ភ្នំពេញ៖ លោកស្រីសាស្ត្រាចារ្យ អ៊ឹម សិទ្ធិការ្យ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការការពិនិត្យ និងឆ្លើយតបមរណភាពមាតា និងទារកជុំវិញកំណើត (MPDSR) ថ្នាក់ជាតិ បានមានប្រសាសន៍ថា លទ្ធផលនៃការពិនិត្យឡើងវិញ នូវមរណភាពមាតាចំនួន ៤៦ ករណី និងមរណភាពទារក ១១៧ ករណី ក្នុងឆ្នាំ ២០២៥ បានផ្តល់នូវទិន្នន័យយ៉ាងសំខាន់ សម្រាប់ការកែលម្អសេវាសុខាភិបាលរបស់កម្ពុជា។ថ្លែងក្នុងសិក្ខាសាលាពិនិត្យឡើងវិញប្រចាំឆ្នាំស្តីពី ការពិនិត្យ និងឆ្លើយតបមរណភាពមាតា និងទារកជុំវិញកំណើត (MPDSR) នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦, លោកស្រីរដ្ឋលេខាធិការ បានបញ្ជាក់ថា ទោះបីជាចំនួនមរណភាពមាតា ដែលបានរាយការណ៍មានការថយចុះពី៧៩ករណី ក្នុងឆ្នាំ២០២៤ មកត្រឹម៤៦ករណី ក្នុងឆ្នាំ២០២៥ ក៏ដោយ ក៏ក្រសួងមិនមានការធ្វេសប្រហែសឡើយ។បញ្ហាប្រឈមដែលបានរកឃើញក្នុងឆ្នាំ ២០២៥ បានបង្ហាញយ៉ាងច្បាស់នូវចំណុចខ្វះខាតមួយចំនួន រួមមាន៖ ១. ការដោះស្រាយការពន្យារពេលទី ៣ (ការផ្តល់សេវា និងប្រព័ន្ធបញ្ជូន) ក្នុងនោះ ត្រូវពង្រឹងការទំនាក់ទំនងជាមុន, ធានាស្ថិរភាពអ្នកជំងឺអំឡុងពេលបញ្ជូន និងពង្រឹងភាពជាអ្នកដឹកនាំ ២. ការដោះស្រាយចំណុចខ្វះខាតផ្នែកគ្លីនិក ក្នុងនោះត្រូវអនុវត្តតាមនីតិវិធីប្រតិបត្តិការស្តង់ដារ (SOP), ពង្រឹងគុណភាពថែទាំករណីហានិភ័យខ្ពស់ និងធានាការផ្គត់ផ្គង់ឱសថ ឱ្យបានគ្រប់គ្រាន់ និងជាប្រចាំនៅគ្រប់កម្រិត និង៣. ការដោះស្រាយការពន្យារពេលទី ១ (ការស្វែងរកសេវាថែទាំ) ដោយត្រូវបង្កើនការចូលរួមពីសហគមន៍, ផ្តោតលើក្រុមងាយរងគ្រោះ និងការអប់រំអំពីសញ្ញាគ្រោះថ្នាក់ ដើម្បីកាត់បន្ថយការយឺតយ៉ាវ ក្នុងការសម្រេចចិត្ត ស្វែងរកសេវា។សូមជម្រាបថា សិក្ខាសាលារយៈពេល២ថ្ងៃនេះ រៀបចំឡើងដើម្បីឱ្យថ្នាក់ ដឹកនាំ និងអ្នកផ្តល់សេវាថែទាំសុខភាពមកពីគ្រប់រាជធានី-ខេត្ត បានរួមគ្នាពិភាក្សា និងឯកភាពលើផែនការឆ្លើយតប ដើម្បីដោះស្រាយបញ្ហាប្រឈម ដែលបានជួបប្រទះក្នុងឆ្នាំ២០២៥កន្លងទៅ៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
វីដែអូ