ភ្នំពេញ៖ ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ក្រសួងមុខងារសាធារណៈ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានលើកឡើងនូវសមិទ្ធផលការងារ ដែលក្រសួងមុខងារសាធារណៈ សម្រេចបានក្នុងការដឹកនាំ គ្រប់គ្រង និងអភិវឌ្ឍវិស័យមុខងារសាធារណៈ និងការកែទម្រង់រដ្ឋបាលសាធារណៈ ជាពិសេសការជំរុញការអនុវត្តវិធានការគន្លឹះទាំង៣ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ប្រកបដោយភាពសកម្ម បុរេសកម្ម នវានុវត្តន៍ ស្មារតីទទួលខុសត្រូវ និងមនសិការវិជ្ជាជីវៈខ្ពស់។ទន្ទឹមនឹងការលើកឡើងបែបនោះ ឯកឧត្តមបានផ្តល់អនុសាសន៍មួយចំនួន ជាទិសដៅទៅមុខក្នុងការអនុវត្តការងារអាទិភាព ដើម្បីឱ្យក្រសួងមុខងារសាធារណៈ អាចសម្រេចបាននូវចក្ខុវិស័យរួម ក្នុងការគ្រប់គ្រង និងអភិវឌ្ឍន៍វិស័យមុខងារសាធារណៈ ក្នុងការធ្វើទំនើបកម្មស្ថាប័នរដ្ឋឱ្យក្លាយជារដ្ឋបាលទំនើប មានសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ និងផលប្រយោជន៍ប្រជាជន និងប្រទេសជាតិជារួម។ជាការកត់សម្គាល់នៃការផ្តល់អនុសាសន៍នេះ ឯកឧត្តម បានបញ្ជាក់ថា “ក្រសួងមុខងារសាធារណៈ បានឯកភាពគ្នា ប្រគល់ភារកិច្ចឱ្យសាលាភូមិន្ទរដ្ឋបាល រៀបចំវេទិកាចំនួន២ ចំពោះមុខ ដើម្បីផ្តល់ឱកាសឱ្យដៃគូអភិវឌ្ឍន៍ សង្គមស៊ីវិល និងអង្គការក្រៅរាជរដ្ឋាភិបាលចូលរួម ដោយសង្ឃឹមថា វេទិកានេះ គឺជាវេទិកាមួយដែលឱ្យពួកគាត់ទទួលព័ត៌មាននូវដំណើរការនៃការកែទម្រង់រដ្ឋបាលសាធារណៈផង និងគាត់អាចបញ្ចេញមតិផង ដែលអាចឱ្យយើងយកជាធាតុចូល សម្រាប់ដំណើរការរបស់យើងទៅមុខបន្ថែមទៀតផង។ នៅពេលទៅមុខ យើងនឹងរៀបចំនូវការដ្ឋានកែទម្រង់ទាំងគន្លឺះទាំង៥ ដើម្បីជម្រាបជូនអ្នកចូលរួមថា ពេលនេះយើងបានធ្វើអ្វីខ្លះ?”វេទិកានេះ រៀបចំឡើងដើម្បីបើកឱកាសឱ្យមានការចូលរួម និងជំរុញការផ្សព្វផ្សាយ បញ្ជ្រាបការយល់ដឹងបន្ថែមពីសមិទ្ធផលនៃការគ្រប់គ្រង និងអភិវឌ្ឍវិស័យមុខងារសាធារណៈ និងការងារកែទម្រង់រដ្ឋបាលសាធារណៈ ដល់សាធារណជន សង្គមស៊ីវិល ស្ថាប័នស្រាវជ្រាវ និងសាកលវិទ្យាល័យ សំដៅបង្កើនការជឿទុកចិត្ត និងការចូលរួមពីសាធារណជនឱ្យកាន់តែផុលផុស។វេទិកានឹងមានកាអញ្ជើញចូលរួមពីថ្នាក់ដឹកនាំតំណាងក្រសួង ស្ថាប័ន តំណាងស្ថានទូតប្រចាំនៅកម្ពុជា អង្គការសង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ សាកលវិទ្យាល័យ និងគ្រឹះស្ថានសិក្សានានា៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
វីដែអូ