ភ្នំពេញ៖ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) បានត្រៀមយុវជនស្ម័គ្រចិត្ត ប្រមាណ ៣ ២០០នាក់ចូលរួមក្នុងការរៀបចំព្រឹត្តិការណ៍នគរសង្ក្រាន្ត ដែលជាការជួបជុំគ្នា ធ្វើសកម្មភាពរួមគ្នាដើម្បីសង្គមជាតិ។ នេះបើតាមប្រសាសន៍លោក សុខ សប្បាយណា សមាជិកគណៈអចិន្រ្តៃយ៍ សហ ភាពសហព័ន្ធយុវជនកម្ពុជា និង ជាប្រធានក្រុមការងារប្រតិបត្តិ នៃព្រឹត្តិការ ណ៍ «នគតសង្ក្រាន្ត»ឆ្នាំ២០២៦។លោក សុខ សប្បាយណា បញ្ជាក់ទៀតថា ស.ស. យ.ក កំពុងធ្វើការជាមួយក្រសួងទេស ចរណ៍ និងគ្រប់ភាគីពាក់ព័ន្ធ ក្នុងការស្រូបទាញភ្ញៀវទេសចរក៏ដូចជាប្រជាពលរដ្ឋខ្មែររស់នៅបរទេស ឱ្យមកលេងកម្ពុជា នាឱកាសចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខ។ ស.ស.យ.ក បានផ្សារភ្ជាប់ជាមួយវីរកង ទ័ពនិងជនភៀសសឹក រាល់ប្រាក់ចំណេញទទួលបានពីការលក់វត្ថុអនុស្សាវរីយ៍ត្រូវបរិច្ចាគទៅជួរមុខទាំងអស់។ក្រុមការងារ ស.ស.យ.ក កំពុងរៀបចំព្រឹត្តិការណ៍១ម៉ឺនក្រមារ ១ ម៉ឺន សារ ជូនវីរកងទ័ព។ ក្រុមការងារ ក៏កំពុងវេចខ្ចប់អំបុក នំខ្ញី សម្រាប់ពលរដ្ឋភៀសសឹក ហើយ ក៏នឹងនាំយកពិធី បុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ជូនពល រដ្ឋភៀសសឹកនៅចុងខែ មីនា នេះផងដែរ។ដោយឡែករដ្ឋបាលសាលារាជធានីភ្នំពេញបានអំពាវនាវដល់ បងប្អូនប្រជាពលរដ្ឋ និងសប្បុរសជនទាំងអស់ មេត្តាចូលរួមបរិច្ចាគអំណោយជាថវិកា ស្បៀង អាហារ ឬសម្ភារប្រើប្រាស់ផ្សេងៗ តាមលទ្ធភាព និងសទ្ធាជ្រះថ្លា ដើម្បីរួមចំណែកឧបត្ថម្ភជូនដល់កងទ័ព និងក្រុមគ្រួសារកងទ័ពការពារទឹកដីនៅតាមបន្ទាត់ព្រំដែនជួរមុខ នាឱកាសបុណ្យ ចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខ។នាពេលថ្មីៗនេះដែរលោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បញ្ជាក់ថា ការរៀបចំព្រឹត្តិការណ៍«នគរសង្ក្រាន្ត» ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរនាពេលខាងមុខ គឺមិនបានបំភ្លេចវីរកងទ័ពនៅជួរមុខ និងជនភៀសសឹកដែលកំពុងស្ថិតនៅជំរំភៀសសឹកនោះឡើយ ។ព្រឹត្តិការណ៍នគរសង្ក្រាន្ត ឆ្នាំនេះមានរយៈពេល៦ថ្ងៃ គឺពីថ្ងៃទី១៤ដល់ថ្ងៃទី ១៩ខែមេសាឆ្នាំ២០២៦ ក្រោមកិច្ចការ ពារសន្តិសុខ សុវត្ថិភាពយ៉ាងល្អ ដែលរំពឹងថា នឹងមានទេសចរណ៍បរទេស និងប្រជាពលរដ្ឋ ចូលរួមសប្បាយនាឱកាសនោះប្រមាណជិត៣លាននាក់ ។ព្រឹត្តិការណ៍នគរសង្ក្រានតាមគម្រោងនឹងធ្វើនៅតាមទីតាំងធំៗចំនួន៣កន្លែង និងតូចចំនួន៣កន្លែងទៀត ក្នុងនោះទីតាំងធំៗចំនួន៣កន្លែងនោះរួមមាន៖ទី១ ទីតាំងរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ ទី២ ផ្លូវថ្មើជើងចតុមុខនិងទី៣ នៅសួនវឌ្ឍនៈ រហូតដល់ផ្សាររាត្រី។ចំណែក៣កន្លែងតូចៗ ទី១ នៅសួនមុខវត្តបទមវតី ទី២ បាសាក់លែននៅផ្លូវលេខ ៣០៨និងទី៣ នៅផ្លូវលេខ១៥៥ផ្លូវជុំវិញផ្សារទួលទំពូងក្នុងខណ្ឌចំការមន៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
វីដែអូ