ថ្ងៃអាទិត្យ ទី៣១ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
លោក សឿម សារិទ្ធ ៖ នៅពេលដែលយើងមានអំណាច កុំឲ្យគេឈឺចាប់ដោយសារយើង
Wed,25 March 2026 (Time 07:06 PM)
ដោយ ៖ (ចំនួនអ្នកអាន: 145នាក់)

បន្ទាយមានជ័យ៖លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ៖ នៅពេលដែលយើងមានអំណាច កុំឲ្យគេឈឺចាប់ដោយសារយើង ការថ្លែងនេះក្នុងឱកាសលោកឧត្តមសេនីយ៍ស្នងការដឹកនាំកិច្ចប្រជុំ បូកសរុបសភាពការណ៍និងលទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែមីនា និងលើកទិសដៅអនុវត្តការងារសម្រាប់ខែបន្ទាប់ នៅស្នងការដ្ឋាននគរបាលខេត្ត បន្ទាយមានជ័យ ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ ដោយមានការចូលរួមពីលោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង នាយ នាសយរងការិយាល័យ លោក អធិការ នគរបាលក្រុង ស្រុកទាំង៩ លោកមេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកទាំង៤ លោក លោកស្រី នាយ នាយរង នគរបាលប៉ុស្តិ៍ទាំង ៦៧ ។

លោកឧត្តមសេនីយ៍ត្រី រ៉េម វីរៈ ស្នងការរង ទទួលផែនការងារសេនាធិការបានឲ្យដឹងថា៖ សភាពការណ៍បទល្មើសព្រហមទណ្ឌ គិតពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦ ដល់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ កើតមានចំនួន៧/៩លើក ថយចុះ២២% ក្នុងនោះបទល្មើសឧកិដ្ឋ៖កើតមាន៖៣/៥លើក ថយចុះ២០% ,បទល្មើសមជ្ឈឺមកើតមាន៖៣/៤ ថយចុះ២៥% ។ អនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ កម្លាំងនៃអគ្គស្នងការដ្ឋាននគរបាលជាតិដឹនាំដោយឯកឧត្តម ឧត្តមសេនីយ៍ឯក ជីវ ផល្លី និង ឯកឧត្តម ឧត្តមសេនីយ៍ឯក មួង សុធា អគ្គស្នងការរង នគរបាលជាតិ មានការចូលរួមពីគណៈបញ្ជាការឯកភាពខេត្ត ដឹនាំដោយលោកប្រាក់ ប៉ូ លី អភិបាលរងខេត្ត កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្ត មានការសម្របសម្រួលនីតិវិធីដោយលោក សំរិទ្ធ សុខុន ព្រះរាជអាជ្ញារង នៃសាលាដំបូងខេត្ត ចុះបង្រ្កាបទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(ហ្កេមអនឡាញ) ១កន្លែងឈ្មោះ ឆាយ ណា បឹងបេង ស្ថិតនៅភូមិអូរអំពិល ឃុំទួលពង្រ ស្រុកម៉ាឡៃ ដែលមាន២១អគារ រកឃើគជនបរទេសចំនួន៧៥៧នាក់ ក្នុងនោះមានជនជាតិវៀតណាម៧៤៥នាក់ ជនជាតិចិនចំនួន១២នាក់ បញ្ជូនទៅនាយកដ្ឋានប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ។ ចំពោះទីតាំងនោះក៏ត្រូវបានក្រុមការងារចម្រុះបិទផងដែរ។

ថ្លែងនសឱកាសនោះ លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការនរបាលខេត្តបន្ទាយមានជ័យ បានថ្លែងនូវការកោតសរសើរដល់កងកម្លាំងនគរបាលទាំងអស់ ដែលបានខិតខំយកអស់ស្មារតី ទទួលខុសត្រូវក្នុងការបំពេញភារកិច្ចរបស់ខ្លួន និងបានពង្រឹងការងារការពាសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន បានល្អប្រសើរ ។

នៅក្នុងទិសដៅអនុវត្តការងារខែបន្ទាប់នេះ លោកឧត្តមសេនីយ៍ស្នងការ បានដាក់ចេញឲ្យផែននីមួយៗ និងផែនការសកម្មភាព របស់អធិការដ្ឋាននគរបាលស្រុក ក្រុង និងវរសេនាតូចការពារព្រំដែន ត្រូវធ្វើឲ្យបានសម្រេចនូវផែនការសកម្មភាពភាពរបស់ខ្លួន ។ បង្កើនការក្តាប់និងប្រមូលព័ត៌មានទាក់ទិននឹងសភាសភាពការណ៍សន្តិសុខជាតិ ពិសេសផែនការនិងឧបាយកលឧទ្ទាម រួមទាំងការបំពុលព័ត៌មានសង្គម ដើម្បីចាត់វិធានការតាមនីតិវិធី ។ ស៊ើបអង្កេតស្រាវជ្រាវ ចុះត្រួតពិនិត្យលុបបំបាត់ទីផ្សារទទួលផលចោរកម្ម កន្លែងបញ្ចាំគ្មានច្បាប់ ល្បែងស៊ីសងតាមអេឡិចត្រូនិក ហ្កេមអនឡាញគ្រប់រូបភាព ។ ត្រូវត្រៀមកម្លាំង មធ្យោបាយ និងសម្ភារៈពន្លត់អគ្គីភ័យដើម្បីចេញអន្តរាគមន៍បានទាន់ពេលវេលា ព្រោះនេះជារដូចប្រាំងក្តៅហួតហែង ងាយនឹងកើតមានអគ្គីភ័យកើតឡើងជាយថាហេតុ បង្កើនការគ្រប់គ្រង ការចុះបញ្ជីសំរង់ស្ថិតិប្រជាពលរដ្ឋស្នាក់នៅអចិន្ត្រៃ ស្ក់ាកានៅបណ្តោះអាសន្ន តាមបណ្តា ក្រុង ស្រុក និង បន្តផ្សព្វផ្សាយពីគោលនយោបាយ ភូមិ ឃុំ សង្កាត់ សុវត្ថិភាព ជាប្រចាំ និងជំរុញការិយាល័យជំនាញ ក៏ដូចអធិការដ្ឋាន ចុះធ្វលអត្តសញ្ញណប័ណ្ណសញ្ជាតិខ្មែរដល់ប្រជាពលរដ្ឋទើបគ្រប់អាយុនិងអស់សុពលភាព ។

មួយវិញទៀត កងកម្លាំងនគរបាលទាំងអស់ត្រូវមានសាមគ្គីភាពផ្ទៃក្នុង ឲ្យមានរឹងមាំននិងមានកិច្ចសហការជាមួយបណ្តាសកងកម្លាំងមានសមត្ថកិច្ច និង អជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាសក់ឲ្យបានល្អនិងស្អតិរមួយត ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម សុខ លូ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្ដីពីការពង្រឹងលើការសម្របសម្រួលព័ត៌មាន និងដោះស្រាយសាធារណមតិក្នុងបណ្ដាញសង្គមស្ថិតក្នុងដែនសមត្ថកិច្ចខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលរាជធានីភ្នំពេញ៖ គិតត្រឹមថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ មានសមាជិកគណបក្សជាង៧៨ម៉ឺននាក់ ស្មើនឹងចំនួន ៧៨,៨១% នៃចំនួនប្រជាពលរដ្ឋ ក្នុងបញ្ជីបោះឆ្នោតសរុប ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ផ្ញើសារយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរមូលដ្ឋានឱ្យបង្ក្រាប Online Scams ឱ្យទាល់តែអស់ជាដាច់ខាត ពីព្រោះនេះគឺជាមុខមាត់របស់ប្រទេសជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ណែនាំក្រសួងសុខាភិបាល ត្រូវបន្តខិតខំត្រៀមវិធានការបង្ការនិងទប់ស្កាត់នូវការផ្ទុះឡើងនៃជំងឺអេបូឡា និងវីរុសហាន់តា ()

វីដែអូ