ភ្នំពេញ៖ គណៈប្រតិភូនៃគម្រោងថ្នាក់តំបន់ សម្រាប់ការកែលម្អសមត្ថភាពព្យាបាលដោយកាំរស្មីក្នុងស្ថាប័នសុខាភិបាលសាធារណៈដែលកំពុងអភិវឌ្ឍ (RAS6110) មកពី១៥ប្រទេស នៅរសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ បានអញ្ជើញទស្សនកិច្ចស្វែងយល់ អំពីបេសកកម្ម និងការអភិវឌ្ឍរបស់មន្ទីរពេទ្យកាល់ម៉ែត ដែលជាមន្ទីរពេទ្យរដ្ឋឈានមុខមួយរបស់កម្ពុជា។ទស្សនកិច្ចនេះ បានធ្វើឡើងក្នុងពេលដែលគណៈប្រតិភូ បានអញ្ជើញចូលរួមកិច្ចប្រជុំពាក់កណ្តាលអាណត្តិ នៃគម្រោងថ្នាក់តំបន់របស់ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) ដែលរៀបចំឡើងនៅរាជធានីភ្នំពេញ។ការទស្សនកិច្ចនៅផ្នែកព្យាបាលជំងឺមហារីកដោយកាំរស្មី របស់មន្ទីរពេទ្យកាល់ម៉ែត ជាផ្នែកមួយនៃកិច្ចប្រជុំ ដែលបណ្តាប្រទេសជាសមាជិកកិច្ចព្រមព្រៀងសហប្រតិបត្តិការតំបន់ (RCA) ក្នុងការអនុវត្តសកម្មភាពនៃគម្រោង អាចបានឃើញដោយផ្ទាល់នូវការផ្តល់សេវាព្យាបាលមួយនេះ នៅតាមប្រទេសដែលជាសមាជិក ជាពិសេសសម្រាប់លើកនេះ គឺនៅប្រទេសកម្ពុជា។គណៈប្រតិភូ RAS6110 បានមើលឃើញ និងកោតសរសើរ ពីការរីកចម្រើនទាំងផ្នែកធនធានមនុស្ស និងហេដ្ឋារចនាសម្ព័ន្ធរបស់មន្ទីរពេទ្យ និងស្នើសុំលោកសាស្ត្រាចារ្យ គង់ សន្យា អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត ចែករំលែកបទពិសោធ ទៅកាន់ប្រទេសដែលមានការអភិវឌ្ឍតិចតួច។លោកសាស្ត្រាចារ្យ គង់ សន្យា បានថ្លែងអំណរគុណគណៈប្រតិភូ ចំពោះការកោតសរសើរអំពីការអភិវឌ្ឍរបស់មន្ទីរពេទ្យ។ ឯកឧត្តមមានប្រសាសន៍ថា ក្រោមការខិតខំប្រឹងប្រែងពីសំណាក់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិកជាង២ពាន់នាក់ បូករួមនឹងហេដ្ឋារចនាសម្ព័ន្ធ និងឧបករណ៍ សម្ភារទំនើប បានធ្វើឱ្យមន្ទីរពេទ្យ ទទួលបានការទុកចិត្តខ្ពស់ ពីសំណាក់អ្នកជំងឺ នៅទូទាំងប្រទេស។សូមជម្រាបថា គណៈប្រតិភូទាំង១៥ប្រទេសនោះរួមមានអូស្ត្រាលី បង់ក្លាដេស ឥណ្ឌា ឥណ្ឌូនេស៊ី ជប៉ុន ម៉ាឡេស៊ី ម៉ុងហ្គោលី មីយ៉ាន់ម៉ា នេប៉ាល់ ណូវែលសេឡង់ ប៉ាគីស្ថាន ប៉ាឡូ ហ្វីលីពីន ស្រីលង្ការ និងវៀតណាម៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
វីដែអូ