ថ្ងៃអាទិត្យ ទី២៦ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
រដ្ឋមន្រ្តីសុខាភិបាល៖ បច្ចេកវិទ្យា AI កំពុងមានការរីកចម្រើនខ្លាំង ប៉ុន្តែវិស័យវេជ្ជសាស្ត្រ នៅតែជាវិស័យដែលផ្អែកលើមនុស្សជាចម្បង
Wed,25 March 2026 (Time 07:17 PM)
ដោយ ៖ (ចំនួនអ្នកអាន: 40នាក់)

ភ្នំពេញ៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ បានអញ្ជើញក្នុងឱកាសសិក្ខាសាលា «បញ្ញាសិប្បនិម្មិត និងសុខាភិបាល៖ ការរក្សាមនុស្សជាគន្លងស្នូលនៃនវានុវត្តន៍» ដែលរៀបចំឡើង នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល។

ក្នុងឱកាសនោះ លោកសាស្រ្តាចារ្យរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត កំពុងមានការរីកចម្រើនខ្លាំង ប៉ុន្តែវិស័យវេជ្ជសាស្ត្រ នៅតែជាវិស័យដែលផ្អែកលើមនុស្សជាចម្បង។

លោកសាស្ត្រាចារ្យថា “បញ្ញាសិប្បនិម្មិត មិនអាចជំនួសវេជ្ជបណ្ឌិតបានទេ ប៉ុន្តែជួយបង្កើនសមត្ថភាពក្នុងការវិភាគ ការធ្វើរោគវិនិច្ឆ័យ និងការព្យាបាល។ ការសម្រេចចិត្តផ្នែកវេជ្ជសាស្ត្រ នៅតែជាការសម្រេចចិត្តរបស់មនុស្ស ដោយមានទំនួលខុសត្រូវ និងគោលការណ៍សីលធម៌ច្បាស់លាស់។ បញ្ញាសិប្បនិម្មិត អាចជួយលើកកម្ពស់ផ្នែកសុខភាពសាធារណៈ ដូចជាការតាមដានជំងឺរាតត្បាត និងការវិភាគទិន្នន័យ។”

ចំពោះការបណ្តុះបណ្តាលនិស្សិតវេជ្ជសាស្ត្រ លោករដ្ឋមន្ត្រី បានណែនាំឱ្យបញ្ចូលការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ ប៉ុន្តែត្រូវរក្សាសមត្ថភាពគិតវិភាគ និងការខិតខំប្រឹងប្រែងដោយមនុស្សផ្ទាល់ ហើយសាស្រ្តាចារ្យ និងគ្រូបង្រៀន មានតួនាទីសំខាន់ ក្នុងការណែនាំ និងគ្រប់គ្រងនិស្សិត ក្នុងការប្រើប្រាស់បច្ចេកវិទ្យាទាំងនេះ ឱ្យបានត្រឹមត្រូវ។

លោកសាស្រ្តាចារ្យរដ្ឋមន្ត្រី ក៏បានបញ្ជាក់ថា កម្ពុជា កំពុងអនុវត្តយុទ្ធសាស្ត្របរិវត្តកម្មឌីជីថល ដើម្បីគាំទ្រការអភិវឌ្ឍវិស័យសុខាភិបាលឱ្យកាន់តែប្រសើរឡើង។ ក្នុងបរិបទឌីជីថល បញ្ញាសិប្បនិម្មិត គួរត្រូវបានប្រើប្រាស់ជាឧបករណ៍សម្រាប់លើកកម្ពស់គុណភាពសេវាសុខាភិបាល និងការបណ្តុះបណ្តាលទំនើប ប៉ុន្តែមិនមែនជាកត្តាដែលនាំឲ្យប៉ះពាល់ដល់គុណភាពសិក្សាឡើយ។

លោករដ្ឋមន្រ្តី មានប្រសាសន៍ថា ក្រសួងសុខាភិបាល បន្តយកចិត្តទុកដាក់ ក្នុងការលើកកម្ពស់ការប្រើប្រាស់បញ្ញាសិប្បនិម្មិត ដោយមានទំនួលខុសត្រូវ ក្រមសីលធម៌ និងផ្តោតលើមនុស្សជាគន្លងស្នូល ដើម្បីអភិវឌ្ឍន៍ប្រព័ន្ធសុខាភិបាល ឱ្យកាន់តែប្រសើរ និងសមភាព សម្រាប់ប្រជាពលរដ្ឋទាំងអស់៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

វីដែអូ