ថ្ងៃអាទិត្យ ទី២៦ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
លោករដ្ឋមន្រ្តី​ ឌិត​ ទីណា​ បេីកវេទិកាសាធារណៈ​ ដេីម្បីផ្សព្វផ្សាយថវិកាសមិទ្ធកម្មឆ្នាំ២០២៦​ និងសៀវភៅថវិកាពលរដ្ឋ
Fri,27 March 2026 (Time 03:16 PM)
ដោយ ៖ (ចំនួនអ្នកអាន: 66នាក់)

ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៧​ ខែមីនា​ ឆ្នាំ២០២៦​ លោក​ ឌិត​ ទីណា​ រដ្ឋម​ន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានអញ្ជេីញជាអធិបតីភាពបេីកវេទិកាសាធារណៈ​ ដេីម្បីផ្សព្វផ្សាយថវិកាសមិទ្ធកម្មឆ្នាំ២០២៦​ និងសៀវភៅថវិកាពលរដ្ឋ​ នៅទីស្តីការក្រសួងកសិកម្ម​។

ថ្លែងទៅកាន់អង្គវេទិកា​ លោករដ្ឋមន្រ្តី​ បានលេីកឡេីងពីគោលនយោបាយអាទិភាពទី៥​ និងទី៦​ និងបានយកឱកាសនេះ​ជម្រាបពីការចូលរួមរបស់ក្រសួងកសិកម្ម​ ក្នុងកម្មវិធីកែទម្រង់ហិរញ្ញវត្ថុសាធារណៈ​ ដំណាក់កាលទី៤ សម្រាប់ការអភិវឌ្ឍន៍ឱ្យកាន់តែប្រសេីរ​ គណនេយ្យភាពសមិទ្ធកម្ម និងប្រសិទ្ធភាពសេដ្ឋកិច្ច ជាពិសេសការកំណត់នូវគោលដៅផ្សាភ្ជាប់ទៅនឹងការអនុវត្តគោលនយោបាយ និងសមិទ្ធកម្មរបស់រាជរដ្ឋាភិបាល​។

លោករដ្ឋមន្រ្តី​ បានផ្តល់ធាតុចូល ​និងសង្កត់ធ្ងន់ពី "មានហូប"​ ដោយធានាបាននូវសន្តិសុខស្បៀង​ និងការជំរុញផលិតកម្មកសិផលយុទ្ធសាស្រ្ត​ ដោយ​ "មានបាន"​ គឺទ្រទ្រង់ជីវភាពរស់នៅប្រចាំថ្ងៃ​ និងជាមូលដ្ឋានសម្រាប់អ្នកជំនាន់ក្រោយចាប់យកឱកាសកសាងសមត្ថភាព​ទៅរកវិស័យឧស្សាហកម្ម​ និងសេវាកម្ម ដេីម្បីទទួលបានប្រាក់ចំណូលល្អមួយកម្រិតទៀត​ និង "មានប្រេី​​ និងមានរហូត" ពោលគឺមានផលិតផល​ និងកសិផលប្រេីប្រាស់គ្រប់គ្រាន់​ ការការពារធនធានធម្មជាតិ​ និងនិរន្តរភាពសេដ្ឋកិច្ច​ និងបរិស្ថាន។

តាមរយៈវេទិកានេះ​ លោករដ្ឋមន្រ្តី​ បានគូសបញ្ជាក់កម្មវិធីចំនួន៣​ រួមមាន៖​ ការអភិវឌ្ឍខ្សែច្រវាក់តម្លៃកសិកម្ម​ ការគ្រប់គ្រងធនធានធម្មជាតិកសិកម្ម​ និងការ​គ្រប់គ្រង​ពង្រឹងក្រសួងស្ថាប័ន​ និងសេវាគាំទ្រផ្សេង​ៗ ដែលអនុញ្ញាតឱ្យមន្រ្តីទាំងអស់ ផ្តល់សេវាសាធារណៈល្អជូនប្រជាកសិករ​ ទទួលយកបានគ្រប់ភាគីពាក់ព័ន្ធ​ និងទទួលបានផលចំណេញទាំងអស់គ្នា។

លោករដ្ឋមន្រ្តី​ លេីកទឹកចិត្តដល់អង្គវេទិកាទាំងអស់ បេីកទូលាយ​ចូលរួមពិភាក្សា​ ផ្តល់ធាតុចូលសំខាន់ៗ និងផ្តល់មតិយោបល់សមិទ្ធកម្មផ្សេងៗទៀត​ ឱ្យស្របតាមគោលដៅ​ គោលនយោបាយ​ ដេីម្បីសម្រេចបានលទ្ធផលផ្លែផ្កាសម្រាប់វិស័យកសិកម្ម​កម្ពុជា៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

វីដែអូ