ថ្ងៃអាទិត្យ ទី២៦ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
សម្តេចធិបតី បន្តដាស់តឿនដល់សមត្ថកិច្ច និងភាគីពាក់ព័ន្ធយកចិត្តទុកដាក់បន្ថែមទៀត ក្នុងការបង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scams) ឱ្យអស់ពីកម្ពុជា
Thu,26 March 2026 (Time 12:17 PM)
ដោយ ៖ (ចំនួនអ្នកអាន: 173នាក់)

ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បន្តដាស់តឿនដល់សមត្ថកិច្ច និងភាគីពាក់ព័ន្ធយកចិត្តទុកដាក់បន្ថែមទៀត ក្នុងការបង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scams) ឱ្យអស់ពីកម្ពុជា។

សម្ដេចធិបតីលើកឡើងបែបនេះក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់រោងចក្រប្រព្រឹត្តកម្មទឹកស្អាត ក្រុងស្វាយរៀង និងបើកការដ្ឋានសាងសង់គម្រោងពង្រីកហេដ្ឋារចនាសម្ព័ន្ធទឹកស្អាត ក្នុងខេត្តចំនួន៥ រួមមាន ខេត្តស្វាយរៀង ពោធិ៍សាត់ កំពង់ធំ កំពត និងខេត្តមណ្ឌលគិរី ក្រោមជំនួយហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦នេះ។

សម្តេចធិបតីបានបញ្ជាក់ថា ការកំចាត់បទល្មើសOnline Scams មិនត្រឹមតែធានាឱ្យបាននូវសន្តិសុខសុវត្ថិភាពដល់សង្គមខ្មែរទាំងមូលប៉ុណ្ណោះទេ វាថែមទាំងធ្វើការទាក់ទាញទេសចរ និងអ្នកវិនិយោគិនបរទេសមកកម្ពុជាឲ្យកាន់តែច្រើនបន្ថែមទៀតផងដែរ ដូច្នេះសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ទាំងអស់ត្រូវតែបន្តសហការគ្នាបង្រ្កាបនូវបទល្មើសនេះប្រកបដោយឆន្ទៈមោះមុតធ្វើយ៉ាងណាបោសសម្អាតឱ្យអស់ពីកម្ពុជា។

សូមរំលឹកថា កាលពីកន្លងទៅសម្តេចធិបតី នាយករដ្ឋមន្រ្តីក៏បានលើកឡើងផងដែរថា ប្រតិបត្តិការបោសសម្អាតបទល្មើស Online Scamsនេះ មិនមែនធ្វើត្រឹមពិធីបុណ្យចូលឆ្នាំខ្មែរ ដូចការលើកឡើងរបស់មតិមួយចំនួននោះទេ ពោលរាជរដ្ឋាភិបាលកម្ពុជាបន្ដឆន្ទៈខ្ពស់ក្នុងការបោសសម្អាតបទល្មើសនេះជារៀងរហូត ដើម្បីលើកកម្ពស់កិត្យានុភាពជាតិនៅលើឆាកអន្ដរជាតិ និងបញ្ចប់នូវមតិតិះតៀនមួយចំនួនមកលើរាជរដ្ឋាភិបាលកម្ពុជា៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

វីដែអូ