ថ្ងៃអង្គារ៍ ទី១៤ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
រាជរដ្ឋាភិបាល ដាក់ទិសដៅក្នុងការអភិវឌ្ឍ និងប្រែក្លាយខេត្តស្វាយរៀង និងបណ្តាខេត្តទិសខាងកើត ឱ្យក្លាយជាតំបន់ឧស្សាហកម្ម និង កសិ-ឧស្សាហកម្ម ប្រកបដោយសក្កានុពលខ្ពស់ក្នុងរយៈពេល២០ឆ្នាំខាងមុខ
Thu,26 March 2026 (Time 12:11 PM)
ដោយ ៖ (ចំនួនអ្នកអាន: 70នាក់)

ស្វាយរៀង៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុងពិធី សម្ពោធដាក់ឱ្យដំណើរការជាផ្លូវការរោងចក្រប្រព្រឹត្តកម្មទឹកស្អាតអណ្តូងតាសី ក្រុងស្វាយរៀង និង ពិធី បើកការដ្ឋានសាងសង់គម្រោងពង្រីកហេដ្ឋារចនាសម្ព័ន្ធទឹកស្អាតបន្ថែម សម្រាប់ខេត្តចំនួន ៥ នាព្រឹក ថ្ងៃព្រហស្បតិ៍ ទី២៦ ខែមីនា ឆ្នាំ២០២៦ ថា កម្ពុជា និងជប៉ុន បានបន្តចូលរួមអភិវឌ្ឍ ហេដ្ឋារចនា សម្ព័ន្ធ និងសមិទ្ធផលជា ច្រើនជាបន្តបន្ទាប់ដែលត្រូវបានសម្ពោធដាក់ឱ្យដំណើរការ ហើយជាក់ស្តែង ថ្ងៃនេះក៏បានរួមគ្នា សម្ពោធបើកដំណើរការជាផ្លូវការនៃវិស័យទឹកស្អាតសម្រាប់ប្រជាជន ខេត្ត ស្វាយ រៀង។ ខេត្តស្វាយរៀង គឺជាខេត្តប្រកបដោយសក្កានុពលសេដ្ឋកិច្ចដ៏ធំ បូក បន្ថែមលើវិស័យកសិកម្ម ដែលការណ៍នេះ រាជរដ្ឋាភិបាលបានជំរុញឱ្យមានការវិនិយោគលើវិស័យកសិ- ឧស្សាហកម្ម និងឧស្សាហកម្ម ដើម្បីនឹងក្លាយជាតំបន់សម្រាប់ការវិនិយោគលើរោងចក្រ សហគ្រាស។

សម្តេចធិបតីនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា បានកំពុងរៀបចំ កម្ពុជា ឱ្យក្លាយជាប្រទេសអភិវឌ្ឍ ដោយឈរលើសមត្ថភាពរបស់ប្រជាជនខ្មែរ ពិសេសយុវជន ដែល មាន ចំណេះ និងជំនាញលើគ្រប់វិស័យ ដូចជា កសិ-ឧស្សាហកម្ម, ឧស្សាហកម្ម, កម្មន្ដសាល និង កសិកម្ម ជាដើម។ ឈរលើការប្តេជ្ញាចិត្តនេះ, កម្ពុជា បាននិងកំពុងអនុវត្តយុទ្ធនាការយ៉ាងសកម្មក្នុងការ បោស សម្អាតភាពអសកម្ម និងសកម្មភាពនៃការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដើម្បីធានាឱ្យបាននូវសន្តិសុខ និង សណ្តាប់ធ្នាប់សង្គម ព្រមជាមួយនឹងការបង្កលក្ខណៈអំណោយផល និង កាន់តែល្អប្រសើរ សម្រាប់វិនិយោគិន។

សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏មានប្រសាសន៍បន្ថែមថា រោងចក្រប្រព្រឹត្តកម្មទឹកស្អាតអណ្តូងតាសី ក្រុងស្វាយរៀង នឹងផ្តល់អត្ថប្រយោជន៍ជាច្រើនដល់សហគមន៍ ខាងផ្នែកសុខភាពសាធារណៈ និង បរិស្ថាន, តាមរយៈការកាត់បន្ថយហានិភ័យនៃការឆ្លងមេរោគ និង ការការពារបរិស្ថាន, សំដៅចូលរួមលើកកម្ពស់សុខភាព និង សុខុមាលភាព របស់ប្រជាពលរដ្ឋ ជាពិសេស អ្នករស់នៅក្នុងខេត្តស្វាយរៀង ។ ជាមួយគ្នានេះ, គម្រោងពង្រីកហេដ្ឋារចនាសម្ព័ន្ធទឹកស្អាតបន្ថែមសម្រាប់ខេត្តចំនួន៥ ៖ ស្វាយរៀង, កំពង់ធំ, មណ្ឌលគិរី, ពោធិ៍សាត់ និង កំពត នឹងចូលរួមជំរុញការអភិវឌ្ឍវិស័យទឹកស្អាត ក៏ដូចជា ពង្រឹងមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍប្រទេសជាតិ, ការលើកកម្ពស់សុខុមាលភាពសាធារណៈ, ការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន, និង ការបំពេញតម្រូវការជាសារវន្ដនៃការអភិវឌ្ឍវិស័យឧស្សាកម្ម និង សិប្បកម្ម នៅកម្ពុជា។

ជាទីបញ្ចប់, សម្តេចធិបតីនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលមានយុទ្ធសាស្រ្តច្បាស់លាស់សម្រាប់អភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ ដោយផ្តោតលើ ការលើកកម្ពស់សេដ្ឋកិច្ចបៃតង, ការពង្រឹងអភិបាលកិច្ចបរិស្ថាន និង ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធដែលអាចឆ្លើយតបទៅនឹងសេចក្តីត្រូវការ, ទាំងពេលបច្ចុប្បន្ន និង អនាគត, ក្នុងនោះ រាជរដ្ឋាភិបាលនឹងបន្តវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធគន្លឹះ រួមទាំង ការផ្គត់ផ្គង់ទឹកស្អាត, អនាម័យ, និង ប្រព័ន្ធគ្រប់គ្រងសំណល់ នៅទូទាំងប្រទេសកម្ពុជា, ស្របតាមទិសស្លោក «ទីណាមានទឹកស្អាត, ទីនោះនឹងមានការផ្លាស់ប្តូរជាសេដ្ឋកិច្ច», ព្រមទាំង បន្តលើកកម្ពស់ អភិបាលកិច្ច, ការថែទាំ និង ការប្រើប្រាស់ក្នុងវិស័យទឹកស្អាត៕

ព័ត៌មានគួរចាប់អារម្មណ៍

ឧកញ៉ា ឡេង សុខគា ដឹកនាំប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ទស្សនា និងស្វែងយល់ពីបច្ចេកវិទ្យាកែច្នៃ និងវេចខ្ចប់នៃបណ្តាក្រុមហ៊ុនមួយចំនួន ដែលបានកំពុងដាក់តាំងបង្ហាញក្នុងកម្មវិធីពិព័រណ៍អន្តរជាតិក្រុងហូជីមីញ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹកនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ទទួលជួបលោកជំទាវ Zou Jiayi ប្រធាន និងជាប្រធានក្រុមប្រឹក្សាភិបាល នៃធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រីទេសចរណ៍៖ វិស័យទេសចរណ៍ គឺខ្វះព័ត៌មានមិនបានជាដាច់ខាត ()

ព័ត៌មានគួរចាប់អារម្មណ៍

កម្ពុជាបណ្ដេញជនបរទេសខុសច្បាប់ជាង ១,៥០០នាក់ បន្ថែមទៀតចេញពីកម្ពុជា ពាក់ព័ន្ធករណីឆបោកអនឡាញ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹកនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ទទួលជួបលោកស្រី Rabab Fatima អគ្គលេខាធិការរង អង្គការសហប្រជាជាតិ និងជាតំណាងជាន់ខ្ពស់សម្រាប់ប្រទេសអភិវឌ្ឍន៍តិចតួច ប្រទេសកំពុងអភិវឌ្ឍន៍ គ្មានព្រំដែនជាប់សមុទ្រ និងប្រទេសដីកោះកំពុងអភិវឌ្ឍន៍តូច ()

វីដែអូ