ភ្នំពេញ៖ លោកស្រីកិត្តិបណ្ឌិត អ៉ឹង កន្ថាផាវី រដ្ឋមន្រ្តី ក្រសួងកិច្ចការនារី នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ មានប្រសាសន៍ថា ស្របតាមការប្តេជ្ញាចិត្ត រួមទាំងបរិយាកាសអំណោយផល និងដោយមានការចូលរួមគាំទ្រពីដៃគូពាក់ព័ន្ធ រាជរដ្ឋាភិបាលកម្ពុជា សម្រេចបាននូវវឌ្ឍនភាពជាច្រើន គួរជាទីកត់សម្គាល់។ថ្លែងនៅក្នុងពិធីបើក «សន្និបាតបូកសរុបសមិទ្ធកម្មការងារឆ្នាំ២០២៥ និងលើកទិសដៅការងារ ឆ្នាំ២០២៦», លោកស្រីរដ្ឋមន្ត្រីបន្តថា ក្នុងក្របខណ្ឌគោលនយោបាយ កម្មវិធីជាតិ ផែនការអភិវឌ្ឍគ្រប់ផ្នែកនិងគ្រប់វិស័យ ព្រមទាំងយន្តការក្នុងការជំរុញ និងលើកកម្ពស់សមភាពយេនឌ័រតាមក្រសួង ស្ថាប័ន នៅថ្នាក់ជាតិ និងក្រោមជាតិ បានរៀបចំពង្រឹង និងកំពុងដំណើរការ ក្នុងនោះ មានការរីកចម្រើននូវការចូលរួម និងភាពជាតំណាងរបស់ស្រ្តីក្នុងជួរថ្នាក់ដឹកនាំ និងអ្នកធ្វើគោលនយោបាយ និងនៅក្នុងវិស័យសាធារណៈ។ជាមួយនោះ ក៏មានភាពប្រសើរឡើងនូវជីវភាព-សេដ្ឋកិច្ចគ្រួសារ សហគ្រិនភាពរបស់ស្រ្តី ការទទួលបានការងារសមរម្យរបស់ស្រ្តី, ភាពប្រសើរឡើងជាបន្តបន្ទាប់ នៃស្ថានភាពសុខភាព និងការអប់រំរបស់ស្រ្តីនិងក្មេងស្រីនិងការទប់ស្កាត់រាល់ទម្រង់ នៃការរើសអើង និងអំពើហិង្សាលើស្រ្តីនិងកុមារ។លោកស្រីរដ្ឋមន្ត្រីកិច្ចការនារី មានប្រសាសន៍ដែរថា កម្ពុជា ក៏មានភាពប្រសើរឡើង នូវសមត្ថភាពធន់របស់ស្ត្រីនិងក្មេងស្រី ក្នុងការប្រែប្រួលអាកាសធាតុ និងការលើកកម្ពស់សីលធម៌សង្គម តម្លៃស្រ្តី និងគ្រួសារខ្មែរជាដើម។សូមជម្រាបថា នៅក្នុងនីតិកាលទី៧នៃរដ្ឋសភា តាមរយៈយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ រាជរដ្ឋាភិបាលកម្ពុជា បានបន្តកំណត់ «ការលើកកម្ពស់សមភាព យេនឌ័រ និងការបង្កើនភាពអង់អាច របស់ស្រ្តីនៅគ្រប់វិស័យ» ជាអាទិភាពតាមរយៈការ ពង្រឹងភាពជាពលរដ្ឋក្នុងសង្គមដែលមានអារ្យធម៌ខ្ពស់ប្រកបដោយសីលធម៌ សមធម៌ និងបរិយាបន្ន ដែលក្នុងនោះ «ស្រ្តីគឺជាស្នូល»។រាជរដ្ឋាភិបាល បន្តបង្កើនការវិនិយោគលើយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្រ្តី ក្នុងវិស័យសេដ្ឋកិច្ច អប់រំ សុខភាព និងការដឹកនាំសាធារណៈ ដើម្បីទាញយកអត្ថប្រយោជន៍ពីភាគលាភយេនឌ័រ, បង្កលក្ខណៈអំណោយផលដល់ស្រ្តី ក្នុងការប្រើប្រាស់សិទ្ធិលើការសម្រេចចិត្តអំពីផែនការគ្រួសារ កាត់បន្ថយភាពងាយរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ និងការលើកកម្ពស់ទំនាក់ទំនងអន្តរជំនាន់៕
ព័ត៌មានគួរចាប់អារម្មណ៍
គណៈរដ្ឋមន្ត្រីប្រជុំពិនិត្យរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការគន្លឹះក្នុងការពង្រឹងសមត្ថភាពរដ្ឋបាលសាធារណៈ ដើម្បីជំរុញនិងលើកកម្ពស់ការអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈ ឱ្យមានប្រសិទ្ធភាពខ្ពស់ ()
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
វីដែអូ