ថ្ងៃអាទិត្យ ទី៣១ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
ប្រមុខការទូតកម្ពុជា លេីកឡេីងពីការពិបាកនិយាយគ្នាតាមរយៈការទូត ជាមួយភាគីថៃ ដែលអាងអំណាចកាំភ្លើង ខណៈកម្ពុជាចង់បានសន្តិភាព
Fri,27 March 2026 (Time 06:35 PM)
ដោយ ៖ (ចំនួនអ្នកអាន: 21នាក់)

ពោធិ៍សាត់៖ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានលើកឡើពីការលំបាកក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសមួយ ដែលលោកទំនងសំដៅទៅលេីភាគីថៃ ដែលអាងតែលើអំណាចយោធា។ ចំណែកកម្ពុជា នៅតែជឿជាក់លើច្បាប់អន្តរជាតិ ហើយនឹងតតាំងដល់ទីបំផុតតាមផ្លូវច្បាប់ ដើម្បីការពារទឹកដីដែលជាមរតកដូនតា។

លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានលេីកឡេីងដូចនេះ ក្នុងឱកាសដឹកនាំបណ្តាអង្គទូតបរទេសនានាចុះពិនិត្យស្ថានភាពពលរដ្ឋភៀសសឹក នៅខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦។ លោកបានលេីកឡេីងយ៉ាងដូច្នេះថា៖ «យើងពិបាកនិយាយគ្នាណាស់ជាមួយប្រទេសមួយ ដែលអាងអំណាចកាំភ្លើង...កម្ពុជាបានឆ្អែតឆ្អន់នឹងភ្លើងសង្គ្រាមអស់រយៈពេលជាង ៣០ឆ្នាំមកហើយ ហេតុនេះអ្វីដែលកម្ពុជាត្រូវការបំផុត គឺសន្តិភាព ដើម្បីអភិវឌ្ឍប្រទេសជាតិ»។

លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានសង្កត់ធ្ងន់ថា កម្ពុជាមិនចង់បានជម្រើសយោធានោះទេ ប៉ុន្តែកម្ពុជាត្រូវបង្ខំចិត្តតតាំងដើម្បីការពារបូរណភាពទឹកដី ដែលបន្សល់ទុកតាំងពីសម័យអាណានិគម ដោយមានទាំងផែនទី អនុសញ្ញា និងសន្ធិសញ្ញាច្បាស់លាស់។ ទោះបីយ៉ាងនេះក្តី ភាគីសៀមមិនគោរពឯកសារច្បាប់ទាំងនេះទេ ព្រោះចង់បានទឹកដីកម្ពុជា។ ចំណែកកម្ពុជាវិញ បានត្រៀមខ្លួនជានិច្ចក្នុងការវាស់វែងព្រំដែនជាមួយថៃ ហើយកម្ពុជាក៏ត្រៀមលក្ខណៈរើផ្ទះសម្បែងរបស់ពលរដ្ឋផងដែរ ក្នុងករណីវាស់វែងទៅឃើញថា មានការចូលទៅខាងដីប្រទេសថៃ ហើយថៃក៏ត្រូវធ្វើដូចគ្នាផងដែរក្នុងករណីមានការកាន់កាប់ចូលដីកម្ពុជា។ ប៉ុន្តែថៃមិនធ្វើបែបនេះទេ គឺបានប្រើកម្លាំងកាន់កាប់ និងដោតទង់ជាតិលើទឹកដីខ្មែរ ដែលជារឿងហួសចិត្តមួយ។

លោកប្រមុខការទូតកម្ពុ ជា បានបន្ថែមថា វាជាការពិបាកណាស់ក្នុងការនិយាយគ្នាជាមួយប្រទេសមួយដែលអាងអំណាចកាំភ្លើង តែយ៉ាងណាកម្ពុជានឹងបន្តការតស៊ូតាមផ្លូវច្បាប់ និងស្វែងរកការគាំទ្រពីប្រទេសជាមិត្ត។ ចំពោះដំណោះស្រាយបញ្ហាព្រំដែនអាចប្រើពេលយូរ ព្រោះមានគម្រូអាក្រក់លើពិភពលោក ដែលប្រទេសមានកម្លាំងយោធាខ្លាំងទៅឈ្លានពានយកដីរបស់ប្រទេសខ្យោយជាង។ ទោះយ៉ាងណា អាស៊ានមានគោលការណ៍ស្មើភាព និងគោរពគ្នាទៅវិញទៅមក។ ប៉ុន្តែលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានបញ្ជាក់ថា កម្ពុជាគ្រាន់តែព្យាយាមយកអ្វីដែលជារបស់ខ្លួនមកវិញប៉ុណ្ណោះ។

សូមបញ្ជាក់ថា ព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានដឹកនាំបណ្តាអង្គទូតទៅឃេីញាក់ស្តែងដែលយោធាថៃឈ្លានពានអធិបតេយ្យភាពកម្ពុជា ដោយដាក់ទូកុងតឺន័រ និង រាយបន្លា លួស ក្រោយពីមានបទឈប់បាញ់ចូលជាធរមានកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដើម្បីបង្ហាញឱ្យពិភពលោកបានឃើញផ្ទាល់ភ្នែកនូវសកម្មភាពខុសច្បាប់របស់យោធាថៃ ដែលកំពុងរំលោភបំពានច្បាប់អន្តរជាតិយ៉ាងធ្ងន់ធ្ងរ។

បណ្តាអង្គទូតទាំងនោះ រួមមាន ប្រ៊ុយណេ រុស្ស៊ី ប៉ាគីស្ថាន មីយ៉ាន់ម៉ា គុយបា ឥណ្ឌា ទីម័រឡេស្តេ ប្រេស៊ីល ឡាវ វៀតណាម តួកគី សហរដ្ឋអាមេរិក ជប៉ុន ចិន ឥណ្ឌូនេស៊ី និងម៉ាឡេស៊ី។ ក្រៅពីនេះ ក៏មានអង្គការសហប្រជាជាតិ ប្រចាំប្រទេសកម្ពុជា (United Nations Resident Coordinator to Cambodia-UNRC) និង អង្គការកម្មវិធីស្បៀងអាហារពិភពលោក (WFP) ផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម សុខ លូ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្ដីពីការពង្រឹងលើការសម្របសម្រួលព័ត៌មាន និងដោះស្រាយសាធារណមតិក្នុងបណ្ដាញសង្គមស្ថិតក្នុងដែនសមត្ថកិច្ចខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលរាជធានីភ្នំពេញ៖ គិតត្រឹមថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ មានសមាជិកគណបក្សជាង៧៨ម៉ឺននាក់ ស្មើនឹងចំនួន ៧៨,៨១% នៃចំនួនប្រជាពលរដ្ឋ ក្នុងបញ្ជីបោះឆ្នោតសរុប ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ផ្ញើសារយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរមូលដ្ឋានឱ្យបង្ក្រាប Online Scams ឱ្យទាល់តែអស់ជាដាច់ខាត ពីព្រោះនេះគឺជាមុខមាត់របស់ប្រទេសជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ណែនាំក្រសួងសុខាភិបាល ត្រូវបន្តខិតខំត្រៀមវិធានការបង្ការនិងទប់ស្កាត់នូវការផ្ទុះឡើងនៃជំងឺអេបូឡា និងវីរុសហាន់តា ()

វីដែអូ