ថ្ងៃអាទិត្យ ទី៣១ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
ឯកឧត្តម ស សុខា និងលោកជំទាវ អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់សួនសុវត្ថិភាពចរាចរណ៍ផ្លូវគោក ខេត្តកំពង់ឆ្នាំង
Sat,28 March 2026 (Time 08:40 PM)
ដោយ ៖ (ចំនួនអ្នកអាន: 90នាក់)

កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងលោកជំទាវ កែ សួនសុភី ស សុខា បានអញ្ជើញជាអធិបតីទិវាអន្តរជាតិរំលឹកជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក លើកទី២០ និងសម្ពោធដាក់ឱ្យប្រើប្រាស់សួនសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅវិទ្យាល័យ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។

ពិធីនេះមានការអញ្ជើញចូលរួមពីឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានអចិន្រ្តៃយ៍ (គ.ស.ច.គ) ឯកឧត្តម លោកជំទាវ អនុប្រធាន និងសមាជិក (គ.ស.ច.គ) ឯកឧត្តម លោកជំទាវ អភិបាល នៃគណៈអភិបាល និងជាប្រធានអនុគណៈកម្មការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក រាជធានី-ខេត្ត ព្រមទាំងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ តំណាងអង្គការ ដៃគូអភិវឌ្ឍន៍ វិស័យឯកជន។

សួនសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានចាប់ផ្តើមបើកការដ្ឋានសាងសង់កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ ក្រោមអធិបតីភាពលោកជំទាវ មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងបានបញ្ចប់ការសាងសង់ជាស្ថាពរនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥។

សួននេះ មានទីតាំងស្ថិតក្នុងបរិវេណ វិទ្យាល័យក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង និងសាងសង់ឡើង ក្រោមការផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង។

សួនសុវត្ថិភាពចរាចរណ៍ផ្លូវគោក សង់លើផ្ទៃដី ចំនួនជាង ២ពាន់ម៉ែត្រការ៉េ និងមានរៀបចំជាហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ស្ពាន បំពាក់ដោយស្លាកសញ្ញា ភ្លើងសញ្ញា គំនូសសញ្ញាចរាចរណ៍ សម្រាប់ជាថ្នាលបណ្តុះបណ្តាលច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងការអនុវត្តប្រើប្រាស់ផ្លូវជាក់ស្តែងដល់សិស្សានុសិស្ស យុវវ័យ និងកុមារ សំដៅផ្តល់ចំណេះដឹងពីសុវត្ថិភាពចរាចរណ៍ ក្នុងការធ្វើដំណើរដោយថ្មើរជើង ការបើកបរម៉ូតូ និងអាចជាចំណេះដឹងមូលដ្ឋាន ក្នុងការបើកបរយានយន្តផ្សេងៗ នាពេលអនាគត ដែលចំណាយថវិកាអស់ជាង៦ម៉ឺនដុល្លារសហរដ្ឋអាម៉េរិក។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី បានអំពាវនាវដល់ប្រជាពលរដ្ឋ ក៏ដូចក្រុមហ៊ុនដឹកជញ្ជូន និងអាណាព្យាបាលគ្រប់រូប ត្រូវបន្តយកចិត្តទុកដាក់អប់រំសមាជិកគ្រួសារ និងបុគ្គលិកឱ្យមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការបើកបរ ស្របពេលដែលអង្គភាពអនុវត្តច្បាប់ ត្រូវពង្រឹងសីលធម៌វិជ្ជាជីវៈមន្ត្រីឱ្យបានល្អប្រសើរ និងបន្តកិច្ចសហការជាមួយគ្រប់ស្ថាប័នដៃគូ ដើម្បីបង្កើនការផ្សព្វផ្សាយអប់រំ និងយកបទពិសោធន៍នៃការកសាងសួនសុវត្ថិភាពចរាចរណ៍នៅខេត្តកំពង់ឆ្នាំង ធ្វើជាគំរូសម្រាប់រាជធានី-ខេត្តផ្សេងទៀត ក្នុងគោលដៅរួមគ្នាកាត់បន្ថយគ្រោះថ្នាក់ និងផលប៉ះពាល់ដល់អាយុជីវិតបងប្អូនប្រជាពលរដ្ឋឱ្យបានជាអតិបរមា។

សូមបញ្ជាក់ថា ក្នុងរយៈពេល ៩ខែ ឆ្នាំ២០២៥ កន្លងទឡ នៅភូមិសាស្រ្តទឹកដីខេត្តកំពង់ឆ្នាំង មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ បានកើតឡើងចំនួន ៤៦ករណី។ ចំនួននេះបើធៀបនឹងរយៈពេល ៩ខែដូចគ្នា ឆ្នាំ២០២៤ ថយចុះ៨ករណី បណ្តាលឱ្យមានអ្នកស្លាប់ ៤២នាក់ របួសធ្ងន់៣៣នាក់ និងរបួសស្រាល២៨នាក់។ ដោយឡែកបើតាមរបាយការណ៍រួម ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស ក្នុងនោះនៅឆ្នាំ២០២៥ បានកើតឡើងចំនួន ២.៣៤៥ករណី ធៀបនឹងឆ្នាំ២០២៤ មានចំនួន ២.៨៤៤ករណី បានថយចុះ ៤៩៩ករណី ស្មើ ១៨% ចំណែកចំនួនអ្នកស្លាប់បានថយចុះ ៤២នាក់ ស្មើនឹង ៣% និងចំនួនអ្នករបួស ក៏បានថយចុះ ៥០៧នាក់ ស្មើ ១៤%៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម សុខ លូ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្ដីពីការពង្រឹងលើការសម្របសម្រួលព័ត៌មាន និងដោះស្រាយសាធារណមតិក្នុងបណ្ដាញសង្គមស្ថិតក្នុងដែនសមត្ថកិច្ចខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលរាជធានីភ្នំពេញ៖ គិតត្រឹមថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ មានសមាជិកគណបក្សជាង៧៨ម៉ឺននាក់ ស្មើនឹងចំនួន ៧៨,៨១% នៃចំនួនប្រជាពលរដ្ឋ ក្នុងបញ្ជីបោះឆ្នោតសរុប ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ផ្ញើសារយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរមូលដ្ឋានឱ្យបង្ក្រាប Online Scams ឱ្យទាល់តែអស់ជាដាច់ខាត ពីព្រោះនេះគឺជាមុខមាត់របស់ប្រទេសជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ណែនាំក្រសួងសុខាភិបាល ត្រូវបន្តខិតខំត្រៀមវិធានការបង្ការនិងទប់ស្កាត់នូវការផ្ទុះឡើងនៃជំងឺអេបូឡា និងវីរុសហាន់តា ()

វីដែអូ