ថ្ងៃអាទិត្យ ទី៣១ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
សមត្ថកិច្ចខេត្តស្វាយរៀង បង្ក្រាបករណីគ្រឿងញៀនទ្រង់ទ្រាយធំនៅក្រុងបាវិត ដកហូតបានគ្រឿងជាង ៤៤គីឡូក្រាម អាវុធខ្លី៤ដើម និងចាប់ខ្លួនមនុស្ស៥នាក់
Wed,25 March 2026 (Time 07:33 PM)
ដោយ ៖ (ចំនួនអ្នកអាន: 28នាក់)

ស្វាយរៀង៖ កម្លាំងស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរ រក្សាទុក ដឹកជញ្ជូន កែច្នៃ និងកាន់កាប់រក្សាទុកអាវុធគ្រាប់រំសេវ ដោយគ្មានការអនុញ្ញាត នៅក្រុងបាវិត ដកហូតបានគ្រឿងញៀនជាង ៤៤គីឡូក្រាម និងអាវុធខ្លី៤ដើម។

ប្រតិបត្តិការនេះ ធ្វើឡើងដោយអនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងមានការចង្អុលដឹកនាំពីលោកឧត្ដមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្ត និងដឹកនាំបញ្ជាផ្ទាល់ដោយលោកឧត្ដមសេនីយ៍ត្រី កែវ សុថា ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀននិងដោយមានការសម្របសម្រួលពីលោក ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តស្វាយរៀង។

លោកឧត្តមសេនីយ៍ត្រី កែវ សុថា បានប្រាប់ឱ្យដឹងនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦នេះថាការបង្ក្រាបនេះ ធ្វើឡើងដោយកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិត ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន ៥នាក់ (ជនជាតិវៀតណាម ៤នាក់ និងជនជាតិចិនម្នាក់)។

ជនសង្ស័យទាំង៥នាក់នោះ រួមមាន ទី១៖ ឈ្មោះ លឿង មិនថាន់ អាយុ២៨ឆ្នាំ, ទី២៖ ឈ្មោះ ហ្វូ ហ្វុកញឹង អាយុ២៨ឆ្នាំ, ទី៣៖ ឈ្មោះ ង្វៀង ក្វាងជុង, ទី៤៖ ឈ្មោះ ដូ ថាន់ឡុក អាយុ២៥ឆ្នាំ និងទី៥៖ ឈ្មោះ ឈឹន សុីប៉ូ អាយុ២៨ឆ្នាំ។

ក្នុងប្រតិបត្តិការ សមត្ថកិច្ច បានដកហូតសម្ភារវត្ថុតាង សារធាតុញៀនគ្រប់ប្រភេទទម្ងន់ជាង ៤៤គីឡូក្រាម ព្រមទាំងម៉ាសុីន និហសម្ភារឧបករណ៍កែច្នៃគ្រឿងញៀនមួយចំនួនទៀត។

បច្ចុប្បន្នជនសង្ស័យ រួមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញ កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធី៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម សុខ លូ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្ដីពីការពង្រឹងលើការសម្របសម្រួលព័ត៌មាន និងដោះស្រាយសាធារណមតិក្នុងបណ្ដាញសង្គមស្ថិតក្នុងដែនសមត្ថកិច្ចខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលរាជធានីភ្នំពេញ៖ គិតត្រឹមថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ មានសមាជិកគណបក្សជាង៧៨ម៉ឺននាក់ ស្មើនឹងចំនួន ៧៨,៨១% នៃចំនួនប្រជាពលរដ្ឋ ក្នុងបញ្ជីបោះឆ្នោតសរុប ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ផ្ញើសារយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរមូលដ្ឋានឱ្យបង្ក្រាប Online Scams ឱ្យទាល់តែអស់ជាដាច់ខាត ពីព្រោះនេះគឺជាមុខមាត់របស់ប្រទេសជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ណែនាំក្រសួងសុខាភិបាល ត្រូវបន្តខិតខំត្រៀមវិធានការបង្ការនិងទប់ស្កាត់នូវការផ្ទុះឡើងនៃជំងឺអេបូឡា និងវីរុសហាន់តា ()

វីដែអូ