ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ ២០២៦ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសន្និបាតបូកសរុប លទ្ធផលការ ងារឆ្នាំ២០២៥និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ក្រសួងមុខងារសាធារណៈ។នៅក្នុងឱកាសបើកសន្និបាត លោកឧបនាយរដ្ឋមន្ត្រី ហ៊ុន ម៉ានី បង្ហាញមោទនភាពខ្ពស់ចំពោះការបោះជំហានឆ្ពោះទៅមុខនៃវិស័យមុខងារសាធារណៈ ដែលបាន និងកំពុងចូលរួមចំណែកដល់ការលើកកម្ពស់អភិបាល កិច្ចក្នុងរដ្ឋបាលសាធារណៈដែលជាមូលដ្ឋានចាំបាច់ក្នុងការជំរុញល្បឿននៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា។លោកឧបនាយករដ្ឋមន្ត្រី បញ្ជាក់ទៀតថាសមិទ្ធផលទាំងនេះ អាចសម្រេចទៅបាន អាស្រ័យដោយកត្តាសំខាន់៤ យ៉ាងបគឺ៖កត្តាគោលនយោបាយនិងយុទ្ធសាស្ត្រដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ជាពិសេសយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព កសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ កម្ពុជាក្លាយជាប្រ ទេសមានចំណូលខ្ពស់ និងការដាក់ចេញនូវវិធានការគន្លឹះទាំង៣ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ ដែលជាការកំណត់អាទិភាពជាក់លាក់ សម្រាប់ការអនុវត្តឱ្យចេញជាលទ្ធផលជាក់ស្តែង។កត្តាថ្នាក់ដឹកនាំប្រកបដោយភាពឈ្លាសវៃ មានចក្ខុវិស័យច្បាស់លាស់ និងមានព្រហ្មវិហារធម៌ ដែលអាចប្រែក្លាយគោលនយោបាយ និងយុទ្ធសាស្ត្រ ទៅជាការអនុវត្តចេញជាសមិទ្ធផលពិតប្រាកដ ដែលក្នុងនោះ សម្តេចមហាបវរធិបតី តែងផ្តល់អាទិភាពខ្ពស់ចំពោះការកែទម្រង់រដ្ឋបាលសាធារណៈ ដោយផ្តល់ការគាំទ្រ និងតម្រង់ទិសជាប្រចាំ។កត្តាផ្ទៃក្នុងនៃក្រសួងមុខងារសាធារណៈ គឺដោយសារមានចក្ខុវិស័យនិងផែនការច្បាស់លាស់ មានរចនាសម្ព័ន្ធការងារត្រឹមត្រូវមានប្រព័ន្ធការងារល្អ និងជាពិសេស មានមន្ត្រី និងថ្នាក់ដឹកនាំគ្រប់កម្រិត ដែលមានជំនាញ សមត្ថភាពខ្ពស់ និង បំពេញការងារឈរលើ មូលដ្ឋានអភិ ក្រមបុរេសកម្ម យោគយល់អធ្យាស្រ័យ សហការគ្នា ស្មារតីជាក្រុម ទទួលខុស ត្រូវខ្ពស់ទៅតាមជំនាញនិងភារកិច្ចរៀងៗខ្លួន។កត្តាក្រសួង-ស្ថាប័ន រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងភាគីពាក់ព័ន្ធ ទាំងអស់។ សមិទ្ធផលដែលក្រសួងមុខងារសាធារណៈ សម្រេចបាននាពេលកន្លងមក និងដែលនឹងឈានសម្រេចបាននាពេលខាងមុខ មិនអាចកាត់ផ្តាច់ចេញពីការចូលរួមគាំទ្រ និងសហការពីក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ និងភាគីពាក់ព័ន្ធទាំងអស់ បានទេ។ក្នុងឆ្នាំ២០២៥ ក្រសួងមុខងារសាធារណៈ ក្រោមការដឹកនាំរបស់ លោកឧប នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង មុខងារ សាធារណៈបានដឹកនាំប្រកបដោយ ឆន្ទៈនិងការប្តេជ្ញាចិត្តយ៉ាងមុតមាំ ឈ្លាសវៃ ហ្មត់ចត់ មានចក្ខុវិស័យ និងទស្សនៈវិស័យច្បាស់លាស់ ក្នុងការគ្រប់គ្រង និងអភិវឌ្ឍវិស័យមុខងារសាធារណៈ ជា ពិសេសការអនុវត្តវិធានការគន្លឹះ របស់រាជរដ្ឋាភិបាល ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ ដោយសម្រេចបាននូវសមិទ្ធផលសំខាន់ៗ ជាច្រើនគួរជាទីមោទនៈ រួមមាន៖ ការជ្រើសរើសមន្ត្រីចូលបម្រើការងារប្រកបដោយគុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រ សិទ្ធភាព, ការរៀបចំ និងកែលម្អរចនា សម្ព័ន្ធក្រសួង ស្ថាប័ន តាមរយៈការ អនុ វត្តការវិភាគមុខងារ និងការធ្វើបច្ចុប្បន្ន ភាពមន្ត្រីរាជការស៊ីវិល ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ សម្រាប់វិស័យអប់រំ និងវិស័យសុខាភិបាល, ការពង្រឹងការគ្រប់ គ្រង, ការវិវឌ្ឍអាជីពរបស់មន្ត្រីរាជការនិងការអភិវឌ្ឍធនធានមនុស្ស និងស្ថា ប័នការកែលម្អការផ្តល់សេវាសាធារណៈការ កែទម្រង់ប្រព័ន្ធបៀវត្សនិងការនលើក កម្ពស់កិច្ចសហប្រតិបត្តិការ ជាមួយបណ្តាប្រទេសក្នុងតំបន់ និងក្រៅតំបន់ រួមទាំងជាមួយដៃគូអភិវឌ្ឍន៍នានាជា ដើម។ផ្អែកលើទិសដៅការងារដែលបានកំណត់ ក្រសួងមុខងារសាធារណៈ នឹងបន្តប្រឹង ប្រែងឱ្យអស់លទ្ធភាពដើម្បី សម្រេចបាននូវសមិទ្ធផលថ្មីៗបន្ថែមទៀត ក្នុងគោល បំណងកែលម្អ និងពង្រឹងវិស័យមុខងារសាធារណៈកម្ពុជា ឱ្យឆ្លើយតប ទៅនឹងការវិវឌ្ឍនៃសង្គមសេដ្ឋកិច្ច និងនយោ បាយក្នុងប្រទេស និងសកលលោក។ក្នុងន័យនេះ រដ្ឋបាលសាធារណៈកម្ពុជា នឹងត្រូវប្រែក្លាយឱ្យកាន់តែមានភាពទំ នើប ធន់ ខ្លាំង វៃឆ្លាត គុណភាព ស្អាតស្អំ វិជ្ជាជីវៈ និងមានប្រសិទ្ធភាពក្នុងការបំពេញមុខងារ និងភារកិច្ចរបស់ខ្លួន ដើម្បី បម្រើប្រជាពលរដ្ឋឱ្យបានកាន់តែល្អប្រសើរ៕
ព័ត៌មានគួរចាប់អារម្មណ៍
ឧកញ៉ា ឡេង សុខគា ដឹកនាំប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ទស្សនា និងស្វែងយល់ពីបច្ចេកវិទ្យាកែច្នៃ និងវេចខ្ចប់នៃបណ្តាក្រុមហ៊ុនមួយចំនួន ដែលបានកំពុងដាក់តាំងបង្ហាញក្នុងកម្មវិធីពិព័រណ៍អន្តរជាតិក្រុងហូជីមីញ ()
ព្រឹកនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ទទួលជួបលោកជំទាវ Zou Jiayi ប្រធាន និងជាប្រធានក្រុមប្រឹក្សាភិបាល នៃធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ()
រដ្ឋមន្ត្រីទេសចរណ៍៖ វិស័យទេសចរណ៍ គឺខ្វះព័ត៌មានមិនបានជាដាច់ខាត ()
កម្ពុជាបណ្ដេញជនបរទេសខុសច្បាប់ជាង ១,៥០០នាក់ បន្ថែមទៀតចេញពីកម្ពុជា ពាក់ព័ន្ធករណីឆបោកអនឡាញ ()
ព្រឹកនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ទទួលជួបលោកស្រី Rabab Fatima អគ្គលេខាធិការរង អង្គការសហប្រជាជាតិ និងជាតំណាងជាន់ខ្ពស់សម្រាប់ប្រទេសអភិវឌ្ឍន៍តិចតួច ប្រទេសកំពុងអភិវឌ្ឍន៍ គ្មានព្រំដែនជាប់សមុទ្រ និងប្រទេសដីកោះកំពុងអភិវឌ្ឍន៍តូច ()
វីដែអូ