ថ្ងៃអាទិត្យ ទី៣១ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
សម្តេចធិបតី ផ្ដល់អនុសាសន៍មួយចំនួនដល់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ ដើម្បីអនុវត្តន៍ការងារបន្ត
Thu,26 March 2026 (Time 12:04 PM)
ដោយ ៖ (ចំនួនអ្នកអាន: 132នាក់)

ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់រោងចក្រប្រព្រឹត្តកម្មទឹកស្អាត ក្រុងស្វាយរៀង និងបើកការដ្ឋានសាងសង់គម្រោងពង្រីកហេដ្ឋារចនាសម្ព័ន្ធទឹកស្អាត ក្នុងខេត្តចំនួន៥ រួមមាន ខេត្តស្វាយរៀង ពោធិ៍សាត់ កំពង់ធំ កំពត និងខេត្តមណ្ឌលគិរី ក្រោមជំនួយហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានផ្ដល់អនុសាសន៍មួយចំនួនដល់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ ដើម្បីអនុវត្តន៍ការងារបន្ត។

អនុសាសន៍មួយចំនួននោះរួមមាន៖
ទី១៖ បន្តសហការជិតស្និទ្ធជាមួយ ក្រសួងស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ និងភាគីពាក់ព័ន្ធ ដើម្បីកាត់បន្ថយផលប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធផ្គត់ផ្គង់ទឹកស្អាតឱ្យបានជាអតិបរមា, ដោះស្រាយប្រភពទឹកឱ្យបានគ្រប់គ្រាន់ និងចៀសវាងផលប៉ះពាល់អវិជ្ជមានចំពោះបរិស្ថានសំដៅឱ្យការផ្គត់ផ្គង់ទឹកស្អាត សម្រេចបានលក្ខខណ្ឌគោលទាំង៤ គឺគុណភាព សុវត្ថិភាព និរន្តរភាព និង ថ្លៃសមរម្យ។ទន្ទឹមនេះ ក្រសួងស្ថាប័នពាក់ព័ន្ធ ត្រូវសិក្សាលទ្ធភាព អភិវឌ្ឍប្រភពទឹកបន្ថែមក្នុងខេត្តស្វាយរៀង និងកសាងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ជាមួយ «ព្រែកជីកហ្វូណនតេជោ» ដើម្បីមានប្រភពទឹកបន្ថែម ប្រកបដោយនិរន្តរភាព សម្រាប់ការប្រើប្រាស់ពហុវិស័យ។

ទី២៖ បន្តជំរុញការអនុវត្ត «គោលនយោបាយថ្លៃទឹកស្អាត ប្រកបដោយសមធម៌» ព្រមទាំងពង្រឹងតួនាទីជាយុទ្ធសាស្ត្ររបស់រដ្ឋ ក្នុងការធានាការផ្គត់ផ្គង់ទឹកស្អាតឱ្យបានគ្រប់គ្រាន់ និងទាន់ពេលដល់ប្រជាពលរដ្ឋ, រោងចក្រ, សហគ្រាស, តំបន់ឧស្សាហកម្ម, តំបន់សេដ្ឋកិច្ចពិសេស, តំបន់កសិ-ឧស្សាហកម្ម, បណ្ដុំសហគ្រាសធុនតូច និង មធ្យម, និងទីប្រជុំជនដែលមានសកម្មភាពសេដ្ឋកិច្ច និង នគរូបនីយកម្ម រីកចម្រើន ឆាប់រហ័ស។

ទី៣៖ បន្តដឹកនាំការពង្រីកវិសាលភាពផ្គត់ផ្គង់ទឹកស្អាត, ទាំងក្នុង និង ក្រៅ ទីប្រជុំជន តាមរយៈ ការលើកទឹកចិត្តវិស័យឯកជនឱ្យចូលរួមវិនិយោគបន្ថែម ។ ទន្ទឹមនេះត្រូវបន្តពង្រឹងការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន តាមរយៈ ការគ្រប់គ្រងអាជ្ញាបណ្ណទឹកស្អាត ឱ្យបានម៉ឺងម៉ាត់ និងពង្រឹងសមត្ថភាពរបស់ប្រតិបត្តិករឯកជន។

ទី៤៖ ពង្រឹងកិច្ចសហការ ជាមួយគ្រប់ក្រសួងស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍ និងវិស័យឯកជន ព្រមទាំង ភាគីពាក់ព័ន្ធ ដើម្បីរួមគ្នាដោះស្រាយបញ្ហាប្រឈមទាំងឡាយ ដែលវិស័យទឹកស្អាតកំពុងជួបប្រទះ ជាពិសេស ការធានាបាននិរន្តរភាពប្រភពទឹក និងប្រភពទឹកដែលគ្មានការបំពុល ។ ទន្ទឹមនេះសូមអតិថិជនទាំងអស់ចូលរួម «យុទ្ធនាការប្រើប្រាស់ទឹកដោយ សំចៃ» ដើម្បីគាំពារបរិស្ថាន ក៏ដូចជាធានាបាននូវ «ទឹកស្អាតសម្រាប់ទាំងអស់គ្នា» និង រក្សានិរន្តរភាព នៃសេវាផ្គត់ផ្គង់ទឹកស្អាត នៅកម្ពុជា។

ទី៥៖ បន្តជំរុញស្វយ័តកម្ម រដ្ឋាករទឹកស្អាតនៅតាមទីប្រជុំជន, និង លើកទឹកចិត្តឱ្យមានការវិនិយោគលើវិស័យទឹកស្អាត ក្នុងភូមិសាស្ត្រអាទិភាព ដោយត្រូវគិតគូរ, ទាំងលើទិដ្ឋភាព សេដ្ឋកិច្ច និងសង្គម, ព្រមទាំងកៀរគរហិរញ្ញប្បទានដែលមានលក្ខណៈសម្បទានខ្ពស់ និងហានិភ័យទាប ដើម្បីឱ្យអង្គភាពរដ្ឋាករទឹកសាធារណៈ ទទួលបានប្រាក់ចំណេញខ្ពស់ ដែលនឹងជួយទ្រទ្រង់ដល់ កំណើនរយៈពេលវែង និងការពង្រីកវិសាលភាពផ្គត់ផ្គង់ទឹកស្អាតទៅដល់តំបន់ដែលមានសក្ដានុពលទាប ឬតំបន់ដែលស្ទើរតែគ្មានសក្តានុពល៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម សុខ លូ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្ដីពីការពង្រឹងលើការសម្របសម្រួលព័ត៌មាន និងដោះស្រាយសាធារណមតិក្នុងបណ្ដាញសង្គមស្ថិតក្នុងដែនសមត្ថកិច្ចខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលរាជធានីភ្នំពេញ៖ គិតត្រឹមថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ មានសមាជិកគណបក្សជាង៧៨ម៉ឺននាក់ ស្មើនឹងចំនួន ៧៨,៨១% នៃចំនួនប្រជាពលរដ្ឋ ក្នុងបញ្ជីបោះឆ្នោតសរុប ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ផ្ញើសារយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរមូលដ្ឋានឱ្យបង្ក្រាប Online Scams ឱ្យទាល់តែអស់ជាដាច់ខាត ពីព្រោះនេះគឺជាមុខមាត់របស់ប្រទេសជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ណែនាំក្រសួងសុខាភិបាល ត្រូវបន្តខិតខំត្រៀមវិធានការបង្ការនិងទប់ស្កាត់នូវការផ្ទុះឡើងនៃជំងឺអេបូឡា និងវីរុសហាន់តា ()

វីដែអូ