ថ្ងៃច័ន្ទ ទី២៧ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
បណ្តាអង្គទូត និងអង្គការអន្តរជាតិប្រចាំនៅកម្ពុជា បានចុះពិនិត្យមើលផ្ទាល់នៅត្រង់យោធាថៃដាក់ទូកុងតឺន័រ និងបន្លាលួស នៅតំបន់ថ្មដា ខេត្តពោធិ៍សាត់
Fri,27 March 2026 (Time 03:13 PM)
ដោយ ៖ (ចំនួនអ្នកអាន: 55នាក់)

ពោធិ៍សាត់៖ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានដឹកនាំអង្គទូត តំណាងអង្គទូតចំនួន ១៦ស្ថានទូត និងអង្គការអន្តរជាតិចំនួន ២ ទៅទស្សនកិច្ចដោយផ្ទាល់នៅព្រំដែនកម្ពុជា-ថៃ ត្រង់កន្លែងដែលយោធាថៃដាក់ទូរកុងតឺន័រ និងបន្លាលួស នៅតំបន់ថ្មដា ខេត្តពោធិ៍សាត់ នៅរសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ បន្ទាប់ពីទៅមើលស្ថានភាពរស់នៅជនភៀសសឹកនៅមណ្ឌលសុវត្ថិភាព វត្តប្រមោយ ក្នុងឃុំប្រមោយ ស្រុកវាលវែង។

សូមបញ្ជាក់ថា បណ្តាអង្គទូតទាំងនោះ រួមមាន ប្រ៊ុយណេ រុស្ស៊ី ប៉ាគីស្ថាន មីយ៉ាន់ម៉ា គុយបា ឥណ្ឌា ទីម័រឡេស្តេ​ប្រេស៊ីល​ឡាវ វៀតណាម តួកគី សហរដ្ឋអាមេរិក ជប៉ុន ចិន ឥណ្ឌូនេស៊ី និងម៉ាឡេស៊ី។​ ក្រៅពីនេះ ក៏មានអង្គការសហប្រជាជាតិ ប្រចាំប្រទេសកម្ពុជា (United Nations Resident Coordinator to Cambodia-UNRC) និង អង្គការកម្មវិធីស្បៀងអាហារពិភពលោក (WFP) ផងដែរ។

បច្ចុប្បន្ន តំបន់ថ្មដា ត្រូវបានយោធាថៃដាក់ទូកុងតឺន័រ និង​បន្លា​លួស​កាន់​កាប់ក្រោយពីមានបទឈប់បាញ់ចូលជាធរមាន កាលពីថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ២០២៥៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

វីដែអូ