ថ្ងៃអង្គារ៍ ទី១៤ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
រដ្ឋមន្ត្រីបរិស្ថានព្រមានចាត់វិធានការច្បាប់តឹងរ៉ឹងថែមទៀតចំពោះជនល្មើស និងអ្នកពាក់ព័ន្ធ ដើម្បីធានានិរន្តរភាពបរិស្ថាននៅកម្ពុជា
Tue,24 March 2026 (Time 06:22 PM)
ដោយ ៖ (ចំនួនអ្នកអាន: 16នាក់)

ភ្នំពេញ៖ ជាថ្មីម្តងទៀត លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានបន្តដាក់ចេញវិធានការយ៉ាងម៉ឹងម៉ាត់ជាមួយមន្ត្រីមន្ទីរបរិស្ថានទាំងអស់ ធ្វើការគ្រប់គ្រងធនធានធម្មជាតិឱ្យមានប្រសិទ្ធភាព និងបានព្រមានចាត់វិធានការច្បាប់យ៉ាងតឹងរ៉ឹង ដោយគ្មានការលើកលែងចំពោះអ្នកពាក់ព័ន្ធ និងបុគ្គល ដែលប្រព្រឹត្តបទល្មើសធនធានធម្មជាតិ និងឈូសឆាយ កាប់ រុករានយកដីព្រៃឈើខុសច្បាប់។

លោក អ៊ាង សុផល្លែត ការព្រមានចាត់វិធានការនេះ ធ្វើឡើងក្នុងកម្មវិធីបើកសិក្ខាសាលាផ្តល់សុពលភាព ស្តីពី «ការរៀបចំសំណើគម្រោងហិរញ្ញប្បទាន សម្រាប់ការទូទាត់ផ្អែកលើលទ្ធផលពីមូលនិធិអាកាសធាតុបៃតង សម្រាប់គម្រោងការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ពីការបាត់បង់ និងរេចរិលព្រៃឈើ (រេដបូក)នៅកម្ពុជា» នៅទីស្តីការក្រសួងបរិស្ថាន នាថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦។ លោករដ្ឋមន្ត្រី បានលើកឡើងថា លើវិធានការទាំងនេះ ដែលបាននិងកំពុងអនុវត្តស្របតាមគោលនយោបាយយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ដើម្បីការពារតំបន់ការពារធម្មជាតិ ចូលរួមចំណែកលើកកម្ពស់ជីវភាព របស់សហគមន៍មូលដ្ឋាន ជាពិសេសជនជាតិដើមភាគតិច និងការគ្រប់គ្រង និងប្រើប្រាស់ធនធានធម្មជាតិប្រកបដោយនិរន្តរភាព។

លោក អ៊ាង សុផល្លែត បានបន្តទៀតថា មន្ទីរបរិស្ថានខេត្តដែលមានតំបន់ការពារធម្មជាតិ ត្រូវបន្តកិច្ចសហការជាមួយអ្នកពាក់ព័ន្ធ ធ្វើការចុះពិនិត្យ និងទប់ស្កាត់បទល្មើស គ្រប់ប្រភេទនៅតាមតំបន់ការពារធម្មជាតិ ហើយប្រសិនបើមានការឃាត់ចាប់គ្រឿងចក្រ និងសម្ភារដែលប្រើប្រាស់សម្រាប់ប្រព្រឹត្តបទល្មើស ត្រូវរកអ្នកនៅពីក្រោយខ្នងនៃការជួល ឬប្រព្រឹត្តល្មើសធនធានធម្មជាតិឱ្យឃើញ ដើម្បីយកមកកាត់ទោសតាមច្បាប់។ ដូចគ្នាដែរ មន្ត្រីក្រសួងបរិស្ថាន ត្រូវពិនិត្យលើការគ្រប់គ្រងសម្ភារដកហូត ដូចជាឈើ ដែលជនល្មើសបានកាប់ និងឈូសឆាយ ត្រូវរៀបចំនិតិវិធីរក្សាទុក បម្រើប្រយោជន៍សហគមន៍និងសង្គមជាតិ។

លោក អ៊ាង សុផល្លែត បានចាត់ទុកការពង្រឹងការអនុវត្តច្បាប់យ៉ាងម៉ឺងម៉ាត់នេះ ជួយទប់ស្កាត់បទល្មើសធនធានធម្មជាតិ។ ដូចនេះមន្ត្រីក្រសួងបរិស្ថានមានតួនាទីភារកិច្ចបម្រើប្រជាពលរដ្ឋ ជាតិ និងមាតុភូមិ មិនត្រូវប៉ះពាល់ដល់បទល្មើសធនធានធម្មជាតិ ដែលផ្ទុយនឹងច្បាប់នោះឡើយ៕

ព័ត៌មានគួរចាប់អារម្មណ៍

ឧកញ៉ា ឡេង សុខគា ដឹកនាំប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ទស្សនា និងស្វែងយល់ពីបច្ចេកវិទ្យាកែច្នៃ និងវេចខ្ចប់នៃបណ្តាក្រុមហ៊ុនមួយចំនួន ដែលបានកំពុងដាក់តាំងបង្ហាញក្នុងកម្មវិធីពិព័រណ៍អន្តរជាតិក្រុងហូជីមីញ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹកនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ទទួលជួបលោកជំទាវ Zou Jiayi ប្រធាន និងជាប្រធានក្រុមប្រឹក្សាភិបាល នៃធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រីទេសចរណ៍៖ វិស័យទេសចរណ៍ គឺខ្វះព័ត៌មានមិនបានជាដាច់ខាត ()

ព័ត៌មានគួរចាប់អារម្មណ៍

កម្ពុជាបណ្ដេញជនបរទេសខុសច្បាប់ជាង ១,៥០០នាក់ បន្ថែមទៀតចេញពីកម្ពុជា ពាក់ព័ន្ធករណីឆបោកអនឡាញ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹកនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ទទួលជួបលោកស្រី Rabab Fatima អគ្គលេខាធិការរង អង្គការសហប្រជាជាតិ និងជាតំណាងជាន់ខ្ពស់សម្រាប់ប្រទេសអភិវឌ្ឍន៍តិចតួច ប្រទេសកំពុងអភិវឌ្ឍន៍ គ្មានព្រំដែនជាប់សមុទ្រ និងប្រទេសដីកោះកំពុងអភិវឌ្ឍន៍តូច ()

វីដែអូ