តាកែវ៖ ក្រោមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ លោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ និងមានការសម្របសម្រួលនីតិវិធីពីលោក ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កម្លាំងជំនាញកងរាជអាវុធហត្ថ បានបើកប្រតិបត្តិការបង្ក្រាបករណីគ្រឿងញៀនយ៉ាងធំមួយ ដោយពន្លាតដែនសមត្ថកិច្ចពីខេត្តតាកែវ រហូតដល់រាជធានីភ្នំពេញ។តាមរបាយការណ៍បានឱ្យដឹងថា កម្លាំងមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស ដឹកនាំដោយលោកវរសេនីយ៍ឯក កែន វណ្ណៈ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តតាកែវ បានចុះបង្ក្រាបដំបូងនៅចំណុចភូមិមហាសេនា ឃុំតាភេម ស្រុកត្រាំកក់។ បន្ទាប់ពីការសាកសួរ និងស្រាវជ្រាវយ៉ាងក្ដៅគគុក កម្លាំងជំនាញ បានបន្តពន្លាតប្រតិបត្តិការទៅកាន់រាជធានីភ្នំពេញ ដោយសហការជាមួយកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្រោមការសម្របសម្រួលពីលោកព្រះរាជអាជ្ញារង ស៊ីន រក្សា ដោយបង្ក្រាបបានចំនួន ២ទីតាំងបន្ថែមទៀត ក្នុងខណ្ឌសែនសុខ និងខណ្ឌកំបូល។លទ្ធផលនៃប្រតិបត្តិការដ៏ធំនេះ រួមមាន៖ ការឃាត់ខ្លួនជនសង្ស័យ៖ សរុបចំនួន ០៦នាក់ (ស្រី ០២នាក់) ដែលមានមុខរបរមិនពិតប្រាកដ និងមានទីលំនៅមកពីបណ្ដាខេត្តផ្សេងៗគ្នា រួមមាន តាកែវ ភ្នំពេញ បន្ទាយមានជ័យ និងស្វាយរៀង។ វត្ថុតាងដែលដកហូតបាន រួមមានសារធាតុញៀនសរុប៖ ជាង ១៥ គីឡូក្រាម (រួមមាន ម្សៅក្រាមពណ៌សថ្លា (MET) ជិត ១៤.៤ គីឡូក្រាម, ថ្នាំគ្រាប់ WY ជាង ៣,៥០០គ្រាប់ និងម្សៅពណ៌ទឹកក្រូច (Ketamine) ជាង ១គីឡូក្រាម)។ រថយន្ត LEXUS NX200T ចំនួន ០១គ្រឿង, ម៉ូតូ ០៣គ្រឿង, ម៉ូតូកង់បី (PassApp) ០១គ្រឿង និងទូរស័ព្ទដៃ ០៩គ្រឿង។ កាំភ្លើងកែច្នៃ ០១ដើម, ជញ្ជីងថ្លឹងថ្នាំញៀន ០៣គ្រឿង, ម៉ាស៊ីនអ៊ុតមាត់ថង់ ០១គ្រឿង ព្រមទាំងលិខិតឆ្លងដែន និងសម្ភារៈវេចខ្ចប់មួយចំនួនធំ។បច្ចុប្បន្ន ជនសង្ស័យ រួមទាំងវត្ថុតាងទាំងអស់ ត្រូវបានការិយាល័យជំនាញកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តតាកែវ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
ឯកឧត្តម សុខ លូ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្ដីពីការពង្រឹងលើការសម្របសម្រួលព័ត៌មាន និងដោះស្រាយសាធារណមតិក្នុងបណ្ដាញសង្គមស្ថិតក្នុងដែនសមត្ថកិច្ចខេត្តបាត់ដំបង ()
អភិបាលរាជធានីភ្នំពេញ៖ គិតត្រឹមថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ មានសមាជិកគណបក្សជាង៧៨ម៉ឺននាក់ ស្មើនឹងចំនួន ៧៨,៨១% នៃចំនួនប្រជាពលរដ្ឋ ក្នុងបញ្ជីបោះឆ្នោតសរុប ()
សម្តេចធិបតី ផ្ញើសារយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរមូលដ្ឋានឱ្យបង្ក្រាប Online Scams ឱ្យទាល់តែអស់ជាដាច់ខាត ពីព្រោះនេះគឺជាមុខមាត់របស់ប្រទេសជាតិ ()
សម្តេចធិបតី ណែនាំក្រសួងសុខាភិបាល ត្រូវបន្តខិតខំត្រៀមវិធានការបង្ការនិងទប់ស្កាត់នូវការផ្ទុះឡើងនៃជំងឺអេបូឡា និងវីរុសហាន់តា ()
វីដែអូ