត្តកំពង់ស្ពឺ លោក ជាម ច័ន្ទសោភ័ណ បានលើកឡើងថា សមិទ្ធផលនានារបស់មជ្ឈមណ្ឌលវប្បធម៌និងព្រះពុទ្ធសាសនាកម្ពុជា ស្ថិតក្នុងភូមិថ្មី ឃុំចំបក់ ស្រុកភ្នំស្រួច នឹងជួយលើកកម្ពស់សាសនា រួមចំណែកដល់ការទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិមកលេងកម្សាន្តកាន់តែច្រើន។ការលើកឡើងដូច្នេះធ្វើឡើងក្នុងឱកាសដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធផលនានា ក្រោមការផ្តួចផ្តើមសាងសង់ដោយឧបាសិកា ឧកញ៉ា ញ៉ឹក ប៊ុនថា ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦។

លោក ជាម ច័ន្ទសោភ័ណ បានលើកឡើងថា វិស័យទេសចរណ៍វត្តអារាម នាពេលបច្ចុប្បន្នកំពុងតែទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិយ៉ាងខ្លាំង ខណៈដែលចង់ស្គាល់និងឈ្វេងយល់បានកាន់តែច្បាស់អំពីព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ។ ជាមួយនឹងវិស័យទេសចរណ៍វត្តអារាម មជ្ឈមណ្ឌលវប្បធម៌និងព្រះពុទ្ធសាសនាដែលបាននិងកំពុងសាងសង់លើផ្ទៃដីប្រមាណជាង២០០ហិកតា ចំណាយទឹកប្រាក់អស់ប្រមាណជាង១៤លានដុល្លា ស្ថិតក្នុងសួនកុសមៈគីរីរម្យក៏បានក្លាយជាគោលដៅទេសចរណ៍ សម្រាប់ភ្ញៀវទេសចរបរទេសដែលចង់ឈ្វេងយល់ពីព្រះពុទ្ធសាសនានេះផងដែរ។ មិនតែប៉ុណ្ណោះ មជ្ឈមណ្ឌលនេះក៏នឹងបន្តរួមចំណែកមួយក្នុងការស្រូបទាញភ្ញៀវទេសចរទាំងក្នុងស្រុក និងអន្តរជាតិ ជាពិសេសសម្រាប់អ្នកដែលមានជំនឿមុតមាំ និងអ្នកដែលមានវិបត្តិផ្លូវចិត្ត។

ជាមួយនោះលោក ជាម ច័ន្ទសោភ័ណ ក៏បានលើកឡើងផងដែរថាការរៀបចំមជ្ឈមណ្ឌលវប្បធម៌និងព្រះពុទ្ធសាសនានៅលើខ្នងភ្នំគិរីរម្យដែលជាបម្រើឱ្យវិស័យទេសចរណ៍សាសនា មិនមែនសំដៅតែលើព្រះពុទ្ធសាសនាមួយមុខនោះទេ ប៉ុន្តែត្រូវបើកទូលាយដល់គ្រប់សាសនាទាំងអស់ ដែលមានវត្តមាននៅកម្ពុជា។ដូច្នេះការរំពឹងទុកសម្រាប់ឆ្នាំ២០២៦និងឆ្នាំបន្តបន្ទាប់ទៅមុខទៀត ភ្ញៀវទេសចរនិងអាចអាចមានការកើនឡើងច្រើនបន្ថែមទៀត ខណៈនៅឆ្នាំ២០២៥ ខេត្តកំពង់ស្ពឺបានទទួលបានភ្ញៀវទេសចរមកលេងកម្សាន្តនៅតាមបណ្តាគោលដៅទេសចរទាំង២៩កន្លែងបានប្រមាណជិត២លាននាក់រួចមកហើយ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

វីដែអូ