ថ្ងៃអាទិត្យ ទី៣១ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រំលេចកត្តាសំខាន់ចំនួន ៤ ដែលនាំឱ្យក្រសួងមុខងារសាធារណៈ សម្រេចបាននូវសមិទ្ធផលជាច្រើន
Fri,27 March 2026 (Time 03:18 PM)
ដោយ ៖ (ចំនួនអ្នកអាន: 25នាក់)

ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានរំលេចនូវកត្តាសំខាន់ចំនួន ៤ ដែលនាំឱ្យក្រសួងមុខងារសាធារណៈ សម្រេចបាននូវសមិទ្ធផលជាច្រើនគួរជាទីមោទនៈ ។

កត្តាគោលនយោបាយ និងយុទ្ធសាស្ត្រដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល, កត្តាថ្នាក់ដឹកនាំប្រកបដោយភាពឈ្លាសវៃ មានចក្ខុវិស័យច្បាស់លាស់ និងមានព្រហ្មវិហារធម៌, កត្តាផ្ទៃក្នុងនៃក្រសួងមុខងារសាធារណៈ និងកត្តាក្រសួង ស្ថាប័ន រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងភាគីពាក់ព័ន្ធ ជាកត្តាកំណត់នូវសមិទ្ធផលរបស់ក្រសួងមុខងារសាធារណៈ។ នេះជាការលើកឡើងរបស់លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ក្នុងពិធីបើក «សន្និ បាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ក្រសួងមុខងារសាធា រណៈ»។

លោកឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា សមិទ្ធផលដែលក្រសួងអាចសម្រេចទៅបាន អាស្រ័យដោយកត្តាសំខាន់ ៤យ៉ាង ៖ ទី១. កត្តាគោលនយោបាយ និងយុទ្ធ សាស្ត្រដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ជាពិសេសយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព កសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ កម្ពុជាក្លាយជាប្រទេសមានចំណូលខ្ពស់ និងការដាក់ចេញនូវវិធាន ការគន្លឹះទាំង៣ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ ដែលជាការកំណត់អាទិភាពជាក់លាក់ សម្រាប់ការអនុវត្តឱ្យចេញជាលទ្ធផលជាក់ស្តែង។

ទី២. កត្តាថ្នាក់ដឹកនាំប្រកបដោយភាពឈ្លាសវៃ មានចក្ខុវិស័យច្បាស់លាស់ និងមានព្រហ្មវិហារធម៌ ដែលយើងអាចប្រែក្លាយគោលនយោបាយ និងយុទ្ធ សាស្ត្រទៅជាការអនុវត្តចេញជាសមិទ្ធផលពិតប្រាកដ ដែលក្នុងនោះ សម្តេចមហាបវរធិបតី តែងផ្តល់អាទិភាពខ្ពស់ចំពោះការកែទម្រង់រដ្ឋបាលសាធារណៈ ដោយផ្តល់ការគាំទ្រ និងតម្រង់ទិសជា ប្រចាំ។ ទី៣. កត្តាផ្ទៃក្នុងនៃក្រសួងមុខ ងារសាធារណៈ គឺដោយសារយើងមានចក្ខុវិស័យ និងផែនការច្បាស់លាស់ មានរចនាសម្ព័ន្ធការងារត្រឹមត្រូវ មានប្រព័ន្ធការងារល្អ និងជាពិសេសមានមន្ត្រី និងថ្នាក់ដឹកនាំគ្រប់កម្រិត ដែលមានជំនាញ សមត្ថភាពខ្ពស់ និងបំពេញការងារឈរលើមូលដ្ឋានអភិក្រមបុរេសកម្ម សកម្ម យោគយល់អធ្យាស្រ័យ សហការគ្នា ស្មារតីជាក្រុម ទទួលខុសត្រូវខ្ពស់ទៅតាមជំនាញនិងភារកិច្ចរៀងៗខ្លួន។ និង ទី៤. កត្តាក្រសួង ស្ថាប័ន រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងភាគីពាក់ព័ន្ធទាំង អស់។ សមិទ្ធផលដែលក្រសួងមុខងារសាធារណៈសម្រេចបាននាពេលកន្លង មក និងដែលនឹងឈានសម្រេចបាននាពេលខាងមុខ មិនអាចកាត់ផ្តាច់ចេញពីការចូលរួម គាំទ្រនិងសហការពីក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ និងភាគីពាក់ព័ន្ធទាំងអស់បានទេ។

ទន្ទឹមនេះ លោកឧបនាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់ថា ដើម្បីបំពេញនូវបេសក កម្មដ៏ថ្លៃថ្លា ប្រកបដោយកិត្តិយសនេះ បន្ថែមទៅលើអ្វីដែលក្រសួងសម្រេចបាននាពេលកន្លងមក ពិតជាមានភាពចាំបាច់ដែលក្រសួងត្រូវកំណត់ទិសដៅ សម្រាប់ជំហានបន្ទាប់ ដោយផ្តើមចេញពីការ កំណត់បានច្បាស់លាស់នូវបញ្ហាប្រឈមនាពេលបច្ចុប្បន្ន ចំណុចខ្លាំង និងចំណុច ខ្សោយ និងដាក់ចេញនូវផែនការយុទ្ធ សាស្ត្រ និងវិធីសាស្ត្រនានាដែលអាចដោះស្រាយនូវបញ្ហាប្រឈមទាំងនោះបាន ដើម្បីឈានទៅការពង្រឹងអភិបាល កិច្ច និងការធ្វើទំនើបកម្មស្ថាប័នរដ្ឋ ឱ្យក្លាយជារដ្ឋបាលសាធារណៈទំនើប មានសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ ដែលអាចបម្រើប្រជាជនបានកាន់តែល្អប្រសើរ។

បន្ថែមពីនេះ លោកឧបនាយករដ្ឋមន្ត្រី មានប្រសាសន៍ថា "ខ្ញុំមានមោទនភាពខ្ពស់ ចំពោះការបោះជំហានឆ្ពោះទៅមុខ នៃវិស័យមុខងារសាធារណៈ ដែលបាន និងកំពុងចូលរួមចំណែកដល់ ការលើក កម្ពស់អភិបាលកិច្ចក្នុងរដ្ឋបាលសាធា រណៈ ដែលជាមូលដ្ឋានចាំបាច់ក្នុងការ ជំរុញល្បឿននៃការអភិវឌ្ឍសង្គម សេដ្ឋ កិច្ចកម្ពុជា"៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម សុខ លូ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្ដីពីការពង្រឹងលើការសម្របសម្រួលព័ត៌មាន និងដោះស្រាយសាធារណមតិក្នុងបណ្ដាញសង្គមស្ថិតក្នុងដែនសមត្ថកិច្ចខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលរាជធានីភ្នំពេញ៖ គិតត្រឹមថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ មានសមាជិកគណបក្សជាង៧៨ម៉ឺននាក់ ស្មើនឹងចំនួន ៧៨,៨១% នៃចំនួនប្រជាពលរដ្ឋ ក្នុងបញ្ជីបោះឆ្នោតសរុប ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ផ្ញើសារយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរមូលដ្ឋានឱ្យបង្ក្រាប Online Scams ឱ្យទាល់តែអស់ជាដាច់ខាត ពីព្រោះនេះគឺជាមុខមាត់របស់ប្រទេសជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ណែនាំក្រសួងសុខាភិបាល ត្រូវបន្តខិតខំត្រៀមវិធានការបង្ការនិងទប់ស្កាត់នូវការផ្ទុះឡើងនៃជំងឺអេបូឡា និងវីរុសហាន់តា ()

វីដែអូ