ភ្នំពេញ៖ លោកស្រី ម៉ាន ចិន្តា រដ្ឋលេខាធិការក្រសួងកិច្ចការនារី នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦នេះ បានមានប្រសាសន៍ថាការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិច ដូចជា ទូរសព្ទ និងកុំព្យូទ័រច្រើន បានបង្កើតឱ្យមានផលប៉ះពាល់ដល់ភ្នែក ដែលអាចឈានដល់ពិការភាពភ្នែក ប្រសិនបើមិនបានពិនិត្យ និងព្យាបាល។ថ្លែងក្នុងពិធីអប់រំផ្សព្វផ្សាយស្តីពីយេនឌ័រ និងសុខភាពភ្នែក រួមទាំងការពិនិត្យ ព្យាបាលភ្នែក និងផ្តល់វ៉ែនតា ជូនសិស្សវិទ្យាល័យ ហ៊ុនសែន ប៊ុនរ៉ានី វត្តភ្នំ ក្នុងឱកាសអបអរសាទរ ៨មីនា, លោកស្រី ម៉ាន ចិន្តា បានអំពាវនាវដល់សិស្សានុសិស្ស សូមប្រើប្រាស់ឧបករណ៍អេឡិចត្រូនិច ឱ្យបានត្រឹមត្រូវទៅតាមគន្លង ពោលគឺរក្សាគន្លាតពីឧបករណ៍ទាំងនោះ ដែលជួយឱ្យភ្នែកមានសុខភាពល្អ និងត្រូវប្រើឱ្យចំគោលដៅនៃការសិក្សា ដើម្បីក្រេបយកចំណេះវិជ្ជា ជាការផ្តល់ផលវិជ្ជមាន ឱ្យក្លាយជាទំពាំងស្នងឫស្សី នាពេលអនាគត។ជាមួយគ្នានោះ លោកស្រី បានណែនាំឱ្យសិស្សានុសសិស្ស ត្រូវបរិភោគអាហារដែលមានជាតិប្រូតេអ៊ីន វីតាមីន និងសារជាតិបំប៉នគ្រប់គ្រាន់ ដើម្បីថែរក្សាសុខភាពរាងកាយក៏ដូចជាសុខភាពភ្នែក ឱ្យបានរឹងមាំ ហើយប្រសិនបើមានបញ្ហាភ្នែក សូមប្រញាប់ទៅជួបគ្រូពេទ្យជំនាញឯកទេសភ្នែក។ពាក់ព័ន្ធសីលធម៌សង្គមវិញ លោកស្រីរដ្ឋលេខាធិការ បានអំពាវនាវឱ្យយុវជនចូលរួមថែរក្សាវប្បធម៌ ប្រពៃណីខ្មែរ ឱ្យបានល្អផូរផង់ និងគង់វង្ស ដើម្បីឱ្យកិត្តិនាមរបស់ជាតិ កាន់តែល្បីល្បាញ។សូមជម្រាបថា នៅកម្ពុជា បញ្ហាពិការភ្នែក និងគំហើញចុះខ្សោយគឺកំពុងស្ថិតនៅជាបញ្ហាសុខភាពសាធារណៈ ដែលតម្រូវឱ្យយើងទាំងអស់គ្នា យកចិត្តទុកដាក់ កាត់បន្ថយឱ្យរនៅកម្រិតទាបបំផុត តាមតែអាចធ្វើទៅបាន ឱ្យនៅត្រឹម ០.៣៥% នៅឆ្នាំ២០៣០ ព្រោះថា ៩០%នៃពិការភាព គឺអាចជៀសវាងបាន និង ព្យាបាលបាន ។យោងតាមការអង្កេតរហ័សពីស្ថានភាពពិការភ្នែក ដែលអាចបង្ការបាននៅឆ្នាំ២០១៩បានបង្ហាញថា អត្រាប្រ៉េវ៉ាឡង់នៃភាពពិការភ្នែកត្រូវបានប៉ាន់ស្មានថា មានប្រមាណ ០.៣៧% ក្នុងចំណោមប្រជាជនទូទៅក្នុងប្រទេសកម្ពុជា ហើយមូលហេតុសំខាន់នៃគំហើញចុះខ្សោយ និងភាពពិការភ្នែក គឺមានរហូតដល់ ៨០.៤% ដែលបណ្តាលមកពីជំងឺបាយភ្នែក និងជំងឺភ្នែកកំហុសកំណុំរូបភាព។ម៉្យាងទៀត ការយល់ដឹងពី សុខភាពភ្នែក និងសេវានៅមានកម្រិត (ក្នុងចំណោមប្រជាជនដែលមិនទៅទទួលសេវា មានប្រមាណ៧៥% ដោយសារមិនទទួលបានព័ត៌មានទាក់ទងនឹងការថែទាំសុខភាពភ្នែក)៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
ឯកឧត្តម សុខ លូ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្ដីពីការពង្រឹងលើការសម្របសម្រួលព័ត៌មាន និងដោះស្រាយសាធារណមតិក្នុងបណ្ដាញសង្គមស្ថិតក្នុងដែនសមត្ថកិច្ចខេត្តបាត់ដំបង ()
អភិបាលរាជធានីភ្នំពេញ៖ គិតត្រឹមថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ មានសមាជិកគណបក្សជាង៧៨ម៉ឺននាក់ ស្មើនឹងចំនួន ៧៨,៨១% នៃចំនួនប្រជាពលរដ្ឋ ក្នុងបញ្ជីបោះឆ្នោតសរុប ()
សម្តេចធិបតី ផ្ញើសារយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរមូលដ្ឋានឱ្យបង្ក្រាប Online Scams ឱ្យទាល់តែអស់ជាដាច់ខាត ពីព្រោះនេះគឺជាមុខមាត់របស់ប្រទេសជាតិ ()
សម្តេចធិបតី ណែនាំក្រសួងសុខាភិបាល ត្រូវបន្តខិតខំត្រៀមវិធានការបង្ការនិងទប់ស្កាត់នូវការផ្ទុះឡើងនៃជំងឺអេបូឡា និងវីរុសហាន់តា ()
វីដែអូ