ក្រចេះ៖ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន សហការជាមួយក្រសួងទេសចរណ៍ រដ្ឋបាលខេត្តក្រចេះ និងដៃគូឯកជន បានរួមគ្នាផ្សព្វផ្សាយពីបញ្ហាគ្រឿងញៀន និងជំរុញការប្រើប្រាស់កម្មវិធីទូរសព្ទដៃ NoDrug ក្នុងព្រឹត្តិការណ៍បុណ្យទន្លេ លើកទី១០ ក្រោមប្រធានបទ «ទន្លេបៃតង បេតិកភណ្ឌវប្បធម៌ និងធម្មជាតិមហាសាល» នៅខេត្តក្រចេះ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦។ លោកឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយអប់រំ និងទំនាក់ទំនងសាធារណៈនៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងលោក ឡោ សុវិជ្ជា បានប្រាប់ឲ្យដឹងថា ឆ្លៀតឱកាសដែលមហាជនមកពីគ្រប់ទិសទី បានមកចូលរួមទស្សនាព្រឹត្តិការណ៍បុណ្យទន្លេ លើកទី១០ នៅខេត្តក្រចេះនេះ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានផ្សព្វផ្សាយដើម្បីលើកកម្ពស់ចំណេះដឹងពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀន និងអត្ថប្រយោជន៍នៃកម្មវិធីទូរសព្ទដៃ NoDrug ដើម្បីផ្សព្វផ្សាយបន្តទៅដល់មនុស្សជាទីស្រឡាញ់ ដើម្បីចូលរួមប្រយុទ្ធប្រឆាំងគ្រឿងញៀនទាំងអស់គ្នា។ លោកឧត្តមសេនីយ៍ឯក លឹម តុងហួត បានសំណូមពរដល់មហាជនទាំងអស់ ពេលទៅទស្សនាព្រឹត្តិការណ៍បុណ្យទន្លេនេះ សូមកុំភ្លេចចូលទស្សនាស្តង់ពិព័រណ៍ដើម្បីសិក្សាស្វែងយល់រាល់បញ្ហាគ្រឿងញៀនក៏ដូចជាការប្រើប្រាស់ App NoDrug ព្រមទាំងទទួលបាននូវវត្ថុអនុស្សាវរីយ៍ផ្សេងៗមានដូចជា ឆ័ត្រ មួក ផ្លិត ប្រតិទិនព្យួរជញ្ជាំង-លើតុ កាបូបយួរ និងទឹកបរិសុទ្ធ រយៈពេល ៣ថ្ងៃពេញ៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
វីដែអូ